10/05/2021 - 15:45

ខ្វល់​ខ្វាយ​ពី​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​

ក្នុង​កិច្ច​ប្រ​ជុំ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​បើក​ទូលាយ​ ដែល​សា​កល​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ទើប​រៀប​ចំ​ឡើង​ថ្មី​ៗ​នេះ​ រឿង​ប្រ​ភព​កម្លាំង​នៃ​វិស័យ​ដ៏​សំ​ខាន់​នេះ​ ត្រូវ​បាន​លើក​ឡើង​សា​ជា​ថ្មី​ ដើម្បី​ស្វែង​រក​ដំ​ណោះ​ស្រាយ​ដល់​ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​

និស្សិត​សាក​លវិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ កំ​ពុង​អនុវត្ត​ជាក់​ស្ដែង​នៅ​មន្ទីរ​ពេទ្យ​សាលា​។​

យោង​តាម​របាយ​ការណ៍​សា​កល​វិទ្យា​ល័យ​ឱ​សថ​សាស្រ្ត​កឹង​ធើ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ ដំ​ណាក់​កាល​ ២០០៨-២០២០ របស់​ខេត្ត​ ក្រុង​ទាំង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ សម្រេច​ប្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​ រួម​ចំ​ណែក​បង្កើន​អត្រា​វេជ្ជ​បណ្ឌិត​ ឱ​សថ​បណ្ឌិត​លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​។​ ឆ្នាំ​ ២០០៨ ទូទាំង​តំ​បន់​មាន​វេជ្ជ​បណ្ឌិត​ ៤,៨១ លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​ និង​ឱ​សថ​បណ្ឌិត​ ០,២១ លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​ដល់​ឆ្នាំ​២០២០ មាន​វេជ្ជ​បណ្ឌិត​ ៩,៥២ និង​ឱសថ​បណ្ឌិត​ ២,១៦ លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​។​ ក្នុង​នោះ​ កឹង​ធើមាន​អត្រា​ខ្ពស់​បំ​ផុត​ ដោយ​មាន​វេជ្ជ​បណ្ឌិត​ ១៥,៨៥ និង​ឱសថ​បណ្ឌិត​ ៤,០៩ លើ​មួយ​ម៉ឺន​ប្រ​ជា​ជន​។​ ផែន​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដំ​ណាក់​កាល​២០២០-២០៣០ តាម​ការ​គ្រោង​ទុក​ដល់​ឆ្នាំ​ ២០២៥ អត្រា​នេះ​របស់​តំ​បន់​កើន​ឡើង​ជា​លំ​ដាប់​ គឺ ១១,៧៥ និង​ ២,២៤។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ត្រឹង​វៀត​អាង​ ប្រ​ធាន​ការិ​យាល័យ​បណ្តុះ​បណ្តាល​មហា​វិទ្យា​ល័យ​នៃ​សា​កល​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ផ្តល់​ព័ត៌​មាន​៖ “សរុប​ភាគ​កម្រិត​ជម្រើស​សិស្ស​ឆ្នាំ​ ២០២១ របស់​សាលា​គឺ ១.៩២០ នាក់ ក្នុង​នោះ​ ភាគ​កម្រិត​សម្រាប់​ប្រ​ព័ន្ធ​សិក្សា​បន្ត​មហា​វិទ្យា​ល័យ​ចំ​នួន​ ៣២០ នាក់។​ សាលា​បើក​មុខ​ជំ​នាញ​ថ្មី​ ២ មុខ​វិជ្ជា​កម្រិត​មហា​វិទ្យា​ល័យ​ គឺសម្ភព​និង​បច្ចេក​ទេស​រូប​ភាព​ឱ​សថ​សាស្រ្ត​។​ សាលា​នៅ​តែ​រក្សា​រូប​ភាព​ជម្រើស​សិស្ស​ទូទៅ​និង​តាម​អា​សយដ្ឋាន​ប្រើ​ប្រាស់​ឬ​ហៅ​ថា​ បណ្តុះ​បណ្តាល​តាម​ការ ​”ដាក់​ពាក្យ​” ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ ពិសេស​គឺ វិស័យ​វេជ្ជ​សាស្រ្ត​បម្រើ​មុខ​ជំ​នាញ​កម្រ​”។​ យោង​តាម​ប្រ​សាសន៍​សាស្រ្តា​ចារ្យ​រង​ បណ្ឌិត​ត្រឹង​វៀត​អាង​ ចំ​ណុច​ថ្មី​ឆ្នាំ​នេះ​ គឺដើម្បី​បាន​ពិនិត្យ​ជម្រើស​ចូល​រៀន​វិជ្ជា​ពេទ្យ​មុខ​ជំ​នា​ញ​កម្រ​ បេក្ខ​សិស្ស​ត្រូវ​ចុះ​ឈ្មោះ​ គោល​បំ​ណង​រៀន​ផ្នែក​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​មាន​កិច្ច​សន្យា​បញ្ជូន​ទៅ​បណ្តុះ​បណ្តា​ល​ ទន្ទឹម​នឹង​នោះ​ បេក្ខ​សិស្ស​គ្រប់​លក្ខណៈ​ជាប់​ជម្រើស​តាម​កំ​ណត់​។​ ករណីបេក្ខ​សិស្ស​ជាប់​ជម្រើស​នៅ​ផ្នែក​ណា​មួយ​របស់​សាលា​ នឹង​មិន​បាន​ពិនិត្យ​ជម្រើស​បណ្តុះ​បណ្តាល​តាម​រូប​ភាព​ ”ដាក់​ពាក្យ​”ឡើយ​។​

បញ្ហា​មួយ​ដែល​បណ្តាល​ឱ្យ​ថ្នាក់​ដឹក​នាំ​ផ្នែក​សុខា​ភិបាល​ខេត្ត​ ក្រុង​ខ្វល់​ខ្វាយ​ នោះ​គឺ​ស្ថាន​ភាព​ខ្វះ​ប្រ​ភព​ជម្រើស​ ដែល​គ្រប់​លក្ខណៈ​សម្បត្តិ​ចូល​រៀន​។​ ម្យ៉ាង​វិញ​ទៀត​ ក្នុង​បរិ​ការណ៍​ភូមិ​ភាគ​ខ្វះ​ប្រ​ភព​បុគ្គ​លិក​ពេទ្យ​មាន​កម្រិត​វិជ្ជា​ខ្ពស់​ បម្រើ​ការ​ងារ​ ការ​រក្សា​អ្នក​ដែល​បាន​បណ្តុះ​បណ្តាល​បន្ទាប់​ពី​បាន​បម្រើ​ការ​ងារ​តាម​កិច្ច​សន្យា​ ដើម្បី​ពួក​គេ​បម្រើ​ការ​ងារ​យូរ​អង្វែង​កាន់​តែ​ពិបាក​ថែម​ទៀត​។​ ព្រោះ​ហេតុ​នេះ​ កិច្ច​ប្រ​ជុំ​ក៏​បាន​ឯក​ភាព​ ទន្ទឹម​នឹង​ឧបត្ថម្ភ​គោល​នយោ​បាយ​ដល់​អ្នក​សិក្សា​ ទាក់​ទាញ​បញ្ញវន្ត​ បង្ក​តុល្យ​ភាព​ក្នុង​មុខ​ជំ​នាញ​បណ្តុះ​បណ្តាល​។​ល។​ ផ្នែក​សុខា​ភិបាល​ភូមិ​ភាគ​នា​នា​ ក៏​គប្បី​បង្ក​បរិស្ថាន​ធ្វើ​ការ​ជំ​នា​ញ​ ដើម្បី​កង​ជួរ​មាន​លក្ខណៈ​រៀន​សូត្រ​ បង្កើន​ចំ​ណេះ​ដឹង​វិជ្ជា​ជីវៈ និង​ផ្សារ​ភ្ជាប់​ការ​ងារ​ជា​យូរ​អង្វែង​៕

                                          ប៊ិត​ង៉ុក​-មុនី​

ចែករំលែកអត្ថបទ