ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/02/2021 - 08:40

បូក​សរុប​ការ​ងារ​រៀប​ចំ​មហា​សន្និ​បាត​តំ​ណា​ង​ទូទាំង​ប្រ​ទេ​ស​ បណ្តា​ជន​ជាតិ​ភាគ​តិ​ច​វៀត​ណា​មលើ​ក​ទី II ឆ្នាំ​ ២០២០

នៅ​ហា​ណូយ​ គណៈ​កម្ម​ការ​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​ បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​លើក​ទី II ឆ្នាំ​ ២០២០ (មហា​សន្និ​បាត​) បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​មហា​សន្និ​បាត​។​

 ​ ឧបនា​យក​រ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ ប្រ​ទាន​ប័ណ្ណ​សរ​សើរ​របស់​រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ដល់​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ បាន​រួម​ចំ​ណែក​ក្នុង​ភាព​ជោគ​ជ័យ​នៃ​មហា​សន្និ​បាត​។​

មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​លើក​ទី II ឆ្នាំ​ ២០២០ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២-៥ ខែ​ធ្នូ ឆ្នាំ​ ២០២០ នៅ​ហា​ណូយ​ ទទួល​បាន​ជោគ​ជ័យ​ល្អ​ប្រ​សើរ​។​ មហា​សន្និ​បាត​គឺជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​សង្គម​ដ៏​ជ្រាល​ជ្រៅ​ ត្រូវ​បាន​សាធា​រណ​មតិ​ក្នុង​ប្រ​ទេស​ និង​អន្តរ​ជាតិ​វាយ​តម្លៃ​ខ្ពស់​។​  ក្នុង​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ ការ​ងារ​ធ្វើ​សេនា​ធិការ​ ដាក់​សំ​ណើ​និង​ត្រៀម​លក្ខណៈ​រៀប​ចំ​មហា​សន្និ​បាត​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​បន្ទាន់​ ព្រម​ទាំង​សហការ​យ៉ាង​ដិត​ដល់​ជា​មួយ​អនុគណៈ​កម្ម​ការ​ជំ​នួយ​ការ​នៃ​គណៈ​កម្ម​ការ​រៀប​ចំ​មហា​សន្និ​បាត​ បណ្តា​ក្រសួង​ គណៈ​ ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​។​ ការ​ងារ​ចង្អុល​ការ​រៀប​ចំ​មហា​សន្និ​បាត​ ត្រូវ​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្រ្ត​ មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ រវៀសរ​វៃ​និង​មាន​ចំ​ណុច​ថ្មី​ៗ​ជាច្រើន​ បើ​បៀប​នឹង​មហា​សន្និ​បាត​លើក​ទី I មាន​ប្រ​សិទ្ធ​ភាព​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​។​ ការ​ងារ​ព័ស្តុភារ​ ការ​ងារ​សន្តិ​សុខ​ការ​ពារ​ ការ​ងារ​សុខា​ភិបាល​ និង​ថែទាំ​សុខ​ភាព​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ដាច់​ខាត​ត្រូវ​ធានា​សុវត្ថិ​ភាព​ដល់​អ្នក​តំ​ណាង​ទាំង​ឡាយ​។​

អញ្ជើញ​ចូល​រួម​និង​ថ្លែង​សុន្ទ​រក​ថា​ចង្អុល​ការ​កិច្ច​ប្រ​ជុំ​ ឧបនា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិ​បាល​ ត្រឿង​ហ្វា​ប៊ិញ បាន​ស្នើ​ដល់​គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​គ្រប់​ក្រសួង​ ផ្នែក​ពាក់​ព័ន្ធ​ បន្ត​ការ​បញ្ជ្រាប​ដោយ​ស៊ី​ជម្រៅ​លើ​បទ​បញ្ជា​លេខ​ ៣៥-CT/TW ចុះ​ថ្ងៃ​ទី ៨ ខែ​ឧសភា​ ឆ្នាំ​ ២០០៩ របស់​គណៈ​លេខា​ ស្តី​ពី​ការ​ដឹក​នាំ​មហា​សន្និ​បាត​ កំ​ណត់​ ១០ ឆ្នាំ​ដំ​ណើរ​ការ​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ម្តង​ និង​ ៥ ឆ្នាំ​ដំ​ណើរ​ការ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ថ្នាក់​ស្រុក​ និង​ខេត្ត​។​ ផ្តុំ​កម្លាំង​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ចំ​ពោះ​លទ្ធ​ផល​នៃ​មហា​សន្និ​បាត​ គ្រប់​លំ​ដាប់​ថ្នាក់​ តាំង​ពី​ថ្នាក់​ស្រុក​ ខេត្ត​និង​មជ្ឈិម​ ក្នុង​នោះ​ ផ្តោត​ទៅ​លើ​ការ​អនុវត្ត​លិខិត​ប្តេជ្ញា​នៃ​មហា​សន្និ​បាត​ គឺជា​សារ​លិខិត​ផ្តាំ​ផ្ញើ​ពី​ទំ​នុក​ចិត្ត​របស់​ជន​រួម​ជាតិ​ភាគ​តិច​ចំ​ពោះ​បក្ស​ ប្តេជ្ញា​ចិត្ត​មូល​មតិ​គ្នា​ក្នុង​ទូទាំង​ប្រ​ទេស​អនុវត្ត​នូវ​ក្តី​ប្រាថ្នា​ដ៏​ត្រចះ​ត្រចង់​និង​សុភ​មង្គល​ កសាង​ប្រ​ទេស​វៀត​ណាម​ទៅ​ជា​ប្រ​ទេស​មួយ​ប្រ​ជា​ជន​សម្បូរ​សប្បាយ​ ប្រ​ទេស​ជាតិ​រឹង​មាំ ប្រ​ជា​ធិប​តេយ្យ​ សម​ភាព​ អារ្យ​ធម៌​ ។​ល។​ ឧបនា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ សង្ឃឹម​ថា​ សមមិត្ត​អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​ នឹង​ទទួល​បាន​ការ​គោ​រព​រាប់​អាន មនោ​សញ្ចេត​នា​យ៉ាង​កក់​ក្តៅ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច​ ពង្រីក​នូវ​សមិទ្ធិ​ផល​ដែល​សម្រេច​បាន​ និង​ធ្វើ​ឱ្យ​ជាក់​ស្តែង​លទ្ធ​ផល​នៃ​មហា​សន្និ​បាត​ ដើម្បី​រួម​គ្នា​ខិត​ខំ​ពុះ​ពារ​អនុវត្ត​ជោគ​ជ័យ​លើ​លិខិត​ប្តេជ្ញា​នៃ​មហា​សន្និ​បាត​។​ លះ​បង់​កម្លាំង​កាយ​ កម្លាំង​ប្រាជ្ញា​ ក្នុង​កិច្ច​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​វៀត​ណាម៕

 យោ​ង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍ -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ