ជំនួសឱ្យការចម្អិនម្ហូបអាហារ និងការបរិភោគក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាជនជាច្រើនបានជ្រើសការជួបជុំ គ្រួសារដោយការទៅទេសចរទៅវិញ។ ដូច្នេះ ប៉ុន្មានថ្ងៃមុននិងក្នុងអំឡុងពេលចូលឆ្នាំថ្មីតឹងសឺវ ឆ្នាំ២០២១ តើប្រិយមិត្តនឹងធ្វើដំណើរទៅទីណា?
សិស្សបឋមសិក្សាក្រុងកឹងធើ ធ្វើដំណើរកម្សាន្តនាមណ្ឌលទេសចរណ៍អុងដេ។
ក្នុងអំឡុងប៉ុន្មានថ្ងៃត្រៀមទទួលបុណ្យចូលឆ្នាំតឹងសឺវ ផ្សារផ្សោ មានភាពកុះករសប្បាយរីករាយជាង ដោយអ្នកទិញ និងអ្នកលក់។ ទីតាំងទេសចរណ៍ក៏កាន់តែច្រើន កម្មវិធីអំណរបុណ្យចូលឆ្នាំថ្មីមានភាពពុះពោរជាងដែរ។ ឆ្នាំនេះ នៅក្រុង កឹងធើ កម្មវិធី “សម្រស់និទាឃរដូវតាមដងវិថី” រៀបចំដោយមន្ទីរវប្បធម៌កីឡាក្រុងកឹងធើ បានប្រារព្ធឡើងនៅសារមន្ទីរ ចាប់ពីថ្ងៃទី២៨ ខែមករាដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយមានសកម្មភាពជាច្រើន មានដូច៖ ការសម្តែងបង្ហាញរបរសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ ម្ហូបអាហាររបស់បណ្តាជនជាតិកិញ-ចិន-ខ្មែរ... ក្នុងនោះ “វិថីអុងដូ” នៅខាងមុខសារមន្ទីរក្រុង មានសកម្មភាពកម្សាន្តសប្បាយជាបន្តបន្ទាប់ ចាប់ពីថ្ងៃបើកពិធីរហូតដល់ថ្ងៃ៥ ខែ១ ឆ្នាំ២០២១ (ចន្ទគតិ) នេះគឺជាទីតាំងចារអក្ខរាវិចិត្រ ជូនអក្សរ ណែនាំឆ្លងកាត់បទពិសោធន៍.ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តសប្បាយនៅទីនេះក្នុងឱកាសចូល ឆ្នាំ។
ក្នុងអំឡុងប៉ុន្មានថ្ងៃចូលឆ្នាំ មានទីតាំងជាច្រើនដែលភ្ញៀវទេសចរអាធ្វើដំណើរទៅកម្សាន្តនោះគឺ វិថីអុងចាញ ខណ្ឌកៃរុាំង មណ្ឌលទេសចរណ៍អុងដេ នៅផុងដៀង.នៅវិថីអុងចាញ ភ្ញៀវទេសចរនឹងមានឱកាសថតយករូបភាពដ៏ស្រស់ស្អាតទុកជាអនុស្សាវរីយ៍អំពីលក្ខណៈបុណ្យចូលឆ្នាំ តាមបែបបុរាណ។ រីឯមណ្ឌលទេសចរណ៍អុងដេ ភ្ញៀវទេសចរមានស្ទូឌីយោ ទូលាយ ស្រស់ស្អាត អាចបង្វិលកាំមេរ៉ា ថតរូបតាមចំណង់ចំណុលចិត្ត។ ពិសេស មណ្ឌលទេសចរណ៍នេះ ថែមទាំងមានសេវាបម្រើម្ហូបអាហារ កន្លែងស្នាក់នៅ និងល្បែងប្រជាប្រិយផងដែរ ដោយតម្លៃសមរម្យ ។ បើបានចំណាយពេលមួយថ្ងៃ ដើម្បីទទួលអារម្មណ៍រីករាយក្នុងឱកាសចូលឆ្នាំថ្មី គឺជាការឆ្លងកាត់បទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាទីបំផុត ។
ខេត្តដុងថាប រៀបចំសប្តាហ៍វប្បធម៌ ទេសចរណ៍ដុងថាប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅទីក្រុងសែដែក ។ បើប្រសិនជា រៀបចំពេលវេលាធ្វើដំណើរទៅមិនបានមុនពេលចូលឆ្នាំថ្មីតឹងសឺវនោះទេ ភ្ញៀវទេសចរក៏អាចទស្សនាកម្សាន្តអារម្មណ៍ជាមួយនឹងផ្កាលម្អនៅដុងថាបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែរ។ ដ្បិតអី ភូមិរបរដាំផ្កាតឹងហ្វីដុង មាន អ្នកចំការជាច្រើនធ្វើទេសចរផងដែរ ម៉្លោះហើយ អាចធានាថាផ្កាតែងរីកស្គុសស្គាយស្វាគមន៍ភ្ញៀវទេសចរជិតឆ្ងាយ៕
ហាថាញ - វ៉ាន់តឹន