សន្និសីទសារព័ត៌មាន ស្តីពីមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី II ឆ្នាំ ២០២០
នៅទីស្តីការរដ្ឋាភិបាល សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ទើបដឹកនាំកិច្ចប្រជុំនៃគណៈចង្អុលការ រៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាម លើកទី II (មហាសន្និបាត)។
ឧបនាយករដ្ឋមន្រ្តី ត្រឿងហ្វាប៊ិញ ដឹកនាំកិច្ចប្រជុំគណៈចង្អុលការរៀបចំមហាសន្និបាត។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ គូសបញ្ជាក់៖ មហាសន្និបាតរៀបចំ ១០ ឆ្នាំម្តង។ នេះគឺជាភារកិច្ចនយោបាយដ៏សំខាន់ មានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិបណ្តាជនជាតិភាគតិច បង្ហាញពីទំនុកចិត្តរបស់ជនរួមជាតិចំពោះបក្សនិងរដ្ឋ បញ្ចេញកម្លាំងប្រឡងប្រណាំង ពុះពាររួមចំណែកបញ្ចេញកម្លាំងក្នុងការអភិវឌ្ឍនិងភាពរុងរឿងរបស់ប្រទេសជាតិ។ អាស្រ័យហេតុនោះ ឧបនាយករដ្ឋមន្រ្តី បានសំណុំពរគ្រប់ក្រសួង ផ្នែក និងភូមិភាគ គប្បីមានវិធានការការពារ ធានាដាច់ខាត់នូវសន្តិសុខសុវត្ថិភាពគ្រប់ផ្នែកសម្រាប់មហាសន្និបាត អ្នកតំណាងនិងអ្នកចូលរួម ដើម្បីមហាសន្និបាតជោគជ័យ ល្អប្រសើរ។ រួមចំណែកដល់ការជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសរបស់បក្សលើកទី XIII រយៈពេលខាងមុខ។ ទន្ទឹមនឹងនោះ អបអរសាទរគណៈកម្មាធិការជនជាតិនិងគ្រប់ក្រសួង ផ្នែក បានខិតខំប្រឹងប្រែង ម្ចាស់ការ ប្រញឹកអនុវត្តនូវការងាររៀបចំមហាសន្និបាត ដោយធានាប្រិតសំចៃ មានប្រសិទ្ធភាព។ ថ្វីត្បិតដូច្នោះក្តី គប្បីផ្តោតទៅលើស្ថានភាពជំងឺ COVID-១៩ នៅតែប្រែប្រួលយ៉ាងស្មុគ្រស្មាញនៅពេលផ្លាស់ប្តូររដូវ ម្ល៉ោះហើយសមាជិកគណៈចង្អុលការ គប្បីបន្តការអនុវត្តនូវភារកិច្ចដែលបានប្រគល់ឱ្យ កសាងវិធានការ ត្រៀមលក្ខណៈប្រឈមរាល់ហេតុការណ៍អាចនឹងកើតឡើង ប្តេជ្ញាចិត្តរៀបចំមហាសន្និបាតជោគជ័យល្អប្រសើរ។
* នៅហាណូយ គណៈចង្អុលការមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាម បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីមហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកទី II ឆ្នាំ ២០២០។
លោកស្រី ហ្វាងធីហាញ់ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាន។
ថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាន លោកស្រីហ្វាងធីហាញ់ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឱ្យដឹង៖ បធានបទ “ស្ថិតក្រោមទង់ជាតិដ៏ត្រចះត្រចង់របស់បក្ស គ្រប់ជនជាតិ សមភាព សាមគ្គី យោគយល់គ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុងដើម្បីអភិវឌ្ឍជាមួយនឹងប្រទេសជាតិ” មហាសន្និបាត សំដៅវាយតម្លៃនូវសមិទ្ធផល និងលទ្ធផលនៃការអនុវត្តគោលនយោបាយជនជាតិ ការងារជនជាតិ ដំណាក់កាល ២០១០-២០២០។ ផ្តើមពីនោះ ដកស្រង់បទពិសោធន៍ បន្តធ្វើឱ្យសុក្រឹត គោលនយោបាយជនជាតិ ដាក់ចេញទិសដៅ គោលដៅ ភារកិច្ចនិងដំណោះស្រាយការងារជនជាតិ ដំណាក់កាល ២០២១-២០៣០។ លោកស្រីហ្វាងធីហាញ់ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់៖ មហាសន្និបាត គឺជាទិវាជួបជុំដ៏ធំមួយប្រកបដោយលក្ខណៈនយោបាយសង្គមយ៉ាងជ្រាលជ្រៅ ចងសម្ព័ន្ធបើកទូលាយកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ទទួលបានការយកចិត្តទុកដាក់ពីសំណាក់ជនរួមជាតិបណ្តាជនជាតិគ្រប់តំបន់ក្នុងទូទាំងប្រទេស ក្នុងគោលបំណង បង្កបរិយាកាសសោមនស្សរីករាយក្នុងសហគមន៍ជនជាតិ ប្រឡងប្រណាំង ពលកម្មផលិត រៀនសូត្រ ធ្វើការនិងប្រយុទ្ធ បង្កើតស្នាដៃឆ្នើមអំណរមហាសន្និបាតតំណាងទូទាំងជនជាតិលើកទី XIII របស់បក្ស។
ក្នុងមហាសន្និបាតនេះដែរ គណៈកម្មការចាត់តាំងនឹងស្ងើចសរសើរ ជូនរង្វាន់ដល់សមូហភាព បុគ្គលគំរូឆ្នើមក្នុងជនជាតិបណ្តាជនជាតិភាគតិចវៀតណាម ដំណាក់កាលសមាហរណកម្មនិងអភិវឌ្ឍប្រទេសជាតិ ដំណាក់កាលចាប់ ពី ២០១០-២០២០។
មហាសន្និបាតប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២ ខែធ្នូ រហូតដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ នៅសាលសន្និសីទជាតិលេខ ១ មហាវិថីថាំងឡុង ម៉េទ្រី ណាមតឺលីម ហាណូយ។ មហាសន្និបាតមានអ្នកតំណាងចូលរួមពេញសិទ្ធិ ប្រមាណ ១.៦០០ រូប និងភ្ញៀវអញ្ជើញ ៣០០ រូប៕
យោង៖ cema.gov.vn-ប្រែសម្រួល៖ លីសៀ