កឹងធើ៖ គណៈជនជាតិក្រុងកឹងធើ ទើបចាត់តាំងកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចចំនួន ២៥០ រូប។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ក្នុងអំឡុងពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា អ្នកតំណាងទាំងឡាយបានស្តាប់នូវខ្លឹមសារផ្សព្វផ្សាយមួយចំនួន ដូចជា៖ របាយការណ៍បូកសរុបមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមលើកទី II; គោលនយោបាយជនជាតិដំណាក់កាល ២០២១ -២០២៥ និងស្ថានភាពជនជាតិតំបន់តីណាមបូ; ស្ថានភាពកោះសមុទ្រវៀតណាម បម្រែបម្រួលនៅប្រជុំកោះហ្វាងសានិងត្រឿងសា; ការងារសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០២០ លើភូមិសាស្រ្តក្រុងកឹងធើ។ ទន្ទឹមនឹងនោះ អ្នកតំណាងទាំងឡាយបានស្ដាប់នូវខ្លឹមសារផ្សព្វផ្សាយនៃអនុក្រឹត្យលេខ ១០០/២០១៩/NĐ-CP; សំណង់សំខាន់ៗមួយចំនួនអំពីសុវត្ថិភាពចរាចរណ៍អនុវត្តក្នុងឆ្នាំ ២០២១; បទកំណត់មូលដ្ឋាននៃច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត និងប្រការចាំបាច់មួយចំនួនអំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាល XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦៕
ដុងតឹម-វិមាន