ព្រះតេជព្រះគុណ ថាច់ឡែ ព្រះចៅអធិការវត្តសាលវន្ត (តាអោក) ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ តែងបានពុទ្ធបរិស័ទដឹងស្គាល់ច្រើន ដោយសារស្នាព្រះហស្ដរបស់ព្រះអង្គ ក្នុងការចលនាពុទ្ធបរិស័ទកសាងសំណង់ផ្សេងៗជាច្រើនក្នុងវត្តអារាម។ ទន្ទឹមនឹងនោះ ព្រះអង្គថែមទាំងផ្សព្វផ្សាយចលនាពុទ្ធបរិស័ទអនុវត្តល្អរាល់ការចលនានៅភូមិភាគទៀតផង។
រយៈពេលជាង ១៦ ឆ្នាំទទួលតំណែងជាព្រះចៅអធិការវត្ត ព្រះតេជព្រះគុណ ថាច់ឡែ បានរួមជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ចលនាពុទ្ធបរិស័ទកសាងបានសំណង់ជាច្រើនក្នុងវត្ត មានដូចជា៖ សមណកុដិ របងបង្គោលទង់ ឧបដ្ឋានសាលា និងជួសជុលសំណង់បុរាណមួយចំនួនដែលមានតម្លៃខាងផ្នែកស្ថាបត្យកម្ម។ ព្រះតេជព្រះគុណ ថាច់ឡែ មានថេរដីកា៖ “រស់នៅក្នុងសង្គម ក៏ដូចជាការបួសរៀន ខ្លាចតែមនុស្សមិនព្រមរៀនសូត្រស្វែងយល់ទេ ប្រសិនបើស៊ូទ្រាំរៀនសូត្រ យកចិត្តទុកដាក់ ធ្វើបានកិច្ចការអ្វី យើងក៏ធ្វើបានដូចគេដែរ។ រយៈពេលកន្លង បណ្តាគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ដែលគិតគូរដល់ជនរួមជាតិខ្មែរ គឺមានភាពល្អប្រសើរណាស់។ មាមីងខ្មែរមានលំនៅឋាន កូនចៅទៅរៀនបានងាយស្រួល ។ល។ បច្ចុប្បន្ន អាត្មាភាពរួមជាមួយរដ្ឋអំណាចភូមិភាគ ខ្នះខ្នែងចលនាមាមីងកសាងផ្នត់រស់នៅស៊ីវិល័យ”។
វត្តសាលវន្ត ជាវត្តមួយស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល មានសំណង់ជាច្រើនវិនាសហិនហោចដោយសារសង្គ្រាម។ អាស្រ័យហេតុនោះ បន្តពីព្រះចៅអធិការវត្តមុនៗមក ព្រះតេជព្រះគុណ ថាច់ឡែ តែងមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការពង្រីក និងអភិរក្សកេរមត៌ក ដើម្បីកសាងឱ្យកាន់តែស្រស់ បំព្រងនូវតម្លៃប្រវត្តិសាស្រ្តនៃវត្តអារាម។ លោក សឺនក្វៀង នៅភូមិតាអោក អ្នកធ្លាប់បួសរៀននៅវត្តតាអោក ឱ្យដឹង៖ “ចាប់តាំងពីព្រះតេជព្រះគុណ ថាច់ឡែ ឡើងកាន់តំណែងជាព្រះចៅអធិការព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងចំណុះជើង វត្ត មានការសាមគ្គីល្អ។ ម្យ៉ាងទៀត រាល់កិច្ចការក្នុងវត្តមុន ពេលដំណើរការកសាងព្រះអង្គតែងលើកឡើងពិភាក្សា ផ្តល់យោបល់ជាមួយគណៈកម្មការវត្តនិងពុទ្ធបរិស័ទជានិច្ច។ ផ្តើមពីនោះ ព្រះអង្គបង្កបានទំនុកចិត្តនិងមានការគោរពរាប់អានពីពុទ្ធបរិស័ទ”។
មិនត្រឹមតែអស់ពីព្រះទ័យជាមួយការជួសជុល កសាងសំណង់ស្ថាបត្យកម្មក្នុងវត្តប៉ុណ្ណោះទេ ព្រះតេជព្រះគុណថាច់ឡែ នៅទាំងបំពេញការងារសប្បុរសធម៌សង្គមទៀតផង។ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យផ្សេងៗរបស់ជនរួមជាតិខ្មែរដូច៖ បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី ព្រះអង្គតែងជូនអំណោយជាង ១០០ ចំណែក ក្នុងមួយចំណែកតម្លៃពី ៣០០.០០០-៥០០.០០០ ដុង ជូនមាមីងក្រីក្រក្នុងឃុំដើម្បីកាត់បន្ថយការលំបាក។
លោក ឃឺវជីកឿង លេខាគណៈកម្មាធិការបក្សឃុំចូវដៀង ឱ្យដឹង៖ “ព្រះតេជព្រះគុណថាច់ឡែ គឺជាព្រះសង្ឃគំរូមួយអង្គអស់ពីព្រះទ័យដើម្បីសាសនានិងសង្គម។ ព្រះអង្គបានរួមចំណែកជាច្រើនក្នុងការចលនាពុទ្ធបរិស័ទកសាងវត្តអារាម និងអនុវត្តល្អការចលនានៅភូមិភាគ។ ផ្តើមពីនោះ ជួយឱ្យការអនុវត្តជំនឿសាសនា និងអនុវត្តនូវគោលការណ៍ មាគ៌ារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរក្នុងចំណុះជើងវត្តកាន់តែល្អប្រសើរ”៕
សឺនម៉ាល័យ-លីសៀ