មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/12/2020 - 08:58

ប្រតិបត្តិ​ល្អ​ការ​ងារ​សាសនា​ អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​

ព្រះ​តេជ​ព្រះ​គុណ លីវ​ហ្វៀង​ ព្រះ​ចៅ​អធិការ​វត្ត​ពុទ្ធ​រង្សី​បឹង​កក់​ ឃុំ​ភូ​មី ស្រុក​មី​ទូ ​ខេត្ត​សុក​ត្រាំង​ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ក្នុង​ការ​កសាង​វត្ត​អា​រាម​ និង​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​។ ក្រៅ​ពី​នោះ ព្រះ​អង្គ​នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​រស់​នៅ​អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​ និង​ប្រតិ​បត្តិ​ល្អ​ជំ​នឿ​សាស​នា​ ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​។

ព្រះ​តេជ​ព្រះ​គុណ​ លីវ​ហ្វៀង​ ពិ​ភាក្សា​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ​។

លោក​ថាច់​ហៀង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​រង្សី​បឹង​កក់​ ឱ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​លីវ​ហ្វៀង​ មាន​ទឹក​ព្រះ​ទ័យ​ស្លូត​បូត​ ហើយ​តែង​យក​ព្រះ​ទ័យ​គិត​គូរ​ដល់​ព្រះ​សង្ឃ​បួស​រៀន​។ ពិ​សេស ​ព្រះ​អង្គ​តែង​ដឹក​នាំ​ពុទ្ធ​បរិស័ទ​ឆ្ពោះ​ទៅ​រក​អំ​ពើ​ល្អ ​រស់​នៅ​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ពុទ្ធ​បរិស័ទ​តែង​ជឿ​ទុក​ចិត្ត​ និង​គោ​រព​ធ្វើ​តាម​ព្រះ​អង្គ​” ។ តាម​ប្រ​សាសន៍​របស់​លោក​ហៀង​ ក្នុង​អំ​ឡុង​  ២០  ឆ្នាំ​មក​នេះ​ ព្រះ​អង្គ​បាន​ចលនា​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ចំ​ណុះ​ជើង​វត្ត​ រួម​វិភាគ​ទាន​ប្រាក់​រាប់​សិប​ពាន់​លាន​ដុង​ ដើម្បី​កសាង​សំ​ណង់​ក្នុង​វត្ត​ ដូច​៖ កសាង​ផ្លូវ​ចូល​វត្ត​ សមណ​កុដិ​ សា​លា​រៀន​ សួន​ច្បារ​ និង​ដាំ​ដើម​ឈើ​ ដើម្បី​សោ​ភណ​ភាព​វត្ត​អា​រាម​។ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​នៅ​ទាំង​អញ្ជើញ​គ្រូ​មក​បង្រៀន​ភា​សា​បា​លី​ដល់​សមណ​សិស្ស​រាប់​រយ​​អង្គ​ មាន​ព្រះ​សង្ឃ​ក្នុង​វត្ត​​ទាំង​ព្រះ​សង្ឃ​និមន្ត​មក​ពី​វត្ត​នា​នា​ផង​ ព្រម​ទាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ដល់​កូន​ចៅ​មា​មីង​ពុទ្ធ​បរិស័ទ​មក​រៀន​សូត្រ​ទៀត​ផង​។

ព្រះ​តេជ​ព្រះ​គុណ​ លីវ​ហ្វៀង​ មាន​ថេរ​ដី​កា​៖ “រដ្ឋ​មាន​គោល​នយោ​បាយ​អនុ​គ្រោះ​ពិ​សេស​ដោយ​ឡែក​ជា​ច្រើន​ ម្ល៉ោះ​ហើយ​ជីវ​ភាព​ពុទ្ធ​បរិស័ទ​ខ្មែរ​បាន​ធូរ​ធារ​ច្រើន​ មាន​ផ្លូវ​ជន​បទ​ មាន​អគ្គិសនី​បំ​ភ្លឺ​គ្រប​ដណ្ដប់​សព្វ​តំ​បន់​ជន​បទ​ ម្ល៉ោះ​ហើយ​អាត្មា​ភាព​មាន​ព្រះ​ទ័យ​ត្រេក​អរ​ពន់​ពេក។ អា​ស្រ័យ​ហេតុ​នោះ​ អាត្មា​ភាព​តែង​ចលនា​មា​មីង​៖ អនុវត្ត​ល្អ​នូវ​សេចក្តី​កំ​ណត់​របស់​ច្បាប់​ប្រៀន​ប្រ​ដៅ​ និង​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ល្អ​ត្រឹម​ត្រូវ​។ ពិ​សេស​  ពេល​រដ្ឋ​អំណាច​បំ​ផុស​ចលនា​ គឺ​ត្រូវ​តែ​ព្រួត​ដៃ​រួម​គ្នា​អនុវត្ត​។ ពី​ព្រោះរដ្ឋ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ គឺ​ដើម្បី​ជីវ​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​”។ ផ្តើម​ពី​គំ​និត​នោះ ​ព្រះ​អង្គ​បាន​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត​ ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​ប្រាក់​បាន​ជាង​  ២០០  លាន​ដុង​ ដើម្បី​កសាង​បង្គោល​បេ​តុង​ចំ​នួន​  ៧០  បង្គោល​ ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរ​ដោយ​ថាម​ពល​ ព្រះ​អា​ទិត្យ​ និង​ដាំ​ផ្កា​លម្អ​តាម​ដង​ផ្លូវ​ រួម​ចំ​ណែក​​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​ភ្លឺ​ - បៃ​តង​ - ជ្រះ​ - ស្អាត​។

លោក​​ថាច់​​មិញ​​ឡៃ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូមី ​ឱ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​លីវ​ហ្វៀង​ តែង​បាន​មា​មីង​ពុទ្ធ​បរិស័ទ​គោ​រព​ស្រ​ឡាញ់​ ម្ល៉ោះ​ហើយ​ពេល​ផ្សព្វ​ផ្សាយ​ចលនា​នៅ​ភូមិ​ភាគ​ម្តង​ៗ រដ្ឋ​អំ​ណាច​ឃុំ​ តែង​សហ​ការ​ជា​មួយ​នឹង​ព្រះ​អង្គ​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​។ អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​ព្រះ​អង្គ​ ទើប​មា​មីង​ខ្មែរ​បាន​យល់​ដឹង​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​និង​ព្រួត​ដៃ​ជា​មួយ​នឹ​ង​រដ្ឋ​អំ​ណាច​ រួម​ចំ​ណែក​កសាង​សម្រេច​រួច​រាល់​សំ​ណង់​ជន​បទ​ជា​ច្រើន​​នៅ​ភូមិ​ភាគ​”៕

លីធាន-វិមាន ​​ 

ចែករំលែកអត្ថបទ