ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/01/2021 - 08:21

លក្ខឋាន​កំ​ណត់​បណ្តា​ជន​ជាតិ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ និង​ការ​លំ​បាក​ដោយ​ឡែក​ ដំ​ណា​ក់​កាល​ ២០២១-២០២៥

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀង​ស្វឹង​ភុក បាន​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​ ៣៩/២០២០/ QĐ-TTg ស្តីពី​លក្ខឋាន​កំ​ណត់​បណ្តា​ជន​ជាតិ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ និង​មាន​ការ​លំ​បាក​ដោយ​ឡែក​ ដំ​ណាក់​កាល​ ២០២១-២០២៥។​ សេច​ក្តី​សម្រេច​នេះ​ មាន​សុពល​ភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​ ១៥/២/២០២១។​

 ​ ជន​ជាតិ​ឡូ​ឡូ​ ជាជន​ជាតិ​មួយ​ក្នុង​ចំ​ណោម​ជន​ជាតិ​ទាំង​ ១៦ ដែល​មាន​ប្រ​ជា​ជន​ក្រោម​ ១០.០០០ នាក់នៅ​វៀត​ណាម ​មាន​ប្រ​វត្តិ​សាស្រ្ត​ដ៏​យូរ​លង់​ និង​មាន​លក្ខណៈ​វប្បធម៌​ប្រ​ពៃណី​ដ៏​ពិសេស​។ ​រូប​៖ thegioidisan.vn

មុខ​សញ្ញា​អនុវត្ត​ក្នុង​សេចក្តី​សម្រេច​នេះ​ រួម​មាន​ដូច​៖ ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​លំ​នឹង​ ក្លាយ​ជា​សហគមន៍​លើ​ភូមិ​សាស្រ្ត​ ឃុំ​តំ​បន់​ III និង​ភូមិ​លំ​បាក​ខ្លាំង​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ តាម​ការ​កំ​ណត់​ដែល​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​លេខ​ ៣៣/QĐ-TTG ចុះ​ថ្ងៃ​ ១២/១១/២០២០ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខឋាន​ដែល​បាន​ចែង​ក្នុង​មាត្រា​ ៣ នៃ​សេច​ក្តី​សម្រេច​នេះ​។​ គ្រប់​ស្ថាប័ន​ អង្គ​ការ​ បុគ្គ​លដែល​ពាក់​ព័ន្ធ​។​

មាន​លក្ខឋាន​ចំ​នួន​ ២ កំ​ណត់​បណ្តា​ជន​ជាតិ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ និង​ការ​លំ​បាក​ដោយ​ឡែក​។​ ទីមួយ​ ៖ ជន​ជាតិ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ គឺជា​ជន​ជាតិ​ឋិត​ក្នុង​មុខ​សញ្ញា​បាន​ចែង​ក្នុង​វាក្យ​ខណ្ឌ​ ១ មាត្រា​ ២ នៃ​សេច​ក្តី​សម្រេច​នេះ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខ​ឋាន​មួយ​ក្នុង​ចំ​ណោម​លក្ខ​ឋាន​ទាំង​ឡាយ​ ដូច​ខាង​ក្រោម​៖ មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ខ្ពស់​ជាង​ ១,៥ ដង​ឡើង​ទៅ​ បើ​ប្រៀប​នឹង​មធ្យម​ភាគ​រួម​នៃ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ ។ ​មាន​អត្រា​មនុស្ស​ចាប់​ពី​អា​យុ​ ១៥ ឆ្នាំ​ឡើង​ទៅ​ មិន​ចេះ​អាន ​មិន​ចេះ​សរ​សេរ​ភាសា​សកល​ខ្ពស់​ជាង​ ១,៥​ ដង​ បើ​ប្រៀប​នឹង​មធ្យម​ភាគ​រួម​នៃ​អត្រា​មនុស្ស​ចាប់​ពី​អា​យុ​ ១៥ ឆ្នាំ​ឡើង​ទៅ​ មិន​ចេះ​អាន មិន​ចេះ​សរ​សេរ​ភាសា​សកល​របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣; មាន​អត្រា​មរណ​ភាព​នៃ​កុមារ​ក្រោម​អា​យុ​ ១​ ឆ្នាំ​ខ្ពស់​ជាង​ ១,៥ ដង​ បើ​ប្រៀប​នឹង​មធ្យម​ភាគ​រួម​លើ​អត្រា​មរណ​ភាព​នៃ​កុមារ​ក្រោម​អាយុ​ ១ ឆ្នាំ​ របស់​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៣ ។​ ទីពីរ ៖ ជន​ជាតិ​មាន​ការ​លំ​បាក​ដោយ​ឡែក​ គឺជា​ជន​ជាតិ​ឋិត​ក្នុង​មុខ​សញ្ញា​បាន​ចែង​ក្នុង​វាក្យ​ខណ្ឌ​ ១ មាត្រា​ ២ នៃ​សេចក្តី​សម្រេច​នេះ​ និង​មាន​ប្រ​ជា​ជន​ក្រោម​ ១០.០០០ នាក់ ។​

ថវិកា​ដែល​រៀប​ចំ​អនុវត្ត​និង​ធ្វើ​សំ​ណុំ​បែប​បទ​ កំ​ណត់​បណ្តា​ជន​ជាតិ​ភាគ​តិច​នៅ​ជួប​ការ​លំ​បាក​ច្រើន​ និង​ការ​លំ​បាក​ដោយ​ឡែក​ ដំ​ណាក់​កាល​ ២០២១-២០២៥ ធានា​ដោយ​ថវិកា​រដ្ឋ​ យោង​តាម​ការ​ធ្វើ​វិមជ្ឈ​ការ​ថវិកា​រដ្ឋ​ជា​ធរ​មាន ​៕​

   ប្រ​ភពៈ ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ