មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/05/2021 - 15:45

គម្រោង​ផលិត​ផល​ទឹក​ផ្កា​ចាក​កំ​ប៉ុង​ឈ្នះ​"ពាន​រង្វាន់​ Nobel សម្រាប់​និស្សិត​"

យោ​ងតាម​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ លទ្ធ​ផល​ចុង​ក្រោយ​វៀត​ណាម​ក្នុង​ការ​ចូល​រួម​ប្រ​ឡង​ Hult Prize តំ​បន់​អា​ស៊ី​អា​គ្នេយ៍ ឆ្នាំ​ ២០២០-២០២១ គម្រោង​"Bottled Nectar Nipa - ទឹក​ផ្កា​ចាក​កំ​ប៉ុង​" របស់​ក្រុម​និស្សិត​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ ទទួល​បាន​រង្វាន់​លេខ​ ៣ ។​

 ក្រុម​និស្សិត​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ចូល​រួម​គម្រោង​។​

Hult Prize ហៅ​កាត់​ថា​ "ពាន​រង្វាន់​ Nobel សម្រាប់​និស្សិត​" គឺជា​ពាន​រង្វាន់​ត្រូវ​បាន​រៀប​ចំ​ឡើង​ប្រ​ចាំ​ឆ្នាំ​សម្រាប់​និស្សិត​ អនុបណ្ឌិត​ បណ្ឌិត​ អតីត​និស្សិត​ទូទាំង​ពិភព​លោក​។​ ការ​ប្រ​ឡង​គឺជា​ទីលាន​កម្សាន្ត​ បង្ក​ជាមូល​ដ្ឋាន​គ្រឹះ​សម្រាប់​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​វិស័យ​ផ្តើម​អា​ជីព​ក្នុង​សង្គម​ ជួយ​ដោះ​ស្រាយ​បញ្ហា​ក្នុង​សហគមន៍។​

"Food for Good - បម្រែ​បម្រួល​ស្បៀង​អា​ហារ ក្លា​យជាកម្លាំង​ចលករ​ផ្លាស់​ថ្មី​" គឺជា​បធាន​បទ​សម្រាប់​កម្ម​វិធី​ប្រ​ឡង​ឆ្នាំ​នេះ​ ដោយ​មាន​ការ​ចូល​រួម​ប្រ​ឡង​ ៥៥ ក្រុម​របស់​វៀត​ណាម​និង​អន្តរ​ជាតិ​។​ ប្រ​កួត​ប្រ​ជែង​ដោយ​រូប​ភាព​ offline គួប​ផ្សំ​នឹង​ online។​ តាម​រយៈ​នោះ​ ក្រុម​វៀត​ណាម offline នៅ​ក្រុង​ហូជី​មិញ​ ក្រុម​វៀត​ណាម online នៅ​ហា​ណូយ​ ដា​ណាំង ប៊ិញ​យឿង ត្រា​វិញ​ និង​ក្រុម​អន្តរ​ជាតិ​មក​ពី​ប្រ​ទេស​ជប៉ុន​ បង់​ក្លា​ដែស​ ឥណ្ឌា​និង​ចិន​។​

ក្រុម​និស្សិត​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ (រួម​មាន​ង្វៀង​បាឡុក​ និង​ង៉ោ​ភឿក​ឡុក​ ជា​និស្សិត​ ផ្នែក​បច្ចេក​វិទ្យា​គីមី​សាស្រ្ត​ជំ​នាញ​សិប្ប​និមិត្ត​ឆ្នាំ​សិក្សា​ ២០១៧ ឡឹម​ធីង៉ុក​អៀង​ និស្សិត​សា​កល​វិទ្យា​ល័យ​ផ្នែក​គ្រប់​គ្រង​ធុរ​កិច្ច​ឆ្នាំ​សិក្សា​ ២០១៨ សើុង​មិញ​ថៀង និស្សិត​ថ្នាក់​សាកល​វិទ្យា​ល័យ​ភាសា​អង់​គ្លេស​ D ឆ្នាំ​សិក្សា​ ២០១៩) ចូល​រួម​ប្រ​កួត​ប្រ​ជែង​ជាមួយ​នឹង​គម្រោង​ "Bottled Nectar Nipa - ផលិត​ផល​ទឹក​ផ្កា​ចាក​កំ​ប៉ុង​"។​ និស្សិត​ ង្វៀង​បាឡុក​ ប្រ​ធាន​ក្រុម​ Hult Prize នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ឱ្យ​ដឹង​៖ យើង​ខ្ញុំ​បាន​ឆ្លង​ដំ​ណាក់​ការ​ហ្វឹក​ហ្វឺន​បំ​ណិន​យ៉ាង​ហ្មត់​ចត់​អស់​រយៈ​កាល​ ៤ សប្តាហ៍​ ពី​អ្នក​ជំ​នាញ​ ដោយ​ខ្លឹម​សារ​ផ្សេង​ៗ​គ្នា​។​ ក្រោយ​រយៈ​ពេល​ហ្វឹក​ហ្វឺន​ ក្រុម​នីមួយ​ៗ​មាន​រយៈ​ពេល​ ២ សប្តាហ៍​ដើម្បី​បង្ហើយ​គម្រោង​របស់​ខ្លួន​ ត្រៀម​ធ្វើ​បទ​បង្ហាញ​និង​ការ​ពារ​ជាភាសា​អង់​គ្លេស​នៅ​រាល់​វគ្គ​ប្រ​ឡង​"។​

គម្រោង​"Bottled Nectar Nipa -ផលិត​ផល​ទឹក​ផ្កា​ចាក​កំ​ប៉ុង​" ទទួល​បាន​រង្វាន់​លេខ​ ៣។​

តាម​សម្តី​ ង្វៀង​បាឡុក​ ក្នុង​ដំ​ណា​ក់​កាល​ចូល​រួម​ ក្រុម​ប្រ​ឈម​នឹង​ការ​លំ​បាក​ជា​ច្រើន​ ពី​ព្រោះ​ការ​ប្រ​ឡង​ជាលក្ខណៈ​អន្តរ​ជាតិ​ ការ​ចង​សម្ព័ន្ធ​និង​ការ​ប្រ​សព្វ​គ្នា​ដោយ​ផ្ទាល់​នឹង​ក្រុម​អ្នក​ឯក​ទេស​កាន់​តែ​លំ​បាក​។​ ប៉ុន្តែ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​និង​ជឿជាក់​ ក្រុម​តែង​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​យល់​រៀន​សូត្រ​ដើម្បី​នាំមក​នូវ​លទ្ធ​ផល​ល្អ​បំ​ផុត​។​ ពិសេស​ បន្ទាប់​ពី​ការ​ប្រ​កួត​លើក​នេះ​ យើង​ខ្ញុំ​មាន​ឱកាស​បាន​ចង​សម្ព័ន្ធ​នឹង​វិនិ​យោ​គិន។​

មិត្ត​ង្វៀង​ធីទីវ​មី នា​យិកា​មូល​ដ្ឋាន​ Hult Prize នៅ​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ ឱ្យ​ដឹង​៖ "នេះ​ជា​លើក​ដំ​បូង​ដែល​និស្សិត​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ ក្លា​ហាន​ចូល​រួម​ការ​ប្រ​ឡង​។​ លេច​ធ្លោ​បំ​ផុត​ គឺការ​ខិត​ខំ​ប្រឹង​ប្រែង​ចូល​រួម​នៅ​ពេល​ហ្វឹក​ហ្វឺន​ ដើម្បី​កែ​សម្រួល​ឱ្យ​សមស្រប​នឹង​តម្រូវ​ការ​នៃ​កម្ម​វិធី​ប្រ​ឡង​ ក៏​ដូច​ជា​លក្ខខណ្ឌ​នៃ​ការ​ឱ្យ​ពិន្ទុ​។​ ក្រុម​សកម្ម​ហាត់​ពត់​បំ​ណិន​និយាយ​ភាសា​អង់​គ្លេស​ ដើម្បី​ការ​ពារ​គម្រោង​របស់​ខ្លួន​ និង​បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ជា​មួយ​នឹង​ក្រុម​មិត្ត​"៕​              

                           យោ​ង៖ កាសែត​កឹង​ធើ-មុនី

ចែករំលែកអត្ថបទ