ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/06/2021 - 08:32

បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​

អ្នក​បោះ​ឆ្នោត​ក្រុង​កឹង​ធើ​ទៅ​បោះ​ឆ្នោត​ចំ​នួន​ ៩៩,៨៤%

យោង​តាម​ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​បោះ​ឆ្នោត​ជាតិ​ ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី XV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១ - ២០២៦ បាន​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​ជោគ​ជ័យ​ និង​ត្រូវ​តាម​ការ​កំ​ណត់​របស់​ច្បាប់​។​ ពិនិត្យ​រួម​ អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​ចំ​នួន​ច្រើន​ជាង​ ៩០%។​ ក្នុង​នោះ​ ភូមិ​ភាគ​នីមួយ​ៗ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​អត្រា​អ្នក​ទៅ​បោះ​ឆ្នោត​មាន​ចំ​នួន​ច្រើន​ដូច​៖ ខេត្ត​ហូវ​យ៉ាង​ ៩៩,៩៩%; ត្រា​វិញ​ ៩៩,៩៨%; វិញ​ឡុង​ ៩៩,៩៧%; បេន​ត្រែ ៩៩,៩៧%; បាក​លីវ​ ៩៩,៩១%។​ល។​

សមមិត្ត​ ផាម​វ៉ាន់​ហេវ មាន​ប្រ​សាសន៍​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​លទ្ធ​ផល​បឋម​ស្តីពី​ការ​បោះ​ឆ្នោត​។​ រូប​ថត​៖ អាញ់​យ៉ុង

អគ្គ​លេខា​នៃ​រដ្ឋ​សភា​ ប្រ​ធាន​ការិ​យាល័យ​រដ្ឋ​សភា​ នាយ​ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​បោះ​ឆ្នោត​ជាតិ​ ប៊ូយ​វ៉ាន់​កឿង​ គូស​បញ្ជាក់​៖ អ្នក​បោះ​ឆ្នោត​ក្នុង​ទូទាំង​ប្រ​ទេស​ ចាប់​ពី​តំ​បន់​ខ្ពង់​រាប​រហូត​ដល់​តំ​បន់​វាល​រាប​ ពី​ក្រុង​ដល់​ជន​បទ​ ឬ​ព្រំ​ដែន​កោះ​សមុទ្រ​ មាន​ក្តី​សោម​នស្ស​រីក​រាយ​ដោយ​បាន​ទៅ​បោះ​ឆ្នោត​ បាន​អនុវត្ត​សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​ខ្លួន​។​ ពិសេស​ អ្នក​បោះ​ឆ្នោត​សម្តែង​ការ​ជឿទុក​ចិត្ត​ទៅ​លើ​បក្ស​ រដ្ឋ​ ក៏​ដូច​ជា​ការ​ជ្រើស​រើស​បាន​អ្នក​តំ​ណាង​ដែល​ខ្លួន​ជឿ​ទុក​ចិត្ត​ ដើម្បី​បោះ​ឆ្នោត​ចូល​បម្រើ​ការ​ក្នុង​ស្ថាប័ន​សិទ្ធិ​អំ​ណាច​រដ្ឋ​ខ្ពស់​បំ​ផុត​នៅ​មជ្ឈិម​និង​ភូមិ​ភាគ​ ជា​មួយ​ស្មារតី​សប្បាយ​រីក​រាយ​ សាម​គ្គី​ ផ្សារ​ភ្ជាប់​ ក្តី​ជំ​នឿ​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​ប្រ​ទេស​ជាតិ​។​ នៅ​តាម​កន្លែង​ ធ្វើ​ចត្តាឡីស័ក បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ការ​ងារ​បោះ​ឆ្នោត​ សិទ្ធិ​នយោ​បាយ​របស់​ពល​រដ្ឋ​ម្នាក់ៗ​ ត្រូវ​បាន​ធានា​ផង​ដែរ​ ។​ ពោល​គឺយើង​ទាំង​អស់​គ្នា​អនុវត្ត​យ៉ាង​ល្អ​ប្រ​សើរ​ ការ​រៀប​ចំ​ហិប​ឆ្នោត​និង​កម្លាំង​រៀប​ចំ​ ដើម្បី​នាំ​យក​ហិប​ឆ្នោត​ទៅ​ដល់​កន្លែង​អ្នក​ធ្វើ​ចត្តា​ឡីស័ក (ធ្វើ​ចត្តា​ឡីស័កប្រមូល​ផ្តុំ​ ឬ​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​ផ្ទះ​) អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​ សិទ្ធិ​នយោ​បាយ​របស់​ពល​រដ្ឋ​។​

តាម​ប្រ​សាសន៍​សមមិត្ត​ ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ ប្រ​ធាន​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ក្រុង​កឹង​ធើ ជោគ​ជ័យ​ធំ​បំ​ផុត​ក្នុង​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី XV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ នៅ​ក្រុង​គឺ​អត្រា​អ្នក​ទៅ​បោះ​ឆ្នោត​ ៩៩,៨៤%- សម្រេច​អត្រា​ខ្ពស់​។​ នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ឧសភា​ ក្រុង​មាន​មណ្ឌល​បោះ​ឆ្នោត​ចំ​នួន​ ៩៣៥ កន្លែង​ បាន​បើក​ដំ​ណើរ​ការ​បោះ​ឆ្នោត​ (នៅ​មណ្ឌល​បោះ​ឆ្នោត​ចំ​នួន​ ៨ ក្នុង​កង​កម្លាំង​យោ​ធា នគរ​បាល​ បាន​រៀប​ចំ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា​)។​ គិត​មក​ទល់​នឹង​ម៉ោង​ ១៩ ថ្ងៃ​ទី ២៣ ខែ​ឧសភា​ លើ​ភូមិ​សាស្រ្ត​ក្រុង​ មាន​អ្នក​ទៅ​បោះ​ឆ្នោត​ចំ​នួន​ ៩៤៦.៨៧៣/៩៤៨.៣៥៦ នាក់ សម្រេច​អត្រា​ ៩៩,៨៤%។​ ជា​ពិ​សេស​ ក្រុង​មាន​បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ចំ​នួន​ ១៣ នាក់ បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ចំ​នួន​ ៨៧ នាក់; លទ្ធ​ផល​បឋម​ ក្រុង​បាន​បោះ​គ្រប់​ចំ​នួន​តំ​ណាង​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​៕​

     ក្រុម​អ្នក​យក​ព័ត៌​មាន​-ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ