ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/01/2021 - 08:57

មហា​សន្និ​បាត​តំ​ណាង​សមាគម​មិត្ត​ភាព​ប្រ​ជា​ជន​ នៃ​ប្រ​ទេស​នា​នា​ខេត្ត​សុក​ត្រាំង​

សមាគម​មិត្ត​ភាព​ប្រ​ជា​ជន​នៃ​ប្រ​ទេស​នា​នា​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​សមាគម​មិត្ត​ភាព​ប្រ​ជា​ជន​នៃ​ប្រ​ទេស​នា​នា​ខេត្ត​សុក​ត្រាំង​ លើក​ទី ២ អា​ណត្តិ​កាល​ ២០២០ - ២០២៥។​

គណៈ​ប្រ​តិបត្តិ​ការ​សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ខេត្ត​សុក​ត្រាំង​ ចេញ​បង្ហាញ​

មុខ​ក្នុង​មហា​សន្និ​បាត​។​

អា​ណត្តិ​កាល​កន្លង​ សមាគម​មិត្ត​ភាព​ប្រ​ជា​ជន​នៃ​ប្រ​ទេស​នា​នា ​ខេត្ត​សុក​ត្រាំង​ បាន​ម្ចាស់​ការ​ខ្នះ​ខ្នែង​តភ្ជាប់​សកម្ម​ភាព​សន្តិ​ភាព​ សាម​គ្គី​ មិត្ត​ភាព​និង​សហប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​ស្ថាន​អគ្គ​កុង​ស៊ុល​ប្រ​ចាំ​នៅ​ក្រុង​ហូ​ជី​មិញ​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ប្រ​ទេស​ក្រៅ​ ជាជំ​ហាន​ៗ​លើក​កម្ពស់​ សមត្ថ​ភាព​ទំ​នាក់​ទំ​នង​កិច្ច​ការ​បរ​ទេស​ដល់​កម្មា​ភិបាល​ ។​ល។​ មហា​សន្និ​បាត​បាន​ពិ​ភាក្សា​អនុម័តិ​ បោះ​ឆ្នោត​តែង​តាំង​សមាជិក​ ២១ រូប​ ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សហព័ន្ធ​អង្គ​ការ​មិត្ត​ភាព​ខេត្ត​សុក​ត្រាំង​ អា​ណត្តិ​កាល​ ២០២០ - ២០២៥​។​ លោក​ត្រឹង​ភឿក​វិញ​ នា​យក​មន្ទីរ​មហា​ផ្ទៃ​ ត្រូវ​បាន​តែង​តាំង​ជាប្រ​ធាន​៕​

                          យ្វីអា​ញ់-មុនី​  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ខេត្ត​សុក​ត្រាំង​