ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/06/2021 - 16:53

បូក​សរុប​គម្រោង​ ១២៣៧ និង​គម្រោង​១៥០

(បាក​លីវ​) គណៈ​ចង្អុល​ការ​ ៥១៥ ខេត្ត​បាក​លីវ​ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ បូក​សរុប​គម្រោង​ស្វែង​រក​ ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ (គម្រោង​ ១២៣៧) និង​គម្រោង​បញ្ជាក់​ពី​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​នៅ​ខ្វះ​ព័ត៌​មាន​ (គម្រោង​ ១៥០) ដំ​ណាក់​កាល​ ២០១៣-២០២០។​

សមមិត្ត​ វឿង​ភឿង​ណាម អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ជូន​បណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​គម្រោង​។​

ឆ្លង​តាម​រយៈ​ដំ​ណាក់​ការ​ពិនិត្យ​ បំ​ពេញ​បន្ថែម​ធ្វើ​ឱ្យ​សុក្រឹត​បែប​បទ​ឯក​សារ​ បញ្ជី​ឈ្មោះ​យុទ្ធ​ជន​ពលី​និង​សនិ្នដ្ឋាន​ភូមិ​សាស្រ្ត​ បង្កើត​ផែន​ទី​ស្វែង​រក​ប្រ​មូល​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី​ អាច​បញ្ជាក់​ បាន​ចំ​នួន​យុទ្ធ​ជន​ពលី​ បញ្ចុះ​សព​លើក​ដំ​បូង​លើ​ភូមិ​សាស្រ្ត​ខេត្ត​ គឺ ១១.៧២២ នាក់។​ អំ​ពី​ការ​ងារ​ពិនិត្យ​រាប់​ផ្នូរ​យុទ្ធ​ជន​ ពលី​លើ​ភូមិ​សាស្រ្ត​ បច្ចុប្បន្ន​ លើ​ភូមិ​សាស្រ្ត​ខេត្ត​មាន​ទី​បញ្ចុះ​សពយុទ្ធ​ជន​ពលី​ ៤ កន្លែង​ ដោយ​មាន​ផ្នូរ​យុទ្ធ​ជន​ចំ​នួន​ ៨.៥២០ ផ្នូរ ក្នុង​នោះ​ មាន​ ៤.៣២៤ ផ្នូរ​មាន​ព័ត៌​មាន​គ្រប់​គ្រាន់​មាន​ ២.៧៨១ ផ្នូរ​ខ្វះ​ព័ត៌​មាន​ និង​គ្មាន​ព័ត៌​មាន​ចំ​នួន​ ១.៤១៥  ផ្នូរ។​ រហូត​មក​ទល់​ពេល​នេះ​ មាន​ ៦៤/៦៤ អង្គ​ភាព​ថ្នាក់​ឃុំ​សម្រេច​រួច​រាល់​ការ​ងារ​បង្កើត​ផែន​ទីស្វែង​រក​ប្រ​មូល​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​។​ ខេត្ត​បាន​ធ្វើ​ការ​បែង​ចែក​ ប្រ​គល់​បញ្ជី​ឈ្មោះ​យុទ្ធ​ជន​ពលី​ដែល​មាន​កន្លែង​បញ្ចុះ​សព​លើក​ដំ​បូង​តាម​អា​សយ​ដ្ឋាន​ពី​ថ្នា​ក់​ខេត្ត​ចុះ​ថ្នាក់​ស្រុក​ ពី​ថ្នាក់​ស្រុក​ចុះ​ថ្នាក់​ឃុំ​ និង​ពី​ថ្នាក់​ឃុំ​ចុះ​ទៅ​អនុសង្កាត់​ ភូមិ​នា​នា​ សម្រេច​ ១០០%។​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣ មក​ទល់​នឹង​បច្ចុប្បន្ន​ ខេត្ត​បាន​ទទួល​រៀប​ចំ​ពិធី​គោ​រព​វិញ្ញា​ណក្ខ័ន្ធ និង​បញ្ចុះ​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៤២ កញ្ចប់​ ក្នុង​នោះ​ មាន​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ចំ​នួន​ ៩ កំ​ណត់​បាន​ឈ្មោះ​៕​ 

        យ្វី​អាញ-មុនី​

 ​ 

ចែករំលែកអត្ថបទ