គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ហាង៉ុកចៀង សមាជិកមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិ បានអញ្ជើញមកសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំតេតដល់វិទ្យាសា្ថនពុទ្ធសាសនាទក្ខិណនិកាយខ្មែរក្រុងកឹងធើ។
ប្រធានក្រុមប្រឹក្សាជនជាតិ ហាង៉ុកចៀង ប្រគេនអំណោយវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរនាឱកាសបុណ្យចូលឆ្នាំតេត ឆ្នាំ ២០២១។
ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ព្រះឧបជ្ឈាយ៍ដាវញឺ អនុប្រធានក្រុមប្រឹក្សាភិបាលមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម នាយកវិទ្យាស្ថានពុទ្ធសាសនាខ្មែរ បានរបាយការណ៍ពីស្ថានភាពដំណើរការរបស់វិទ្យាស្ថាន។ តាមរយៈនោះ ឆ្នាំ ២០១៧ គណៈកម្មាធិការ ប្រជាជនក្រុងកឹងធើ បានប្រគល់ដីដើម្បីកសាងវិទ្យាស្ថាន។ មកទល់ពេលនេះ វិទ្យាស្ថានបានកសាងយ៉ាងសមរម្យ រួមចំណែកយ៉ាងសំខាន់ក្នុងការបើកទូលាយនិងលើកកម្ពស់គុណភាព បណ្តុះបណ្តាល។ នេះគឺជាមូលដ្ឋានបណ្តុះបណ្តាលបរិញ្ញាបត្រពុទ្ធសាសនាខ្មែរដំបូងត្រូវបានបង្កើតនៅវៀតណាម បង្កបាននូវបុព្វបទដ៏សំខាន់អនុវត្តទិសដៅលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលប្រភពធនធានមនុស្ស បំប៉នបញ្ញវន្ត ឆ្លើយតបនឹងគោលបំណងរបស់ព្រះសង្ឃ និងជនរួមជាតិខ្មែរណាមបូ ។ ថ្វីដ្បិតដូច្នោះក្តី បច្ចុប្បន្នមិនទាន់មានការចងសម្ព័ន្ធរវាងវិទ្យាស្ថាននិងមូលដ្ឋានបណ្តុះបណ្តាលក្រៅសាសនានៅឡើយ ម្ល៉ោះហើយប៉ុន្មានឆ្នាំជិតៗនេះចំនួនសមណសិស្សមានការថយចុះ។ ព្រះឧបជ្ឈាយ៍ ដាវញឺ រំពឹងថា រដ្ឋនឹងបង្កលក្ខណសម្បត្តិអំពីយន្តការគោលនយោបាយដាច់ដោយឡែក ដើម្បីវិទ្យាស្ថានបើកទូលាយទ្រង់ទ្រាយនិងមុខសញ្ញាបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការអំពីកម្មាភិបាលជនជាតិខ្មែរ ទន្ទឹមនឹងនោះ គប្បីបន្តការអភិរក្សភាសា អក្សរសាស្រ្ត និងវប្បធម៍ប្រវេណីរបស់ជនជាតិ។
ប្រធានក្រុមប្រឹក្សាជនជាតិ ហាង៉ុកចៀង បានផ្ញើនូវបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះសង្ឃនិងសមណសិស្សគ្រប់អង្គ។ល។ និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីតឹងសឺវ ឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ ប្រធានក្រុមប្រឹក្សាជនជាតិ បញ្ជាក់៖ រយៈពេលខាងមុខ នៅពេលផ្សព្វផ្សាយអនុវត្តគម្រោង និងកម្មវិធីទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ក៏មានកំណត់ពីគោលនយោបាយដាច់ដោយឡែកផងដែរ។ ក្រុមប្រឹក្សាជនជាតិនឹងធ្វើការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្ដល់យោបល់ដល់គណៈ ផ្នែក ដែលពាក់ព័ន្ធសំដៅធ្វើការដោះស្រាយចំណុចខ្លះចន្លោះអំពីគោលនយោបាយ បង្កលក្ខណសម្បត្តិ ដើម្បីសាសនានិងជនជាតិមានការអភិវឌ្ឍ រួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ៕
យោង៖ quochoi.vn-លីសៀ