ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/03/2021 - 15:06

ដំ​ណោះ​ស្រាយ​តុល្យ​ភាព​ធំ​ៗ​ចំ​នួន​ ៥ ក្នុង​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​

នា​យក​រដ្ឋ​មន្រ្តី​ ង្វៀង​ស្វឹង​ភុក ដឹក​នាំកិច្ច​ប្រ​ជុំ​ប្រ​ចាំ​ការ​រដ្ឋា​ភិបាល​ពិភាក្សា​អំ​ពី​ស្ថាន​ភាព​បុណ្យ​ចូល​ឆ្នាំ​តេត ផ្សព្វ​ផ្សាយ​ភារ​កិច្ច​សំ​ខាន់​ៗ​ ក្រោយ​ចូល​ឆ្នាំ​និង​ការ​ងារ​បង្ការ​ប្រ​ឆាំង​
ជំ​ងឺ​ COVID-១៩ ។​          រូប​៖ ក្វាង​ហ៊ីវ

នៅ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ការ​រដ្ឋា​ភិបាល​ ពិភាក្សា​អំ​ពី​ស្ថាន​ភាព​បុណ្យ​ចូល​ឆ្នាំ​តេត ផ្សព្វ​ផ្សាយ​ភារ​កិច្ច​សំ​ខាន់​ៗ​ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​និង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID -១៩ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀង​ស្វឹង​ភុក សំ​ណូម​ពរ​៖ ចាប់​ពី​ត្រី​មាស​ទី I ត្រូវ​តែ​​​ប្តេជ្ញា​ចិត្ត​រៀប​ចំ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​នៃ​មហា​សន្និ​បាត​ប​ក្សទូទាំង​ប្រ​ទេស​ លើក​ទី XIII ។​ នា​យក​រដ្ឋ​មន្រ្តី​ គូស​បញ្ជាក់​៖ នោះ​គឺ ដំ​ណោះ​ស្រាយ​តុល្យ​ភាព​ធំ​ៗ​ ចំ​នួន​ ៥ ក្នុង​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ ពិសេស​គឺក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ២០២១ និង​ពេញ​មួយ​ឆ្នាំ​ ២០២១ រយៈ​ពេល​យូរ​អង្វែង​ក្នុង​ផែន​ការ​ ៥ ឆ្នាំ​។​ នោះ​គឺ​តុល្យ​ភាព​រវាង​ការ​បើក​ទ្វារ​ផ្លាស់​ថ្មី​ ជំ​រុញ​ខ្លាំង​ក្លា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រួម​ជា​មួយ​ការ​ពង្រឹង​លើក​កម្ពស់​តួនា​ទី; តុល្យ​ភាព​រវាង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឆាប់​រហ័ស​នឹង​ការ​ធានា​វឌ្ឍនភាព​ សម​ភាព​សង្គម​ ក្នុង​នោះ​មាន​បញ្ហា​ការ​ពារ​បរិស្ថាន​ ការ​ពារ​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​; តុល្យ​ភាព​រវាង​កម្លាំង​ផ្ទៃ​ក្នុង​និង​ផ្ទៃ​ក្រៅ​ រវាង​សេដ្ឋ​កិច្ច​ក្នុង​ប្រ​ទេស​ និង​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ទេស​ រវាង​ផ្នែក​ពាណិជ្ជ​កម្ម​ក្នុង​ប្រ​ទេស​និង​ក្រៅ​ប្រ​ទេស​ រវាង​ការ​កសាង​ខឿន​សេដ្ឋ​កិច្ច​ឯក​រាជ្យ​ម្ចាស់​ការ​ រួម​ជាមួយ​នឹង​ការ​បើក​ទ្វារ​ និង​សមាហ​រណកម្ម​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ក្នុង​តំ​បន់​ ក៏​ដូច​ជា​សេដ្ឋ​កិច្ច​ពិភព​លោក​; តុល្យ​ភាព​រវាង​អា​ទិភាព​រយៈពេល​ខ្លី​ជា​មួយ​នឹង​ទិស​ដៅ​រយៈ​ពេល​វែង​; តុល្យ​ភាព​ប្រ​ភព​កម្លាំង​ ហិរញ្ញ​វត្ថុ​ជាតិ​ ជញ្ជីង​ថវិកា​បំ​ណុល​រដ្ឋ​ ជញ្ជីង​ទូទាត់​អន្តរ​ជាតិ​ ព្រម​ទាំង​មាន​តុល្យ​ភាព​ម៉ាក្រូ​ផ្សេង​ៗ​ទៀត​។​

ក្រៅ​ពី​នេះ​ នៅ​កិច្ច​ប្រ​ជុំ​ខាង​លើ​នេះ​ដែរ​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​សង្កត់​ធ្ងន់​៖ ការ​ចលនា​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី​ផ្នែក​ទន់ Bluezone អនុវត្ត​សារ​ ៥K របស់​ផ្នែក​សុខា​ភិបាល​ ធានា​សុវត្ថិ​ភាព​ មិន​ត្រូវ​ទុក​ឱ្យ​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​តាម​តំ​បន់​ ដូច​៖ សាលា​រៀន​ មណ្ឌល​ផ្សារ ផ្សារទំ​នើប​ ឬ​មន្ទីរ​ពេទ្យ​។​ល។​ តាម​មូល​ដ្ឋាន​អា​ជីវ​កម្ម​ ពិសេស​គឺមូល​ដ្ឋាន​មាន​មនុស្ស​កុះ​ករ​ ត្រូវ​តែ​មាន​វិធី​សាស្រ្ត​ជាក់​ស្តែង​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​៕

​    យោង៖ កា​សែត​ជន​ជាតិ​   និង​អភិវឌ្ឍន៍-ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ