05/07/2021 - 14:48

សិស្ស​នឹង​បាន​ផ្តល់​វិញ្ញា​បនបត្រ​បញ្ចប់​កម្ម​វិធី​សិក្សា​ប្រ​សិនបើ​មិន​ចូល​រួម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​

 យោង​តាម​ច្បាប់​អប់​រំឆ្នាំ​ ២០១៩ សិស្ស​ដែល​រៀន​ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ ​និង​មាន​គ្រប់​លក្ខណៈ​ប្រ​ឡង​សញ្ញា​បត្រ​តាម​សេច​ក្តី​កំ​ណត់​ ប៉ុន្តែ​មិន​បាន​ចូល​រួម​ប្រ​ឡង​ឬ​ប្រ​ឡង​មិន​ជាប់​ គឺ​បាន​នាយក​សាលា​ជូន​វិញ្ញា​បន​បត្រ​បញ្ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ​។​

គ្រូ​និង​សិស្ស​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ សុក​ត្រាំង​ កំ​ពុង​រំលឹក​មេរៀន​ឡើង​វិញ​បម្រុង​ឱ្យ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​។​ រូប​៖ លីធាន

ជាក់ស្តែង​សិស្ស​ដែល​រៀន​ចប់​កម្ម​វិធី​វិទ្យា​ល័យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​គ្រប់​លក្ខណៈតាម​សេច​ក្តី​កំ​ណត់​របស់​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ គឺ​អាច​ចូល​រួម​ប្រ​ឡង​ បើ​សម្រេច​តាម​សំ​ណូម​ពរគឺ​ ​បាន​ថ្នាក់​ដឹក​នាំ​មុខ​ជំ​នាញ​ ផ្នែក​អប់​រំចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​។​

សិស្ស​ដែល​រៀន​ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ​គ្រប់​លក្ខណៈ​ប្រ​ឡង​តាម​សេច​ក្តី​កំ​ណត់​របស់​រដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ ប៉ុន្តែ​មិន​បាន​ចូល​រួម​ប្រ​ឡង​ឬ​ប្រ​ឡង​មិន​ជាប់​គឺ​បាន​នាយក​សាលា​ជូន​វិញ្ញា​បន​ប័ត្រ​បញ្ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ​។​

វិញ្ញា​បនប័ត្រ​បញ្ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ​ ត្រូវ​បាន​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​នៅ​ពេល​អ្នក​សិក្សា​មាន​តម្រូវ​ការ​ឬ​សុំ​ចូល​រៀន​វិជ្ជា​ជីវៈ​និង​ប្រើ​ប្រាស់​ក្នុង​ករណី​ណា​មួយ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរ​មាន​។​

ដូច្នេះ​ ចាប់​ពីការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០២១ សិស្ស​នឹង​តិច​រង​សម្ពាធ​ ព្រោះ​ថា​បើ​ប្រ​ឡង​មិន​ជាប់​ឬ​ដោយ​មូល​ហេតុ​ណា​មួយ​មិន​អាច​ចូល​រួម​ប្រ​ឡង​បាន​ ក៏​បាន​ជូន​វិញ្ញា​បន​ប័ត្រ​បញ្ចប់​កម្ម​វិធី​សិក្សា​វិទ្យា​ល័យ​ដែរ​។​ ការ​ជូន​វិញ្ញា​បន​បត្រ​នេះ​ នៅ​ទាំង​សំ​ដៅ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​សិក្សា​ អាច​ដាក់​ពាក្យ​ជម្រើស​ចូល​រៀន​នៅ​គ្រឹះ​ស្ថាន​សិក្សា​សម​ស្រប​ឬ​សុំ​ទៅ​ធ្វើ​។​

ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​ ២០២១ ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល​នឹង​រៀប​ចំ​ប្រ​ឡង​ចំ​នួន​ ២ លើក​។​ ការ​ប្រ​ឡង​លើក​ទី​ ២ គឺ​សម្រាប់​បេក្ខ​ជន​ដែល​មិន​អាច​ចូល​រួម​ប្រ​ឡង​បាន​នៅ​ថ្ងៃ​ ៧ និង​ថ្ងៃ​ ៨ ខែក​ក្កដា​ ឆ្នាំ​ ២០២១ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ COVID -១៩។​ យោង​ទៅ​តាម​សំ​ណើ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​-ក្រុង​ ហេតុ​នេះ​ ក្រ​សួង​​អប់​រំ​និង​បណ្តុះ​បណ្តាល​នឹង​សំ​រេច​នៅ​ពេល​វេលា​សម្រាប់​រៀប​ចំ​ការ​ប្រ​ឡង​លើក​ទី​ ២ និង​ចេញ​សេច​ក្តី​ណែនាំ​អំ​ពី​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​នេះ​៕​

 យោង​តាម​ baodantoc.com.vn-ប្រែ៖ សុផន

 

ចែករំលែកអត្ថបទ