12/04/2021 - 08:33

កម្មា​ភិបាល​ យុទ្ធ​ជន​រាប់​រយ​នាក់ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

(កឹង​ធើ) - ចាប់​ពី​ថ្ងៃ​ទី ១ ដល់​ទី ១០ ខែ​មេសា មាន​កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​ជាង​ ១០០ នាក់​ចូល​រួម​កសាង​សំ​ណង់​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០២១ នៅ​ខ័ណ្ឌ​អូរ​ម៉ូង​។​  នេះ​ជា​សកម្ម​ភាព​អា​ស្រ័យ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ក្រុង​ សហ​ការ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​ហៅ​ - Medic កឹង​ធើ អនុវត្ត​ជា​លើក​ដំ​បូង​ សំ​ដៅ​រួម​ចំ​ណែក​គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​

កង​ប្រ​ជា​ស្វ័យ​ត្រា​ណនិង​សមណ​សិស្ស​ចូល​រួម​កសាង​របង​វត្ត​សង្វរ​ពោធិ​ញាណ។​

កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង​ សមណ​សិស្ស​ សមា​ជិក​សមា​គម​ សមា​ជិក​សម្ពន្ធ​យុវ​ជន​នៃ​អង្គ​ការ​មហា​ជន​ចូល​រួម​កសាង​របង​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​និង​វត្ត​សង្វរ​ពោធិ​ញាណ កាប់​ឆ្ការ​ព្រៃ​ស៊ុប​ទ្រុប​ សម្អាត​ទីធ្លា​និង​បំ​ពាក់​អំ​ពូល​ភ្លើង​ផ្លូវ​ប្រ​វែង​ ១.៥០០ ម៉ែត្រ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ គោល​នយោ​បាយ​គ្រួ​សារ​ក្រី​ក្រ ពិនិត្យ​ជំ​ងឺ​និង​ផ្ដល់​ថ្នាំ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ ផ្សព្វ​ផ្សាយ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ រដ្ឋ​ ស្ដី​ពី​គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ អ្នក​កាន់​សាសនា​។​ល។​

 សកម្ម​ភាព​សំ​ខាន់​នៃ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ព្រឹត្ត​ឡើង​ក្នុង​ ២ ថ្ងៃ​(ថ្ងៃ​ទី ៩ និង​ទី ១០ ខែ​មេសា​) ជា​មួយ​នឹង​ខ្លឹម​សារ​៖ ប្រ​ឡង​វេច​នំប្រ​ពៃណី​ជូន​អំ​ណោយ​ប្រ​ជា​ជន​ សកម្ម​ភាព​វប្បធម៌​ - សិល្បៈ​អប់​រំកាយ​-កីឡា​។​ រាត្រី​ថ្ងៃ​ទី ១០ ខែ​មេសា​  គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ រៀប​ចំ​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​ បូក​សរុប​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ជូន​អំ​ណោយ​ដល់​ប្រ​ជា​ជន​៕​

                                      ផាម​ទ្រុង​ - ថាច់​ធី

ចែករំលែកអត្ថបទ