ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/12/2020 - 08:58

ទូ​ទាំង​ប្រ​ទេស​មាន​កសិករ​ជាង ២៧.០០០ គ្រួសារ រក​បាន​ប្រាក់​ចំ​ណូល​ជាង ១ ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ

នេះ​គឺ​ជា​លទ្ធ​ផល​មួយ​ក្នុង​ចំ​ណោម​លទ្ធ​ផល​ឯ​ទៀត​ក្នុង​រយៈ​ពេល  ១០  ឆ្នាំ អនុវត្ត​សេច​ក្តី​សន្និដ្ឋាន​លេខ  ៦១-KL/TW  របស់​គណៈ​លេខា​មជ្ឈិម​បក្ស នីតិ​កាល​ទី X ស្តី​ពី​គម្រោង​ “លើក​ កម្ពស់​តួ​នា​ទី​ ភារ​កិច្ច​របស់​សមា​គម​កសិករ​វៀត​ណាម​ក្នុង​ការអភិវឌ្ឍ​កសិ​កម្ម​ កសាង​ជន​បទ​ថ្មី​ និង​កសាង​វណ្ណៈ​កសិករវៀត​ណាម​ ដំ​ណាក់​កាល​ ២០១០-២០២០”  (គម្រោង ៦១ ) ​និង​ សេចក្តី​សម្រេច  ៦៧៣/QĐ-TTg  របស់​នា​យក​រដ្ឋ​មន្រ្តី។​

 ​​ នា​យក​រដ្ឋ​មន្រ្តី​ ង្វៀង​ស្វឹង​ភុក ចូល​រួម​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​វីដេ​អូ​ទូ​ទាំង​ប្រ​ទេស​ វាយ​តម្លៃ​លទ្ធ​ផល​  ១០  ឆ្នាំ អនុវត្ត​សេចក្តី​សន្និ​ដ្ឋាន​លេខ  ៦១  ឆ្នាំ  ២០០៩  របស់​គណៈ​លេខា​មជ្ឈិម​បក្ស​ ស្តី​ពី​គម្រោង​ ៦១ ​។

តាម​គណៈ​ចង្អុល​ការ​នៃ​គម្រោង​  ៦១ សេចក្តី​សន្និដ្ឋាន​លេខ  ៦១-KL/TW​ និង​សេចក្តី​សម្រេច  ៦៧៣/QĐ-TTg  គឺ​ជា​ប្រ​ភព​កម្លាំង​ដ៏​សំ​ខាន់​សម្រាប់​ឧបត្ថម្ភ​សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់​ រៀប​ចំអនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ដំណើរ​ការ​អភិវឌ្ឍ​កសិកម្ម​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ រចនា​សម្ព័ន្ធ​ពល​ករ​ជន​បទ​ លើក​កម្ពស់​គុណ​ភាព​នៃ​ប្រ​ភព​ធន​ធាន​មនុស្ស​ ក​សាង​ជន​បទ​ថ្មី​  ដោយ​ធា​នា​សុខុ​មាល​ភាព​សង្គម​ លុប​បំ​បាត់​​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ លើក​ស្ទួយ​ជីវ​​ភាព​សម្ភារៈ​ ស្មារតី​ដល់​សមា​ជិកនិ​ង​កសិករ​។  ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចសង្គម​ អនុវត្ត​សេចក្តី​សម្រេចចិត្ត​លេខ​ ២៦-NQ/TW ចុះ​ថ្ងៃ​ទី​ ៥/៨/ ២០០៨ សន្និ​បាត​លើក​ទី​ ៧​ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ (នីតិ​កាល​ទី X) ​ស្តី​ពី​កសិកម្ម​ កសិករ​ជន​​បទ។ រយៈ​ពេល ​ ១០  ឆ្នាំ​កន្លង​ សមា​គម​កសិករ​វៀត​ណាម​បាន​ធ្វើ​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​ចលនា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ សាមគ្គី​ ធ្វើ​មាន​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​មាន​កសិករ​ជាង​ ៦,៥ ​លាន​គ្រួ​សារ​បាន​ចុះ​ឈ្មោះ​។ ក្នុង​នោះ មាន​កសិករ​ជាង​ ៣,៦​ លាន​គ្រួ​សារ​ សម្រេច​កិត្តិ​នាម​ជា​កសិករ​ផ​លិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​គ្រប់​លំ​ដាប់​ថ្នាក់​ លើស  ៣៨%  បើ​ប្រៀប​នឹង​ទិស​ដៅ​នៃ​គម្រោង  ៦១  ។ ដោយ​គុណ​ភាព​ចលនា​ កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កសិករ​ជាង​  ២,២  លាន​គ្រួ​សារ​ រក​បាន​ប្រាក់​ចំ​ណូល​ពី​  ១០០-២០០  លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ជាង ៧៧៥.០០០  គ្រួ​សារ  រក​បាន​ប្រាក់​ចំ​ណូល​ពី​  ២០០​  ដល់​ជាង​ ២០០​ លាន​ដុង​  ជាង  ៥០៥.០០០  គ្រួ​សារ​ រក​បាន​ប្រាក់​ចំ​ណូល​ពី​  ៣០០  ដល់​ក្រោម​  ១  ពាន់​លាន​ដុង​ និង​ជាង​  ២៧.០០០  គ្រួ​សារ ​រក​បាន​ប្រាក់​ចំ​ណូល​ជាង  ១  ពាន់​លាន​ដុង​។​ រយៈ​ពេល  ១០  ឆ្នាំ​អនុវត្ត​គម្រោង  ៦១  បាន​រួម​ចំ​ណែក​បង្កើត​ការ​ងារ​ធ្វើ​នៅ​នឹង​កន្លែង​ដល់​ពល​ករ​ជាង​  ១១  លាន​នាក់​ ជួយ​ប្រ​ជា​ជន​ក្រី​ក្រ​ជាង  ១  លាន​គ្រួ​សារ​ មាន​ធន​ធាន​បន្ថែម​សម្រាប់​អភិវឌ្ឍ​ផលិត​កម្ម​ កសិករ​​ប្រ​មាណ​  ១០០.០០០  គ្រួ​សារ​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធ្វើ​មាន​បាន​។ កត្តា​ទាំង​នោះ បាន​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​របស់​ប្រ​ជា​កសិករ​ជន​បទ​ឆ្នាំ  ២០០៨  ពី  ៩,១៥  លាន​ដុង/​ម្នាក់​ លុះ​ដល់​ឆ្នាំ  ២០១៨  កើន​ឡើង​ជិត  ៣៦  លាន​ដុង​/ម្នាក់​ លើស​ជិត  ៥៧%  បើ​ប្រៀប​នឹង​ទិស​ដៅ​នៃ​គម្រោង  ៦១  ៕                  

           យោង៖​ កា​សែត​ជន​ជាតិ​និង​អភិវឌ្ឍន៍​ -លី​សៀ

ចែករំលែកអត្ថបទ