ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/01/2021 - 10:37

មហា​សន្និ​បាត​ប​ក្សទូទាំង​ប្រ​ទេ​ស​លើក​ទី XIII ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​មក​រា ដល់​ថ្ងៃ​ទី ២ ខែ​កុម្ភៈ​ ឆ្នាំ ២០២១

មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ ទី XIII របស់​បក្ស​ បាន​ប្រ​ព្រឹត្ត​ឡើង​ជា​ផ្លូវ​ការ​ ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​មក​រា ឆ្នាំ​ ២០២១ ដល់​ថ្ងៃ​ទី ២ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២១ នៅ​រដ្ឋ​ធានី​ហា​ណូយ​។​

 ប៉ុន្មាន​ថ្ងៃ​នេះ​ នៅ​តាម​ដង​ផ្លូវ​រដ្ឋ​ធានី​ហា​ណូយ​ ត្រូវ​បាន​តុប​តែង​លម្អ​ដោយ​ទង់​ជាតិ​ បដា​ ពាក្យ​ស្លោ​ក​ ដែល​មាន​ពណ៌​ឆើត​ឆាយ​ ដើម្បី​អប​អរ​សាទរ​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើ​ក​ ទី XIII របស់​បក្ស​។​

មហា​សន្និ​បាត​លើក​នេះ​ មាន​ភារ​កិច្ច​ពិនិត្យ​ឡើង​វិញ​ការ​អនុវត្ត​សេច​ក្ដី​សម្រេច​ចិត្ត​មហា​សន្និ​បាត​ XII ផ្សារភ្ជាប់​នឹង​ការ​វាយ​តម្លៃ​ទូទៅ​ ដំ​ណើរការ​ផ្លាស់​ថ្មី​  សេច​ក្ដី​សម្រេច​ទិស​ដៅ​ គោលដៅ​ ភារ​កិច្ច​ ៥ ឆ្នាំ​ និង​ ១០ ឆ្នាំ​ខាង​មុខ​ និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ ។​ មហា​សន្និ​បាត​ លើក​ទី XIII ក៏​បាន​វាយ​តម្លៃ​ការ​អនុវត្ត​លក្ខន្តិកៈ​ បក្ស​នីតិ​កាល​ XII ពិនិត្យ​ឡើង​វិញ​ការ​ដឹក​នាំរបស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XII បោះ​ឆ្នោត​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII ។​

មហា​សន្និ​បាត​ត្រូវ​បាន​អនុវត្ត​ដំ​ណើរ​ការ​តាម​គោល​លំ​នាំ ៖ សាម​គ្គី​ - ប្រ​ជា​ធិប​តេយ្យ​ - ក្រឹត្យ​ក្រម​ - ច្នៃ​ប្រ​តិដ្ឋ​ - អភិវឌ្ឍន៍  ក្រោម​ប្រ​ធាន​បទ ​៖ បង្កើន​ការ​កសាង​ រៀប​ចំ​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​; រឹង​មាំ បំ​ផុស​មហច្ឆិតាអភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ ពង្រីក​ឆន្ទៈ​ កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ គួប​ផ្សំ​នឹង​កម្លាំង​យុគ​សម័យ​; បន្ត​ការ​ជំ​រុញ​លើ​គ្រប់​វិស័យ​ព្រម​ៗ​គ្នា​ក្នុង​ការ​ផ្លាស់​ថ្មី​ កសាង​និង​ការ​ពារ​មាតុ​ភូមិ​រឹង​មាំ រក្សា​ខ្ជាប់​បរិស្ថាន​សន្តិ​ភាព​ ស្ថិរ​ភាព​; ខិត​ខំ​ដល់​ពាក់​កណ្ដាល​សតវត្សរ៍ ២១ ប្រ​ទេស​យើង​ក្លាយ​ជាប្រ​ទេ​ស​អភិវឌ្ឍ​តាម​ទិស​ដៅ​សង្គម​និយម​៕​ 

អ្នក​យក​ព័ត៌​មាន​ - ប្រែសម្រួល​៖ ថាច់​ធី ​ 

ចែករំលែកអត្ថបទ