ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/01/2021 - 08:21

រៀង​រាល់​ឆ្នាំ​មាន​ជន​ជាតិ​ភាគ​តិច​នៅ​តីណាម​បូ​ ប្រ​មាណ​ ១៣.០០០ គ្រួ​សារ​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ

ទិដ្ឋ​ភាព​នៃ​កិច្ច​ធ្វើ​ការ​របស់​អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឡេសើុង​ហាយ ជាមួយ​នឹង​ភូមិ​ភាគ​នា​នា​នៅ​តីណាម​បូ​ ស្ដី​ពី​ការ​អនុវត្ត​កម្ម​វិធី​ ១៣៥ ដំ​ណាក់​កាល​ ២០១៦ -២០២០ កាល​ពី​ថ្ងៃ​ ៧ មក​រា ឆ្នាំ​ ២០២១។​

តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០១៦-២០២០ ភូមិ​ភាគ​នា​នា​នៅ​តី​ណាម​បូ​ បាន​ចលនា​រាល់​ប្រ​ភព​កម្លាំង​ ដើម្បី​អនុវត្ត​កម្ម​វិធី​ ១៣៥ សម្រេច​ជាង​ ១.៧២១ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ទុន​វិនិ​យោគ​សម្រាប់​អភិវឌ្ឍន៍​ជាង​ ១.២៥៩ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ៧៣% ទុន​បុព្វ​ហេតុ​ ជាង​ ៤៦២ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ២៧% ។​ តាម​រយៈ​ប្រ​ភព​ទុន​ខាង​លើ​ ភូមិ​ភាគ​នានា​ ក៏​បាន​ធ្វើ​ការ​ថែទាំ​ ជួស​ជុល​ និង​កសាង​ថ្មី​បាន​ ១.៦១៣ សំ​ណង់​ (សំ​ណង់​គមនា​គមន៍​ចំ​នួន​ ១.៣៦០ ធារា​សាស្រ្ត​ចំ​នួន​ ៤៣ អគ្គិ​សនី​ចំ​នួន​ ៩ វប្បធម៌​ ១០៥ អប់​រំ​ចំ​នួន​ ៧០)។​ ក្រៅ​ពី​នោះ​ ភូមិ​ភាគ​ក៏​បាន​បើក​វគ្គ​បំ​ប៉ន​ ហ្វឹក​ហ្វឺន​ សំ​ដៅ​លើក​កម្ពស់​សមត្ថ​ភាព​សហ​គមន៍ ​និង​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​បាន​ ៣៣៦ ថ្នាក់​ មាន​មនុស្ស​ចូល​រួម​ប្រ​មាណ​ ៦.៦២៤ នាក់។​ រៀប​ចំ​វគ្គ​ទស្សន​កិច្ច​សិក្សា​ និង​ដោះ​ដូរ​នូវ​បទ​ពិ​សោធន​៍ប្រ​មាណ​ ១៦ លើក​ ស្តីពី​ការ​អនុវត្ត​កម្ម​វិធី​ ។​

កម្ម​វិធី​ ១៣៥ គឺជា​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ និង​រដ្ឋ​ ចំ​ពោះ​តំ​បន់​លំ​បាក​ខ្លាំង​ សម​ស្រប​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ នា​បច្ចុប្បន្ន​។​ ក្រោយ​ពី​ ៥ ឆ្នាំ​ដំ​ណើរ​ការ​អនុវត្ត​ ឃើញ​ថា​ កម្ម​វិធី​នឹង​បន្ត​រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ លើ​ភូមិ​សាស្រ្ត​មាន​ភាព​ប្ដូរ​ផ្លាស់​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​កែ​លម្អ​បន្តិច​ម្ដង​ៗ​។​ ឆ្លង​តាម​រយៈ​នោះ​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​យ៉ាង​លឿន​ ចាប់​ពី​ ៨០.៥៧៥ គ្រួ​សារ​ក្នុង​ឆ្នាំ​ ២០១៦​ (ស្រូប​អត្រា​ ២៣,៤៥% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​) ថយ​ចុះ​នៅ​ ២០.០១៥ គ្រួ​សារ​ក្នុង​ឆ្នាំ​ ២០១៩ (ស្រូប​អត្រា​ ៧,២៦% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​) និង​តាម​ការ​គ្រោង​ទុក​ចុង​ឆ្នាំ​ ២០២០ នឹង​ថយ​ចុះ​នៅ​ ១៩.៨១២ គ្រួ​សារ​ ស្រូប​អត្រា​ ៥,៥៥% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​)។​ ជា​មធ្យម​រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ថយ​ចុះ​ ១៣.០០០ គ្រួ​សារ​ ស្មើ​នឹង​អត្រា​ថយ​ចុះ​មធ្យម​ភាគ​គឺ ៣,៥៨% ក្នុង​មួយ​ឆ្នាំ​៕​

                                              ថាញ់​ឡុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ