ដោយការខិតខំប្រឹងប្រែងធ្វើការរកស៊ី ក៏ដូចជាការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម មានតម្លៃសេដ្ឋកិច្ចខ្ពស់ បងឡឹមកឿង នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង រកបានប្រាក់ចំណូលលំនឹង និងក្លាយជាកសិករផលិតធ្វើអាជីវកម្មពូកែថ្នាក់ស្រុក។
បងឡឹមកឿង។
ក្រោយពីរៀបការ បងឡឹមកឿង បានឪពុកម្តាយចែកដីឱ្យ ៦ កុងសម្រាប់ផលិតស្រូវនិងដាំដំណាំរួមផ្សំ។ ដោយជាអ្នកឧស្សាហ៍ព្យាយាមប្រកបការងាររកស៊ីនិងរស់នៅប្រិតសំចៃ ទើបបងកឿងសន្សែសន្សំទិញបានដីជាង ៣ ហិកតាសម្រាប់ផលិតស្រូវ។ មានដីបង្កបង្កើនផល បងកឿងផលិតពូជស្រូវប្រណីត ស្រូវក្រអូប (ST, OM...) មានតម្លៃសេដ្ឋកិច្ចខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ព្រមជាមួយនោះ បងក៏បានសហការជាមួយនឹងក្រុមហ៊ុនការពាររុក្ខជាតិអាងយ៉ាង ជំនួយបច្ចេកទេសផលិតកម្ម។ បច្ចុប្បន្ន បងកឿង មានដី ៣០ កុង ផលិតបានស្រូវ ៣ រដូវ/ឆ្នាំ ទិន្នផលគិតជាមធ្យមភាគសម្រេចជាង ៨ តោន/ហិក តា។ ទន្ទឹមនឹងនោះ បងនៅទាំងដាំដំណាំរួមផ្សំ និងវិនិយោគចិញ្ចឹមគោដើម្បីបង្កើនប្រាក់ចំណូលឱ្យគ្រួសារ។ បងកឿង ទើបលក់គោ ៤ ក្បាល រកបានប្រាក់ចំណូល ៨០ លានដុង។ សព្វថ្ងៃ ក្នុងក្រោលគោបង មានគោមេ ៤ ក្បាល និង គោស្ទាវមួយក្បាល។
ក្នុងការផលិតស្រូវ បងកឿង អនុវត្តបច្ចេកទេសព្រោះរង្វើលដើម្បីកាត់បន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូល។ ប៉ុន្មានឆ្នាំមកនេះ ដើម្បីធានាមានប្រភពទឹកផលិតស្រូវ បងកឿង បានចលនាគ្រួសារដែលមានដីស្រែនៅក្បែរៗ ហ៊ុនគ្នាធ្វើស្ថានីយប៉ូមទឹកសាប។ ពិនិត្យឃើញស្ថានីយប៉ូមទឹកសាបផ្គត់ផ្គង់ឱ្យការផលិតស្រូវផ្ដល់ទិន្នផលខ្ពស់ ម្ល៉ោះហើយបានរដ្ឋអំណាច គាំទ្រ ឧបត្ថម្ភថវិកាអនុវត្ត។ បច្ចុប្បន្ន បងកឿង គឺអ្នកមើលថែស្ថានីយប៉ូមទឹកដោយផ្ទាល់ សម្រាប់បម្រើឱ្យការផលិតស្រូវក្នុងភូមិ។ បងកឿង ឱ្យដឹង៖ "ចាប់ពីថ្ងៃមានស្ថានីយប៉ូមទឹក មាមីងផលិតស្រូវបាន ៣ រដូវ /ឆ្នាំ។ អាស្រ័យចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ទឹកសាបមានគ្រប់គ្រាន់ ម្ល៉ោះហើយទិន្នផលស្រូវសម្រេចបានជាង ៨ តោន/ហិកតា។ ខ្ញុំផលិតពូជស្រូវ ST និងចុះកិច្ចសន្យាជាមួយនឹងអាជីវកម្ម ម្ល៉ោះហើយមានច្រកចេញលំនឹង។ រដូវស្រូវកន្លងហើយ បានទាំងទិន្នផលបានទាំងតម្លៃ ម្ល៉ោះហើយរកបានប្រាក់ចំណេញខ្ពស់បង្គួរ។ គិតជាមធ្យមក្រោយពីទូទាត់ចំណូល ចំណាយរួច ខ្ញុំនៅចំណេញពី ៤ ដល់ ៥ លានដុង/កុង"។
ក្រោយរយៈពេលច្រើនឆ្នាំសន្សែសន្សំ បងកឿងសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ តម្លៃទឹកប្រាក់ជាង ៥០០ លានដុង។ លោកលីថាញ ប្រធានសមាគមកសិករឃុំភូមី ឱ្យដឹង៖ "នៅភូមិភាគ បងឡឹមកឿង គឺជាគំរូឈានមុខក្នុងការអនុវត្តវិទ្យាសាស្រ្តជឿនក្នុងលឿនការផលិតស្រូវ សំខាន់គឺផលិតពូជស្រូវ ST២៤ ស្រូវST ពណ៌ស្វាយ ស្រូវ OM១៨ ។ល។ ទន្ទឹមនឹងនោះ ប្ដីប្រពន្ធបងកឿង ថែមទាំងដាំដំណាំរួមផ្សំ ចិញ្ចឹមគោដើម្បីរកប្រភពចំណូលបន្ថែម។ បងឡឹមកឿង គឺគំរូកសិករផលិតពូកែ គួរឱ្យស្ងើចសរសើរ"៕
យ្វីអាញ - ថាច់ធី