មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/12/2020 - 09:17

យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​បាន​ប្រ​ជា​ជន​ស្រឡាញ់​រាប់​អា​ន

ក្នុង​នាម​ជា​អនុប្រ​ធាន​កង​ចលនា​មហា​ជន​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ ខេត្ត​សុក​ត្រាំង​ អនុសេនីយ៍​ទោ ផាង​វ៉ាន់​ល្វឹង​ តែង​ខិត​ខំ​សម្រេច​ល្អ​ភារ​កិច្ច​ជា​និច្ច​។​  ឆ្នាំ​ ២០២០ បង​សម្រេច​កិត្តិ​នា​មជា​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​មូល​ដ្ឋាន​។​

 អនុសេនីយ៍​ទោ​ផាង​វ៉ាន់​ល្វឹង​តែង​ចុះ​ទៅ​មូល​ដ្ឋាន​ដើម្បី​ក្តាប់​ពី​គោល​
បំ​ណង​របស់​ប្រ​ជា​ជន​។​

ឆ្នាំ ២០១៦ ប្រ​ឡង​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​ការ​ពារ​ព្រំ​ដែន​ អនុសេនីយ៍​ទោ ផាង​វ៉ាន់​ល្វឹង​ ត្រូវ​បាន​បញ្ជូលទៅ​បម្រើ​ការ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា។​ តាំង​ពី​នោះ​មក​ បង​តែង​ចុះ​ទៅ​ភូមិ​សាស្រ្ត​ ដើម្បី​ក្ដាប់​ស្ថាន​ភាព​ភូមិ​ភាគ​។​ បង​ល្វឹង​ ឱ្យ​ដឹង​៖ “ទទួល​បន្ទុក​ភូមិ​សាស្រ្ត​ថ្មី​ ម្ល៉ោះ​ហើយ​ខ្ញុំ​ចំ​ណាយ​ពេល​ចុះ​ទៅ​មូល​ដ្ឋាន​ដើម្បី​ជួប​សំ​ណេះ​សំ​ណា​ល​ ស្វែង​យល់​ជីវ​ភាព​និង​ក្តាប់​នូវ​គោល​បំ​ណង​របស់​មាមីង​។​ ផ្តើម​ពី​នោះ​ ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​ដើម្បី​មាន​វិធាន​ការ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​”។​

អា​ស្រ័យ​ច្បាម​មូល​ដ្ឋាន​ បង​ល្វឹង​ បាន​ស្នើ​អង្គ​ភាព​ជ្រើស​រើស​ទម្រង់​ចិញ្ចឹម​គោ​ ដើម្បី​ជួយ​មាមីង​ខ្មែរ​តំ​បន់​ព្រំ​ដែន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ ក្នុង​ឆ្នាំ​ ២០១៦ គម្រោង​ចិញ្ចឹម​គោ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ឃុំ​ឡាយ​ហ្វា ដោយ​មាន​ដើម​ទុន​ សរុប​ជាង​ ៤០០ លាន​ដុង​ ឧបត្ថម្ភ​គ្រួ​សារ​មាមីង​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រនៅ​ក្នុង​ឃុំ​ ចំ​នួន​ ១៨ គ្រួ​សារ​។​ មក​ទល់​ពេល​នេះ​ ទម្រង់​ចិញ្ចឹម​គោ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។​ បង​ឡឹម​ចន្ទ​ឌី នៅ​ភូមិ​ព្រៃ​ជាប់​ B ឱ្យ​ដឹង​៖ “នៅ​ពេល​បង​ល្វឹង​ ប្រាប់​ថា​ខ្ញុំ​ទទួល​បាន​ជំ​នួយ​គោ​ចិញ្ចឹម​ ខ្ញុំ​ត្រេក​អរ​ណាស់​ ពី​ព្រោះ​នេះ​គឺជា​ដង​សន្ទូច​ ជួយ​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​  រៀង​រាល់​សប្តាហ៍​ បង​ល្វឹង​តែង​ចុះ​មក​ធ្វើ​ការ​ណែ​នាំ​ពី​របៀប​ចិញ្ចឹម​គោ​ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​។​ ដោយ​សារ​ចិញ្ចឹម​គោ​ទើប​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​”។​

ទន្ទឹម​នឹង​នោះ​ អនុសេនីយ៍​ទោ ផាងវ៉ាន់​ល្វឹង​ ថែម​ទាំង​ខ្នះ​ខ្នែង​ឃោស​នា​ ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ជូន​ប្រ​ជា​ជន​ផង​ដែរ​។​ បង​ចុះ​ទៅ​តាម​ផ្ទះ​ជូន​ខិត​បណ្ណ​ ប្រើ​ឧគ្ឃោ​សនស័ព្ទ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​មាមីង​អនុវត្ត​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ Covid-១​៩​ ទៅ​តាម​ការ​ណែ​នា​ំរបស់​ក្រសួង​សុខា​ភិបាល​ដោយ​ឧភយភាសា​វៀត​-ខ្មែរ​។​ ព្រម​ជា​មួយ​នោះ​ បង​ល្វឹង​ ថែម​ទាំង​សហការ​ជា​មួយ​សមាគម​នារី កាត់​ដេរនិង​ចែក​ជូន​ម៉ាស់​សំ​ពត់ដល់​ប្រ​ជា​ជន​ជាង​ ១.៦៥០ ទៀត​ផង​។​

វរសេនីយ៍​ទោ ត្រឹង​ថាញ់ឡឹម​ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឱ្យ​ដឹង​៖ “អនុសេនីយ៍​ទោ ផាង​វ៉ាន់​ល្វឹង​ គឺជា​យុទ្ធ​ជន​អស់​ពី​ចិត្ត​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​តាំង​ចិត្ត​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​។​ ជាកម្មា​ភិបាល​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ យល់​ពី​ប្រ​ជា​ជន​ ហើយ​ត្រូវ​បាន​មាមីង​ខ្មែរ​ទំ​នុក​ចិត្ត​ ស្រឡាញ់​រាប់​អាន ។​ ជាពិសេស​សមមិត្ត​នៅ​ទាំង​ស្ម័គ្រ​ចិត្ត​ចូល​រួម​បង្ការ​ជំ​ងឺ​ Covid- ១​៩​ តាម​បន្ទាត់​ព្រំ​ដែន​វៀត​ណា​ម- កម្ពុជា​ នៅ​អាង​យ៉ាង​ទៀត​ផង​។​ សមមិត្ត​ល្វឹង​ គឺជា​គំ​រូ​ឆ្នើម​ដើម្បី​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​រៀន​សូត្រ​តាម​”៕​

 លីធាន​-លីសៀ

ចែករំលែកអត្ថបទ