05/04/2021 - 16:34

ត្រៀម​លក្ខណៈ​សម្ដែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

សិល្ប​ករ​ សិល្ប​ការិ​នីនៃ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ កំ​ពុង​មមា​ញឹក​ក្នុង​ការ​ហាត់​សម ត្រៀម​បម្រុង​ឈុត​សិល្បៈ​ដើម្បី​សម្ដែង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជន​ជាតិ​។​

ឈុត​របាំរបស់​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ សម្តែង​បម្រើ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​ជាតិ​។​

តាម​ប្រ​សាសន៍​លោក​ថាច់​ចំ​រើន​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ៖  រាល់​ឆ្នាំ​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​សុក​ត្រាំង​ (ប៉ុស្ដិ៍​STV) តែង​រៀបចំ​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ប្រ​ហែល​ ១ ម៉ោង​កន្លះ​ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​តាម​វត្ត​អា​រាម​។​ ក្នុង​នោះ​ ក្រុម​សិល្បៈ​សម្ដែង​របាំ ៣​ ឈុត​ ច្រៀង​ - រាំប្រ​ជា​ប្រិយ​ ៣ ឈុត​។​  រយៈ​ពេល​បន្ទាប់​ពី​នោះ​ គឺ​មា​មីង​ខ្មែរ​ឡើង​ច្រៀង​រាំ​ដោះ​ដូរ​។​ល។​ បង្ក​បរិយា​កាស​សប្បាយ​រីក​រាយ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ ឆ្នាំ​នេះ​ ដោយ​សារ​ការ​ប៉ះ​ពាល់​នៃ​ជំ​ងឺ​ COVID - ១៩ ម្ល៉ោះ​ហើយ​ កម្ម​វិធី​សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ត្រូវ​បាន​ប្តូរ​មក​រូប​ភាព​ផ្សាយ​លើ​កញ្ចក់​ទូរ​ទស្សន៍​។​ ក្រុម​សិល្បៈ​បាន​ដំ​ឡើង​និង​ធ្វើ​ការ​ហ្វឹក​ហាត់​ចំ​នួន​ ១២ ​ឈុត​សម្ដែង​និង​ដក​ស្រង់​មួយ​ចំ​នួន​ឈុត​ល្ខោន​យូរ​កេរ​។​ រាល់​ឈុត​សម្ដែង​មាន​ខ្លឹម​សារ​ផ្សារ​ភ្ជាប់​នឹង​វត្ត​អា​រាម​ថ្ងៃ​បុណ្យ​ទាន​និង​របាំ​ជូន​ពរ​ឆ្នាំ​ថ្មី​។​ លោក​ថាច់​ចំ​រើន​ ឱ្យ​ដឹង​៖ “ស្ថា​នីយ​វិទ្យុ​ទូរ​ទស្សន៍​សុក​ត្រាំង​ និង​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​ កំ​ពុង​ជំ​រុញ​ដំ​ណើរ​ការ​ ដើម្បី​ថត​។​ ព្រោះ​ហេតុ​ដូច្នោះ​ សិល្បករ​-ការិ​នី និង​តន្រ្តីករ​របស់​ក្រុម​សិល្បៈ​កំ​ពុង​មមា​ញឹក​ហាត់​សម ដើម្បី​មាន​ឈុត​សម្ដែង​ល្អ​ៗ​ ប្រ​កប​ដោយ​គុណ​ភាព​សម្រាប់​បម្រើ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ទស្សនា​កម្សាន្ត​តាម​កញ្ចក់​ទូរ​ទស្សន៍​”។​

ប្អូន​ថាច់​ផល្លា នាដ​ករ​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ការ​នាំ​យក​ឈុត​របាំ​ចម្រៀង​សម្ដែង​បម្រើ​ជូន​មាមីង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ គឺជា​ក្ដី​សោម​នស្ស​រីក​រាយសម្រាប់​ពួក​ប្អូន​។​ ឆ្នាំ​នេះ​ ដោយ​សារ​ជំ​ងឺ​COVID-១៩ ថ្វី​បើ​មិន​បាន​ទៅ​សម្ដែង​តាម​ភូមិ​ស្រុក​ ប៉ុន្តែ​យើង​ខ្ញុំ​តែង​ហាត់​សម​ជា​ប្រ​ចាំ​តាម​កម្ម​វិធី​ដែល​ក្រុម​បាន​ត្រៀម​បម្រុង​។​ ខ្ញុំ​កំ​ពុង​ហ្វឹក​ហាត់ របាំ​កន្តែ​រ៉ែ​ របាំ​អប្សរា​។​ល។​ ដើម្បី​ថត​ចាក់​ផ្សាយ​លើ​ប៉ុស្ដិ៍​ STV នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​”។​ ចំ​ណែក​ស្រី​មុំ សិល្បៈ​ការិ​នីក្រុម​សិល្បៈ​ខ្មែរ​ សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ក្នុង​កម្ម​វិធី​ថត​របស់​ប៉ុស្ដិ៍​ STV ប្អូន​ច្រៀង​ ២ ​បទ​និង​ដើរ​តួក្នុង​ឈុត​សម្ដែង​អំ​ពី​”អត្ថ​ន័យ​នៃ​ពី​ធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​”។​ ទោះ​បី​មិន​បាន​ចុះ​ទៅ​សម្ដែង​ផ្ទាល់​ ប៉ុន្តែ​ប្អូន​និង​សមា​ជិក​ក្នុង​ក្រុម​នៅ​តែមាន​ភាព​រីក​រាយ”។​

បង​ថាច់​ចំ​រើន​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ជា​មួយ​នឹង​ភារ​កិច្ច​របស់​ខ្លួន​ សិល្បករ​-ការិនី តន្រ្តីករ​របស់​ក្រុម​តែង​ត្រៀម​លក្ខណៈ​ដើម្បី​លើក​យក​ចម្រៀង​របាំ សម្ដែង​បម្រើ​ជូន​មាមីង​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ជន​ជាតិ​”៕ 

យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ