|
វេជ្ជបណ្ឌិត គឹមថាញឡឹប។ |
វេជ្ជបណ្ឌិតឯកទេសកម្រិត II គឹមថាញឡឹប សព្វថ្ងៃបម្រើការងារនៅមន្ទីរពេទ្យ Medic ហ្វាហាវកឹងធើ បានឆ្លងកាត់ការលំបាកដើម្បីសិក្សាមហាវិទ្យាល័យ ហើយបានបញ្ចប់កម្មវិធីសិក្សាផ្នែកឯកទេស ក្លាយជាវេជ្ជបណ្ឌិតឯកទេសកម្រិត II ក្នុងវ័យ ៣៩ ឆ្នាំ។
បងឡឹប រៀបរាប់ រយ:ពេលបងសិក្សាមហាវិទ្យាល័យបម្រុងនៅក្រុងកឹងធើ ម្ដាយគាត់ស្លាប់។ ដំណាក់កាលនោះ បងអស់សង្ឃឹមយ៉ាងខ្លាំង ពីព្រោះម្ដាយគាត់គឺជាកម្លាំងចលករជំរុញគាត់ឱ្យសិក្សាផ្នែកមុខវិជ្ជាពេទ្យ។ ទោះបីសិក្សាតាមបែបសិស្សជម្រើសក៏ដោយ ប៉ុន្តែមានខ្ទង់ចំណាយមួយចំនួនដែលត្រូវការចាំបាច់។ នៅពេលម្ដាយស្លាប់ បងនឹកគិតថា នឹងបោះបង់ការសិក្សា។ ខណៈនោះ បងក៏នឹកឃើញក្ដីស្រមៃរបស់ម្ដាយ ចង់បានកូនប្រុសធ្វើជាគ្រូពេទ្យ ម្ល៉ោះហើយបងក៏បន្តខិតខំប្រឹងប្រែង។ បងឡឹប រលឹកឡើងវិញដំណាក់កាលនោះ "នៅពេលលំបាកខ្លាំង ខ្ញុំក៏សុំលោកគ្រូលីហ៊ុង ព្រះចៅអធិការវត្តពិទូឃោសរង្សី ស្នាក់នៅ ហូបចុក។ ខ្ញុំមិនភ្លេចគុណលោកគ្រូលីហ៊ុង និងវត្តទេ ម្ល៉ោះហើយពេលមានឱកាស ខ្ញុំតែងចូលរួមសកម្មភាពសប្បុរសធម៌របស់វត្ត របស់មន្ទីរពេទ្យ និងស្រុកកំណើតរបស់ខ្ញុំ ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ"។
វេជ្ជបណ្ឌិត ឡឹប (ឈរទី ២ ខាងឈ្វេង) កំពុងធ្វើការវះកាត់ជាមួយមិត្តរួមអាជីព។
ចូលរួមក្រុមពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនមាមីងខ្មែរ ក្នុងក្របខណ្ឌបុណ្យចូលឆ្នាំកងទ័ពប្រជាជន បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២១ នៅខណ្ឌអូរម៉ូង ក្រុងកឹងធើ វេជ្ជបណ្ឌិតឡឹប ធ្វើទាំងការងារបកប្រែភាសាទៀតផង។ ពេលខ្លះឃើញបងនៅលើឡាន ធ្វើរោគវិនិច្ឆ័យចល័ត ពេលខ្លះឃើញបងនៅកន្លែងពិនិត្យ ផ្ដល់ជូនឱសថ។ វេជ្ជបណ្ឌិតឡឹប ឱ្យដឹង: "មានមាមីងខ្លះគាត់និយាយភាសាវៀតមិនស្ទាត់ ទើបខ្ញុំជួយគាត់ដើម្បីមិត្តរួមអាជីពធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់"។ សង្កេតឃើញ វេជ្ជបណ្ឌិតឡឹប សកម្មនឹងការងាររហូតគ្មានពេលសម្រាក លោកពូយ័ញដា នៅមណ្ឌល៥ សង្កាត់ចូវវ៉ាន់ឡីម ឱ្យដឹង: "វេជ្ជបណ្ឌិតឡឹប គាត់ខ្នះខ្នែងខ្លាំងណាស់ ណែនាំខ្ញុំផឹកថ្នាំម៉ត់ចត់"។ ការយកចិត្តទុករបស់វេជ្ជបណ្ឌិតឡឹប តែងបានមិត្តរួមអាជីពវាយតម្លៃខ្ពស់។ វេជ្ជបណ្ឌិត ង្វៀងត្រុងហឺវ អ្នករួមការងារពិនិត្យព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតឡឹប ឱ្យដឹង: "ក្រុមពិនិត្យព្យាបាលជំងឺសប្បុរសធម៌ណាក៏មានវេជ្ជបណ្ឌិតឡឹប ចូលរួមដែរ។ នៅពេលក្រុមទៅពិនិត្យ ព្យាបាលជំងឺនៅតំបន់មានជនរួមជាតិខ្មែរច្រើន វេជ្ជបណ្ឌិតឡឹប ខ្នះខ្នែងដោយអស់ពីចិត្ត ទាំងការជួយបកប្រែភាសា ដើម្បីពួកខ្ញុំធ្វើរោគវិនិច្ឆ័យកាន់តែច្បាស់"។
ចំណុចពិសេសរបស់វេជ្ជបណ្ឌិតឡឹប មិនត្រឹមតែឆ្លងកាត់ការលំបាកដើម្បីក្លាយជាវេជ្ជបណ្ឌិតឯកទេសកម្រិត II ប៉ុណ្ណោះទេ បងនៅទាំងជំនួសម្ដាយចិញ្ចឹមប្អូនពីរនាក់រៀនមុខវិជ្ជាពេទ្យ។ សព្វថ្ងៃ ប្អូនទាំងពីរនាក់មានការងារធ្វើលំនឹងនៅខេត្តត្រាវិញ៕
ហាថាញ -ពេជ្រសឿន