បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកាម៉ាវ បានចង្អុលការដល់អង្គភាពនានាបង្កើនការយាមល្បាត ការពារអធិបតេយ្យតំបន់សមុទ្រ គួបផ្សំនឹងការក្តាប់ស្ថានភាព ពិសេសផ្សព្វផ្សាយ ដើម្បីអ្នកនេសាទលើកកម្ពស់ស្មារតីក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩។ល។
ចែកជូនខិតប័ណ្ណណែនារបៀបបង្ការប្រឆាំងជំងឺ COVID-១៩ ដល់អ្នកនេសាទ។
ជារៀងរាល់ថ្ងៃ នៅតំបន់សមុទ្រខេត្តកាម៉ាវ មានទូកកប៉ាល់រាប់ពាន់គ្រឿង ដោយមានពលកររាប់សិបពាន់នាក់កំពុងធ្វើនេសាទ។ ដំណាក់ការនេសាទនៅតំបន់សមុទ្រ គង់តែមានកប៉ាល់នេសាទវៀតណាមជួបនឹងកប៉ាល់នេសាទប្រទេសក្រៅ និងផ្ទុយមកវិញ។ វរសេនីយ៍ឯក ឡឿងហ្វាងដុង មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តកាម៉ាវ ឱ្យដឹង៖ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មកទល់នឹងបច្ចុប្បន្ន អង្គភាពបានបន្តការត្រួតពិនិត្យ គ្រប់គ្រងមនុស្ស និងទូកកប៉ាល់ យ៉ាងម៉ឹងម៉ាត់ដែលចេញចូលច្រកសមុទ្រ។ ក្នុងនោះ គឺចំពោះទូកកប៉ាល់នេសាទរយៈកាលជាច្រើនថ្ងៃនៅតំបន់ព្រំដែនសមុទ្រជាប់នឹងប្រទេសនានាក្នុងតំបន់ ទូកកប៉ាល់និងពលករមកពីខេត្តនានាចូលភូមិសាស្រ្តជួញដូរទំនិញ។
នៅកន្លែងឆែកឆេរប៉ុស្តិ៍ការពារព្រំដែនសុងដុក បងត្រឹងង៉ុកក្វាង នៅអនុសង្កាត់ ១ និងបងង្វៀងវ៉ាន់វឹង នៅអនុសង្កាត់ ៣ ទីប្រជុំជនសុងដុក ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ជាប្រធាននាវិកកប៉ាល់នេសាទនៅតំបន់សមុទ្ររយៈកាលច្រើនថ្ងៃ កំពុងរងចាំធ្វើបែបបទដើម្បីសូមចូលកំពង់ផែ។ ពួកគាត់ឱ្យដឹង ថ្វីដ្បិតនៅឯលម្ហសមុទ្រ ប៉ុន្តែអាស្រ័យមានប្រព័ន្ធព័ត៌មានទាក់ទងរបស់កងទ័ពការពារព្រំដែន និងឧបករណ៍ចល័ត ម៉្លោះហើយយើងខ្ញុំតាមដានជិតដិតស្ថានភាពនៃជំងឺ COVID-១៩ ដើម្បីរំលឹកដល់បងប្អូនពេលឡើងដីគោក គប្បីអនុវត្តម៉ឹងម៉ាត់ពីការរាយការណ៍សុខាភិបាល។
តាមសម្តីវរសេនីយ៍ឯក ឡឿងហ្វាងដុង អង្គភាពនៅទាំងសហការជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុននិងសហគ្រាសនានាលើភូមិសាស្រ្ត គ្រប់គ្រងពលករជាមនុស្សនៅក្នុងភូមិស្រុក ឬពលករមកពីភូមិស្រុកដទៃ។ ទន្ទឹមនឹងនោះ ថែមទាំងសហការជាមួយនឹងគណៈ ផ្នែក និងរដ្ឋអំណាចភូមិភាគ ធ្វើការផ្សព្វផ្សាយដើម្បីប្រជាជនបានយល់ពីគ្រោះថ្នាក់នៃជំងឺ COVID-១៩។ ក្រៅពីបន្តការត្រួតពិនិត្យ ឆែកឆេរនៅតាមទីតាំងដែលបានកំណត់ អង្គភាពនានានៃកងទ័ពការពារព្រំដែននៅទាំងចាត់តាំងក្រុមការងារដាក់បារាសរាប់សិបកន្លែងនៅដៃទន្លេច្រកសមុទ្រដើម្បីគ្រប់គ្រងបានល្អការចេញចូលរបស់អ្នកនេសាទក្នុងខេត្ត និងងាយប្រទះឃើញអ្នកនេសាទពីខេត្តផ្សេងៗចូលមកភូមិសាស្រ្ត។
“ពេលចូលច្រកសមុទ្រ កងកម្លាំងអនុវត្តភារកិច្ចនៃប៉ុស្តិ៍ការពារព្រំដែន នឹងធ្វើការត្រួតពិនិត្យតាមបែបបទដែលបានកំណត់ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ របស់ក្រសួងសុខាភិបាល ធានារក្សាគម្លាត ពាក់ម៉ាស់ វាស់កម្តៅ លាងដៃកម្ចាត់មេរោគ។ ធ្វើការកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកកប៉ាល់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង់ពេលឡើងដីគោក។ ដោយការយល់ច្បាស់ពីគ្រោះថ្នាក់នៃជំងឺ COVID-១៩ ព្រមនឹងការផ្សព្វផ្សាយ ពន្យល់វែកញែករបស់កងទ័ពការពារព្រំដែន ម៉្លោះហើយប្រធាននាវិកនិងសមាជិកកប៉ាល់គ្រប់រូបដែលចេញចូល ធ្វើការរកស៊ីលើភូមិសាស្រ្ត សុទ្ធសឹងគោរពនិងអនុវត្តម៉ឹងម៉ាត់តាមការផ្តល់អនុសាសន៍ក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ របស់ក្រសួងសុខាភិបាល” វរសេនីយ៍ឯក ឡឿងហ្វាងដុង បានឱ្យដឹងដូច្នេះ៕
អាញ់វី-មុនី