បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបចាត់តាំងការបំផុសចលនាប្រឡងប្រណាំង ក្រោមប្រធានបទ “ពង្រីកប្រជាធិបតេយ្យ ធានាគោលការណ៍ លើកកម្ពស់ការទទួលខុសត្រូវ សម្រេចឆ្នើមភារកិច្ចបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល XV និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦”។
ស្ថាប័ន អង្គភាពនានាចុះកិច្ចសន្យាប្រឡងប្រណាំងនៅក្នុងពេលបំផុសចលនា។
ខ្លឹមសារប្រឡងប្រណាំង ផ្ដោតទៅលើ ៖ បន្តផ្លាស់ថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពការអប់រំនយោបាយ ឧត្តមគតិ កម្មាភិបាល យុទ្ធជន កងប្រជាស្វ័យត្រាណ កម្លាំងចលនាបម្រុងទាំងអស់ បានក្តាប់ច្បាស់នូវបទបញ្ជាសេចក្តីសម្រេចចិត្តរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ស្តីពីការងារបោះឆ្នោត; ពង្រីកបញ្ញាឈ្លាសវៃក្នុងការជ្រើសរើស បោះឆ្នោតតំណាងរដ្ឋសភា នីតិកាល XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ មានចរិយាសម្បត្តិ វិជ្ជាសម្បត្តិគ្រប់គ្រាន់ សក្តិសមជាអ្នកតំណាងដល់ឆន្ទៈ គោលបំណងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន និងសមូហភាព មហាជនក្នុងស្ថាប័ន អង្គភាព។
រយៈពេលប្រព្រឹត្តឡើងការប្រឡងប្រណាំង ចាប់ពីថ្ងៃទី ២៥ ខែមីនា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ៕
យ្វីអាញ់-វិមាន