រដ្ឋាភិបាលទើបដាក់ចេញសេចក្ដីសម្រេចចិត្តលេខ ៣៤/NQ-CP ស្ដីពីធានាសន្ដិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០។
វិទ្យាស្ថានស្រូវវាលរាបទន្លេគឺវឡុង តែងរៀបចំសិក្ខាសាលាវាយតម្លៃពូជស្រូវសម្រាប់អនាគត បំពេញបន្ថែមក្នុងរចនាសម្ព័ន្ធផលិតស្រូវនៅវាលរាបទន្លេគឺវឡុង និងតំបន់ជិតខាងមួយចំនួន។
យោងតាមនោះ ទិសដៅរួមរបស់សេចក្ដីសម្រេចចិត្ត គឺ៖ ធានាផ្គត់ផ្គង់គ្រប់ស្បៀងចំណីអាហារប្រើប្រាស់ក្នុងប្រទេសក្នុងរាល់ស្ថានការណ៍កើតឡើង និងមួយចំណែកសម្រាប់ការនាំចេញ; បង្កើនប្រាក់ចំណូលជូនប្រជាជន ដើម្បីធានាការខិតជិតស្បៀងអាហារប្រកបដោយគុណភាព សុវត្ថិភាពចំណីអាហារជាជំហានៗ បង្កើនមាឌកម្ពស់ កម្លាំងពលំ បញ្ញាប្រជាជនវៀតណាម។
ទិសដៅជាសារវន្តរបស់សេចក្ដីសម្រេចចិត្ត គឺប្រើប្រាស់មូលនិធិដីផលិតស្រូវឱ្យមានភាពបត់បែន លើកកម្ពស់ការប្រើប្រាស់ដី ផលិតស្រូវប្រកបដោយប្រសិទ្ធភាព រក្សាលំនឹងដីផលិតស្រូវ ៣,៥ លានហិកតា រៀងរាល់ឆ្នាំការផលិតស្រូវសម្រេចតិចបំផុត ៣៥ លានតោនសម្រាប់ជាស្នូលធានាសន្ដិសុខស្បៀងជាតិ ឆ្លើយតបតម្រូវការប្រើប្រាស់ កែច្នៃ ស្ដុកទុកនិងនាំចេញ។ អភិវឌ្ឍដំណាំសណ្ដែកនិងបន្លែគ្រប់ប្រភេទជាមួយនឹងផ្ទៃដីចាប់ពី ១,២-១,៣ លានហិកតា និងបរិមាណផលចាប់ពី ២៣-២៤ លានតោន។ ឈើហូបផ្លែជាមួយនឹងផ្ទៃដីចាប់ពី ១,៣ ដល់ ១,៤ លានហិកតា និងបរិមាណផលចាប់ពី ១៦-១៧ លានតោន។ បរិមាណផលសាច់ចាប់ពី ៦,០-៦,៥ លានតោន ទឹកដោះស្រស់ចំនួន ២,៦ លានតោន សុ៊តចំនួន ២៣ ពាន់លានគ្រាប់ បរិមាណផល ជលផលចាប់ពី ៩-១០ លានតោន។ល។
កសិករផលិតស្រូវនៅតាមតំបន់ផលិតស្រូវ ប្រមូលផ្ដុំដោយទ្រង់ទ្រាយធំ បានចំណេញជាមធ្យមភាគជាង ៣៥% បើប្រៀបនឹងតម្លៃផលិតកម្ម។ ការរកចំណូលរបស់ប្រជាជននៅជនបទខ្ពស់ជាងទ្វេដងឆ្នាំ ២០២០ ។ អភិវឌ្ឍព្រមៗគ្នាហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចរាចរណ៍បែងចែក ដើម្បីបង្កើនឱកាសបានបង្ខិតជិតស្បៀងអាហារជូនប្រជាជន។ល។
ធានាតម្រូវការអាហារូបត្ថម្ភជាមួយនឹងរបបហូបចុកសមស្រប កាត់បន្ថយសមាមាត្រប្រើប្រាស់អង្ករ បង្កើនសមាមាត្រប្រើប្រាស់សាច់ ទឹកដោះស៊ុតត្រី បន្លែ ផ្លែឈើគ្រប់ប្រភេទ រួមចំណែកលើកកម្ពស់គុណភាព ជីវភាពជូនប្រជាជន ជាពិសេសគឺកុមារក្នុងកម្រិតអាយុទៅរៀន។ បង្កើនកម្រិតប្រើប្រាស់ កាឡូរីកើនជាង ២.៥០០ Kcal/នាក់/ថ្ងៃ កាត់បន្ថយអត្រាខ្វះអាហារូបត្ថម្ភលើកុមារអាយុក្រោម ៥ ឆ្នាំមានរាងកាយស្គាំងស្គមក្រោម ១៩% និងទម្ងន់រាងកាយស្រាលក្រោម ១០,៥% អត្រាកុមារអាយុក្រោម ៥ ឆ្នាំធាត់លើសទម្ងន់នៅជនបទក្រោម ៥% និងនៅផ្សារក្រោម ១០% ។
ផ្អែកលើមូលដ្ឋាននៃទិសដៅខាងលើសេចក្ដីសម្រេចចិត្តបានដាក់ចេញភារកិច្ច ដំណោះស្រាយ៖ ជំរុញខ្លាំងក្លាការអភិវឌ្ឍ បង្វែររចនាសម្ព័ន្ធផលិតស្បៀងផ្សារភ្ជាប់នឹងទីផ្សារ វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើការផលិតស្បៀង បង្កើនការសិក្សាស្រាវជ្រាវ អនុវត្តផ្ទេរជូនវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងផលិតស្ដុកទុក កែច្នៃស្បៀង បណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស។ ផ្លាស់ថ្មីរាល់រូបភាពចាត់តាំងផលិតស្បៀងផ្លាស់ថ្មីយន្តការគោលនយោបាយធានាសន្តិសុខស្បៀងជាតិ អភិវឌ្ឍប្រព័ន្ធចរាចរណ៍ បង្កើនសមត្ថភាពបង្ខិតជិតស្បៀង ចំណីអាហារជូនប្រជាជនគ្រប់ទីកន្លែង៕
យោង៖ chinhphu.vn-ប្រែសម្រួល៖ ថាច់ធី