23/03/2021 - 08:34

បន្ត​អភិរក្ស​សិល្បៈ​ល្ខោន​យូរ​កេរ​

ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ប្រា​សាទ​គង់​ ខេត្ត​សុក​ត្រាំង​ បាន​បន្ត​រក្សា​សកម្ម​ភាព​ជា​ច្រើន​ជំ​នាន់​មក​ ហើយ​នេះ​ក៏​ដោយ​សារ​ទឹក​ចិត្ត​ស្រឡាញ់​អា​ជីព​របស់​សមាជិក​ក្នុង​ក្រុម​។​

ឈុត​សម្តែង​ក្នុង​រឿង​ “នរណា​ជាព្រះ​រាជ​បុត្រា​” របស់​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ប្រា​សាទ​គង់​។​

តាម​ប្រ​សាសន៍​សិល្បករ​ថាច់​ជេន​ ប្រ​ធាន​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ប្រា​សាទ​គង់​ ក្នុង​អំ​ឡុង​ពេល​រាប់​សិប​ឆ្នាំ​មក​នេះ​ ក្រុម​បាន​ដំ​ណើរ​ការ​ដោយ​ឯក​ជន​។​ រាល់​សម្ភារៈ​ភ្លេង​ សម្លៀក​បំ​ពាក់​ និង​គ្រឿង​អលង្ការ​។​ល។​  គឺក្រុម​រ៉ាប់​រង​ទាំង​ស្រុង​។​ ពិសេស​ ក្រុម​តែង​និពន្ធ​ចង​ក្រង​រឿង​ថ្មី​ៗ​ ដើម្បី​រក្សា​នូវ​លក្ខណៈ​ប្រ​ពៃណី​តាម​ទម្រង់​សាច់​រឿង​បុរាណ​ផង​ និង​ពាំនាំ​នូវ​អត្ថ​ន័យ​អប់​រំល្អ​ៗ​សម​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​របស់​សង្គម​ក្នុង​សម័យ​ទំ​នើប​ផង​ ដើម្បី​សម្ដែង​បម្រើ​ជូន​ទស្សនិក​ជន​។​ ពេល​សម្តែង​ទើប​សិល្បករ​-ការិនី​តន្ត្រី​ករ​ ។​ល។​ របស់​ក្រុម​មាន​ប្រាក់​ចំ​ណូល​។​ ថ្ងៃ​ធម្ម​តា​ ពួក​គាត់​គឺជា​កសិករ​ធ្វើ​ស្រែ​ចម្ការ​ និង​ធ្វើ​ការ​ឈ្នួល​នៅ​ភូមិ​ភាគ​ ដើម្បី​មាន​ប្រាក់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ពេល​មាមីង​អញ្ជើញ​ក្រុម​ទៅ​សម្តែង​ក្នុង​ឱកាស​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ ឬ​ចូល​រួម​មហោ​ស្រព​ ពិធីប្រ​ឡង​សិល្បៈ​ ទើប​បង​ប្អូន​ប្រ​មូល​គ្នា​ទៅ​សម្ដែង​។​ សិល្បករ​ថាច់​ជេន​ ឱ្យ​ដឹង​៖ “ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ប្រាសាទ​គង់​ ប្រៀប​បាន​ដូច​ ”រតន​សម្បត្តិ​” របស់​វង្ស​ត្រកូល​ អា​ស្រ័យ​ដូន​តា​បាន​បន្សល់​ទុក​មក​។​ ព្រោះ​ហេតុ​នោះ​ ទោះ​បីលំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ក៏​ប្តេជ្ញា​ចិត្ត​រក្សា​និង​បង្ហាត់​ដល់​កូន​ៗ​ដើម្បី​បន្ត​អភិរក្ស​”។​

បង​ស្រី​លីធី​ថាញ​ត្វៀង​  សិល្ប​ការិនី​ដើរ​តួ​របស់​ក្រុម​ ឱ្យ​ដឹង​៖ “ខ្ញុំ​ចូល​ក្រុម​សិល្បៈ​មហា​ជន​ខ្មែរ​ប្រា​សាទ​គង់​ដល់​ពេល​នេះ​គឺ ២២ ឆ្នាំ​ហើយ​។​ ថ្ងៃ​ធម្ម​តា​ ខ្ញុំ​ទៅ​ធ្វើ​ស្រែ​ ប៉ុន្តែ​ពេល​សម្តែង​នៅ​លើ​ឆាក​ គឺខ្ញុំ​តែង​ដើរ​តួជារាជ​បុត្រី​ ព្រះ​អគ្គ​មហេសី ឬ​ទេព​ធីតា​។​ល។​ ប្រ​ការ​នេះ​ មិន​មែន​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​នោះ​ទេ​ គឺផ្តើម​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​ ផ្សំ​នឹង​ទេព​កោ​សល្យ​សិល្បៈ​។​ លុះ​សិល្បៈ​ល្ខោន​យូរ​កេរ​បាន​ទទួល​ស្គាល់​ជា​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ យើង​ខ្ញុំ​កាន់​តែ​ប្តេជ្ញា​ចិត្ត​អភិរក្ស​ថែម​ទៀត​”៕​ 

                          យ្វី​អាញ-វិមាន​

 

ចែករំលែកអត្ថបទ