ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/05/2021 - 14:58

អ្នក​បោះ​ឆ្នោត​សកម្ម​ចូល​រួម​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦

នៅ​ថ្ងៃ​ទី ២៣ ឧសភា​ រួម​ជា​មួយ​ទូទាំង​ប្រ​ទេស​ អ្នក​បោះឆ្នោត​នៅ​ក្រុង​កឹង​ធើ ខេត្ត​សុក​ត្រាំង​និង​ខេត្ត​ត្រា​វិញ​ … បាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​អា​ណត្តិ​កាល​ ២០២១ -២០២៦ ។​

ថ្នាក់​ដឹក​នាំក្រុង​កឹង​ធើ និង​អ្នក​បោះ​ឆ្នោត​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​ ធ្វើ​ពិធី​គោ​រព​ទង់​ជាតិ​នៅ​ក្នុង​ពិធី​បើក​ការ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​លេខ​ ៧ ចំ​ណុះ​សង្កាត់​ហឹង​ថាញ់ (បញ្ជា​ការ​ដ្ឋាន​យោ​ធាក្រុង​) ។​ រូប​ថត​ៈ អាញ់​យ៉ុង

ការ​បោះ​ឆ្នោត​លើក​នេះ​ ក្រុង​កឹង​ធើ មាន​មណ្ឌល​បោះ​ឆ្នោត​ចំ​នួន​ ៩៤៣ កន្លែង​ ដោយ​មាន​អ្នក​បោះ​ឆ្នោត​ជាង​ ៩៥១.០០០ នាក់។​ ទី​ក្រុង​មាន​អង្គ​ភាព​ចំ​នួន​ ៣ បោះ​ឆ្នោត​ជ្រើស​រើស​ ៧ រូប​ តំ​ណាង​រដ្ឋ​សភា​នីតី​កាល​ទី ១៥ និង​អង្គ​ភាព​ចំ​នួន​ ១១ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ ។​ ក្នុង​នោះ​ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ក្រុង​ចំ​នួន​ ៥៤ នាក់ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណា​ង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ខណ្ឌ​ ស្រុក​ ចំ​នួន​ ២៨៧ នាក់ និង​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ សង្កាត់​ ទីប្រ​ជន​ជន​ចំ​នួន​ ២.០៣៨ នាក់ ។​ ទីក្រុង​បាន​ធានា​សុវត្ថិ​ភាព​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ មុន​និង​ក្នុង​អំ​ឡុង​ពេល​ និង​ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី ១៥ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១ - ២០២៦ ។​ មុន​នោះ​ នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា​ ក្រុង​កឹង​ធើ​បាន​រៀប​ចំ​ឱ្យ​ ៨ អង្គ​ភាព​ កម្លាំង​យោ​ធា នគរ​បាល​ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១ - ២០២៦ ។​

ព្រះ​សង្ឃ​វត្ត​ដៃ​តា​សួស នៅ​ឃុំ​ភូមី ស្រុក​មី​ទូ ខេត្ត​សុក​ត្រាំង​ ឈេ្វង​យល់​ពី​ជីវ​ប្រ​វត្តិ​សង្ខេប​របស់​បេក្ខ​ជន​តំ​ណាង​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​។​   រូប​ថត​៖ លី​ធាន​

​  អ្នក​បោះ​ឆ្នោត​នៃ​កង​វរសេនា​តូច​លេខ​ ១ -កង​វរសេ​នា​ធំ​នៃ​នគរ​បាល​ចល័ត​តីណាម​បូ​កំ​ពុង​បោះ​ឆ្នោត​។​ រូប​ថតៈ ង៉ុក​ក្វៀង​

 ​  អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ជាតិ​ខ្មែរ​ នៅ​អនុសង្កាត់​ ១០ សង្កាត់​ ៩ ក្រុង​ត្រា​វិញ​ ឈេ្វង​យល់​ពី​ជីវ​ប្រ​វត្តិ​សង្ខេប​របស់​បេក្ខ​ជន​មុន​ពេល​បោះ​ឆ្នោត​។​ រូប​ថតៈម៉ាល័យ​

* នៅ​ថ្ងៃ​ដដែល​អ្នក​បោះ​ឆ្នោត​ជាង​ ៩៦៥.០០០ នាក់ នៅ​ខេត្ត​សុក​ត្រាំង​ បាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​ទាំង​ ១.២៦០ កន្លែង​ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខ​ជន​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ ។​ យោង​តាម​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​សុក​ត្រាំង​ឱ្យ​ដឹង​ ខេត្ត​សុក​ត្រាំង​មាន​បេ​ក្ខជន​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ចំ​នួន​ ១៣ នាក់ ក្នុង​នោះ​មាន​តំ​ណាង​ជាជន​ជាតិ​ខ្មែរ​ ៣ រូប​ និង​តំ​ណាង​ជា​ជន​ជាតិ​ចិន​ ៣ រូប​ (បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ៧ រូប​)។​ មាន​បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ចំ​នួន​ ៨៥ រូប​ ក្នុង​នោះ​មាន​តំ​ណាង​ជា​ជន​ជាតិ​ខ្មែរ​ ២០ រូប​ និង​តំ​ណាង​ជា​ជន​ជាតិ​ចិន​ ៦ រូប​ (បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ៥២ រូប​) ។​ ដោយ​ឡែក​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ស្រុក​ ទូទាំង​ខេត្ត​មាន​បេក្ខ​ជន​ឈរ​ឆ្នោត​ចំ​នួន​ ៥៨៤ រូប​ ក្នុង​នោះ​មាន​បេក្ខ​ជន​ជាជន​ជាតិ​ភាគ​តិច​ចំ​នួន​ ១០២ រូប​ (បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង ៣៤៧ រូប​) ។​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ - សង្កាត់​ មាន​បេក្ខ​ជន​ឈរ​ឆ្នោត​ចំ​នួន​ ៤.៧០១ រូប​  ក្នុង​នោះ​ មាន​បេក្ខ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ ចំ​នួន​ ៩៧២ រូប ​(បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ២.៨១៧ រូប​) ។​ ខេត្ត​មាន​អង្គ​ភាព​ចំ​នួន​ ៣ បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​; អង្គ​ភាព​ចំ​នួន​ ១១ បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​; អង្គ​ភាព​ចំ​នួន​ ៩៥ បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ស្រុក​ និង​អង្គ​ភាព​ចំ​នួន​ ៧៦០ បោះ​ឆ្នោត​តំ​ណា​ង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ​។​

* នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា​នោះ​ដែរ​ អ្នក​បោះ​ឆ្នោត​ជាង​ ៧៩៣.០០០ នាក់​នៅ​ខេត្ត​ត្រា​វិញ​ បាន​ទៅ​បោះ​ឆ្នោត​នៅ​មណ្ឌល​បោះ​ឆ្នោត​ទាំង​ ១.២៦០ កន្លែង​ ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខ​ជន​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី ១៥ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ ។​ យោង​តាម​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​ នៅ​ត្រា​វិញ​មាន​បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ចំ​នួន​ ១០ រូប​ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ៦ រូប​; បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​ចំ​នួន​ ៨៣ រូប​ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ៥០ រូប​; បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ស្រុក​ ចំ​នួន​ ៤៨២ រូប​ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ២៨៨ រូប​ ។​ បេក្ខ​ជន​ឈរ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ មាន​ចំ​នួន​ ៤.៥៧៣ រូប​ បោះ​ឆ្នោត​ជ្រើស​រើស​តំ​ណាង​ ២.៧៣៤ រូប​…។​ ខេត្ត​ត្រា​វិញ​មាន​អង្គ​ភាព​ចំ​នួន​ ២ បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​; អង្គ​ភាព​ចំ​នួន​ ១៤ បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ខេត្ត​; អង្គ​ភាព​ចំ​នួន​ ៩១ បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ស្រុក​ និង​អង្គ​ភាព​ចំ​នួន​ ៨១៥ បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ សង្កាត់​។​

* មុន​នោះ​ នៅ​ថ្ងៃ​ទី ១៩ ខែ​ឧសភា​ គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទីប្រ​ជុំ​ជន​ហ្គាញ់​ហាវ ស្រុក​ដុង​ហាយ ខេត្ត​បាក​លីវ​ បាន​សហ​ការ​ជា​មួយ​ប៉ុស្តិ៍​ការ​ពាព្រំ​ដែន​ហ្គាញ់​ហាវ បង្កើត​កម្លាំង​ចេញ​ទៅ​សមុទ្រ​រៀប​ចំ​បោះ​ឆ្នោត​ឱ្យ​កម្មា​ភិបាល​ យុទ្ធ​ជន​ចំ​នួន​ ៣៧ នាក់ ដែល​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​នៅ​លើ​ផ្ទៃ​សមុទ្រ​ចំ​ណុះ​ខេត្ត​បាក​លីវ​៕​

ក្រុម​អ្នក​យក​ព័ត៌​មាន​កា​សែត​កឹង​ធើ - ភាសា​ខ្មែរ

ចែករំលែកអត្ថបទ