08/03/2021 - 15:48

ទិដ្ឋ​ភាព​ថ្មី​នៅ​ត្រា​វិញ​

ទោះ​បីនៅ​ជួប​ការ​លំ​បាក​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ដោយ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ប្រ​ជា​ជន​គ្រប់​រូប​ បាន​រួម​ចំ​ណែក​ជំ​រុញ​កម្រិត​កំ​ណើន​ GRDP មធ្យម​ភាគ​ ៥ ឆ្នាំ​ជិត​ៗ​នេះ​របស់​ខេត្ត​ត្រា​វិញ​សម្រេច​ ១១,៩៥%។​

ការ​ចិញ្ចឹម​បង្គា​គឺជា​របរ​មួយ​មាន​ប្រៀប​ខ្លាំង​របស់​ខេត្ត​ត្រា​វិញ​។​

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ រយៈ​ពេល​កន្លង​ ផ្នែក​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​បាន​បន្ត​ផ្លាស់​ថ្មី​នូវ​ទម្រង់​ លើក​កម្ពស់​គុណ​ភាព​កំ​ណើន​ ប្រ​សិទ្ធ​ភាព​ការ​ងារ​ កម្លាំង​ប្រ​កួត​ប្រ​ជែង​នៃ​ខឿន​សេដ្ឋ​កិច្ច​ កែ​លម្អ​បរិស្ថាន​វិនិ​យោគ​ទុន​ ធ្វើ​អា​ជីកម្ម បង្ក​លក្ខណៈ​សម្រាប់​សមាស​ភាព​សេដ្ឋ​កិច្ច​រីក​ចម្រើន​ ។​ ជំ​ហាន​ដំ​បូង​បង្កើត​បាន​និង​អភិវឌ្ឍ​ទីផ្សារដូច​៖ ធានា​រ៉ាប់​រង​ អចលន​ទ្រព្យ​ វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​ ពលកម្ម​។​ល។​ សហ​ការ​ជា​មួយ​ក្រសួង​ ផ្នែក​មជ្ឈិម​ វិនិ​យោគ​បង្កើន​កម្រិត​ បើក​ផ្លូវ​សម្រាប់​កប៉ាល់​ខ្នាត់ធំ​ចូល​មក​ទន្លេ​ហូវ​ កំ​ពង់​ផែ​នាំ​ចូល​ធ្យូង​សម្រាប់​កប៉ាល់​មាន​ចំ​ណុះ​ ៣០.០០០​តោន​ សម្រេច​ការ​បង្កើន​កម្រិត​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​ ៦០ និង​ផ្លូវ​ជាតិ​លេខ​ ៥៣ ។​ កសាង​កំ​ពង់​ផែ​ចម្រុះ ឌិញ​អាង​ កំ​ពង់​ផែ​សមុទ្រ​ថ្កូវ​។​ វិនិ​យោគ​បង្កើន​កម្រិត​ ពង្រីក​ផ្លូវ​ខេត្ត​ ផ្លូវ​ស្រុក​ ផ្លូវ​ទៅ​កាន់​មជ្ឈ​មណ្ឌល​ឃុំ​ប្រ​វែង​ ១០១ គីឡូ​ម៉ែ​ត្រ និង​ផ្លូវ​ជន​បទ​ប្រ​មាណ​ ៨១៥ គីឡូ​ម៉ែ​ត្រ។​ កសាង​សម្រេច​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​មួយ​ចំ​នួន​នៅ​តំ​បន់​សេដ្ឋ​កិច្ច​ឌិញ​អាង​ មាន​ប្រ​វែង​សរុប​ ១៨ ​គីឡូ​ម៉ែ​ត្រ។​ មជ្ឈ​មណ្ឌល​អគ្គិ​សនី​ យ្វៀង​ហាយ កសាង​ជាស្រេច​រោង​ចក្រ​ ១, រោង​ចក្រ​៣​ និង​រោង​ចក្រ​ ៣ (បើ​ក​ទូលាយ​)។​

ក្រៅ​ពី​នោះ​ ខេត្ត​នៅ​ទាំង​ផ្តុំ​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋ​កិច្ច​តាម​ទិស​ដៅ​កាត់​បន្ថយ​សមា​មាត្រ​កសិកម្ម​ រុក្ខ​កម្ម​និង​ជល​ផល​ បង្កើន​សមា​មាត្រ​ឧស្សា​ហកម្ម​-សាង​សង់​និង​ពាណិជ្ជ​កម្ម​-សេវា​កម្ម​។​ ភាព​ទម្លុះ​ទម្លាយ​ខាង​លើ​ បាន​រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋ​កិច្ច​របស់​ត្រា​វិញ​មាន​កម្រិត​កំ​ណើន​ GRDP មធ្យម​ភាគ​ ៥ ឆ្នាំ​កន្លង​ សម្រេច​ ១១,៩៥% ស្ថិត​ក្នុង​ចំ​ណោម​ខេត្ត​ដែល​មាន​កំ​ណើន​ខ្ពស់​។​ GRDP មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ប៉ាន់​ស្មាន​សម្រេច​ ៦៥ លាន​ដុង​ នា​ចុង​ឆ្នាំ​ ២០២០ កើន​ជិត​ ២,២ ដង​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥។​

រយៈ​ពេល​ខាង​មុខ​ ខេត្ត​ត្រា​វិញ​ ខិត​ខំ​ក្លាយ​ជា​ខេត្ត​មុខ​ព្រួញអភិវឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ដើម្បី​អនុវត្ត​ទិស​ដៅ​នេះ​ ខេត្ត​បាន​កំ​ណត់​តំ​បន់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សមុទ្រ​ រួម​មាន ៥ អង្គ​ភាព​ថ្នាក់​ស្រុក​ ជាប់​ឆ្នេរ​សមុទ្រ​ ជា​មួយ​នឹង​ផ្ទៃ​ដី​ចំ​នួន ​១៥២.២៥៦ ហិក​តា​ (ជិត​ ៦៥% នៃ​ផ្ទៃ​ដី​ទូទាំង​ខេត្ត​)។​ ខេត្ត​ត្រា​វិញ​នឹង​ពិនិត្យ​ពិច័យ​ កែ​សម្រួល​និង​កសាង​ព្រម​ៗ​គ្នា​នូវ​យុទ្ធ​សាស្រ្ត​ គម្រោង​ផែន​ការ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សមុទ្រ​តាម​ទិស​ដៅ​គ្រប់​គ្រង​ចម្រុះ​ សម​ស្រប​នឹង​ប្រ​ព័ន្ធ​អេកូ​សមុទ្រ​ ធានា​ការ​ផ្សារ​ភ្ជាប់​ស្រប​គ្នា​ ព្រម​ៗ​គ្នា​រវាង​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​តំ​បន់​ដី​គោក តំ​បន់​ឆ្នេរ​សមុទ្រ​ តំ​បន់​សមុទ្រ​របស់​ខេត្ត​និង​ខេត្ត​នៅ​ជិត​ខាង​។​ បំ​ពេញ​បន្ថែម​គម្រោង​ទីក្រុង​ឆ្នេរ​សមុទ្រ​ កំ​ណត់​ទិស​ដៅ​បង្កើន​កម្រិត​ទីរួម​ខេត្ត​យ្វៀង​ហាយ​ឡើង​ជាក្រុង​។​ កៀរ​គរ​និង​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ប្រ​ភព​កម្លាំង​វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​សេដ្ឋ​កិច្ច​ឌិញ​អាង​ ខិត​ខំ​ដល់​ឆ្នាំ​ ២០៣០ ក្លាយជា​ច្រក​គមនា​គមន៍​ផ្លូវ​ទឹក​អន្តរ​ជាតិ​ និង​ជាដើម​ទង​គមនា​គមន៍​សំ​ខាន់​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ និង​មាត់​សមុទ្រ​ណាម​បូ​៕​             

                                                        ភឿកប៊ិញ-មុនី​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ការ​ចិញ្ចឹម​បង្គា​