27/04/2021 - 10:29

ជូន​អា​ហា​រូប​ករណ៍ ១៦០ ចំ​ណែ​ក​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​និង​សិស្ស​នៅ​តំ​បន់​កោះ​សមុទ្រ​ខេត្ត​សុក​ត្រាំង​និង​ខេត្ត​បាក​លីវ​

គណៈ​កម្ម​ការ​គ្រប់​គ្រង​មូល​និធិ​អា​ហា​រូប​ករណ៍ “វ៉ឺអា​យឹន” និង​ក្លឹប​ “ពី​ព្រោះ​ហ្វាង​សា-ទ្រឿង​សា​ជា​ទីស្រ​ឡាញ់​” ទើប​ធ្វើ​ពិធីជូន​អា​ហា​រូប​ករណ៍ “វ៉ឺអា​យឹន” និង​អា​ហា​រូប​ករណ៍​ក្លឹប​ “ពី​ព្រោះ​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” ចំ​នួន​ ១៦០ ចំ​ណែក​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ជម្នះ​ការ​លំ​បាក​រៀន​ពូកែ​ និង​កូន​ចៅ​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​និង​ខេត្ត​បាក​លីវ​។​ ក្នុង​នោះ​ អា​ហា​រូប​ករណ៍ ៩០ ចំ​ណែក​សម្រាប់​សិស្ស​ខេត្ត​សុក​ត្រាំង​ និង​ ៧០ ចំ​ណែក​សម្រាប់​សិស្ស​ខេត្ត​បាក​លីវ​ ហើយ​អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ ១ លាន​ដុង​។​

 អតីត​អនុប្រ​ធាន​រដ្ឋ​ ទ្រឿង​មីហ្វា ប្រ​ធាន​មូល​និធិ​អា​ហា​រូប​ករណ៍​វ៉ឺអា​យឹន ប្រ​ធាន​ក្លឹប​ “ពី​ព្រោះ​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ខេត្ត​សុក​ត្រាំង​។​

អា​ហា​រូប​ករណ៍ “វ៉ឺអា​យឹន” និង​ក្លឹប​ “ពី​ព្រោះ​ហ្វាង​សា-ទ្រឿង​សា​ជា​ទី​ស្រ​ឡាញ់​” គឺជា​កម្លាំង​ចលករ​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ បន្ត​ជម្នះ​នូវ​ការ​លំ​បាក​ក្នុង​ការ​សិក្សា​ដើម្បី​ក្លាយ​ជា​កូន​ឆ្លាត​ សិស្ស​ពូកែ​ មាន​ប្រ​យោជន៍​ដល់​សង្គម​ និង​រួម​កម្លាំង​កសាង​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​កាន់​តែសម្បូរ​សប្បាយ​៕​                                                                            

យ្វីអា​ញ-លេង​មី

ចែករំលែកអត្ថបទ