បាកលីវ៖ គណៈអចិន្រ្តៃយ៍នៃសម្ព័ន្ធយុវជន ខេត្តបាកលីវ បានរៀបចំពិធីចេញដំណើរ “ខែយុវជនឆ្នាំ ២០២១” ក្រោមបធានបទ “មោទនភាពប្រវេណីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ” នៅកេរដំណែលប្រវត្តិសាស្រ្ត មូលដ្ឋានកាយចាញ់ ឃុំនិញថាញ់ឡើយ ស្រុកហុងយឹង។
សម្ព័ន្ធយុវជនខេត្តបាកលីវ ដាំដើមឈើអនុស្សាវរីយ៍នៅកេរដំណែលប្រវត្តិសាស្រ្តមូលដ្ឋានកាយចាញ់។
តាមប្រសាសន៍លោកង្វៀងហ្វាងថ្វ័យ លេខាសម្ព័ន្ធយុវជនខេត្តបាកលីវ ឆ្នាំនេះ សម្ព័ន្ធយុវជនខេត្តផ្តុំកម្លាំងផ្សព្វផ្សាយសេចក្តីសម្រេចមហាសន្និបាតតំណាងបក្ខភាគខេត្តបាកលីវ លើកទី XVI និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII ផ្សព្វផ្សាយពីប្រវត្តិសាស្រ្ត ប្រវេណីត្រចះត្រចង់របស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀបចំសកម្មភាពនយោបាយក្នុងទូទាំងសម្ព័ន្ធយុវជន ក្រោមបធានបទ “មោទនភាពសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ” ផ្សព្វផ្សាយអំពីការបង្ការប្រឆាំងជំងឺ COVID- ១៩។ ឆ្លងតាមរយៈនោះ អប់រំស្មារតីស្នេហាជាតិ មោទនភាពជាតិ គាំទ្រ លើកទឹកចិត្ត យុវជន កុមារ សកម្មប្រឡងប្រណាំងរៀនសូត្រ ពលកម្ម ប្រកបការងារនិងប្រយុទ្ធ រួមចំណែកអនុវត្តទិសដៅ ភារកិច្ចកសាងអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។
ទន្ទឹមនឹងនោះ ក្នុងខែយុវជននេះក៏មានសកម្មភាពជាច្រើន ដូច៖ កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្ទះមេត្តាធម៌ កន្លែងសកម្មភាពកម្សាន្តសប្បាយសម្រាប់យុវជន កុមារចូលរួមរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ រៀបចំកិច្ចសន្ទនា ដោះដូរជាមួយកម្មាភិបាលសម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់ សមាជិកសម្ព័ន្ធយុវជន និងយុវជន ដើម្បីស្តាប់ពីបំណងប្រាថ្នា ផ្តើមពីនោះ មានគោលការណ៍ គោលនយោបាយសមស្រប ដើម្បីរៀបចំសម្ព័ន្ធយុវជនដំណើរការប្រកបដោយប្រសិទ្ធភាព៕
យ្វីអាញ់-លីសៀ