នៅកងវរសេនាធំថ្មើរជើងលេខ ៨៩៧ ក្រុមប្រឹក្សាអប់រំសន្តិសុខនិងការពារប្រទេស ខេត្តសុកត្រាំង ទើបបើកវគ្គបំប៉នចំណេះដឹងសន្តិសុខនិងការពារប្រទេសមុខសញ្ញា ៣ ដល់កម្មាភិបាលជាប្រធាន អនុប្រធានការិយាល័យថ្នាក់ខេត្ត ស្រុក និងថ្នាក់ប្រហាក់ប្រហែលចំនួន ១០៣ នាក់ ឋិតក្នុងអង្គការនយោបាយ-សង្គម។
ទិដ្ឋភាពនៃវគ្គបំប៉នចំណេះដឹងសន្តិសុខនិងការពារប្រទេស។
ក្នុងរយៈពេល ១៦ ថ្ងៃ កម្មាភិបាលដែលចូលរួមវគ្គបំប៉ន បានបញ្ជ្រាបពីគោលមាគ៌ា ទស្សនៈរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋវៀតណាមអំពីសន្តិសុខនិងការពារប្រទេស។ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្សារភ្ជាប់នឹងការបង្កើន ពង្រឹងសន្តិសុខនិងការពារប្រទស និងសកម្មភាពកិច្ចការបរទេស។ ការងាររក្សាសន្តិសុខនយោបាយ សេដ្ឋកិច្ច វប្បធម៌ សតិអារម្មណ៍ ការគ្រប់គ្រងរដ្ឋអំពីសន្តិសុខសណ្តាប់ធ្នាប់។ ជនជាតិ សាសនាផ្សារភ្ជាប់នឹងរក្សាសន្តិសុខ និងការពារប្រទេស។ល។ ឆ្លងតាមរយៈនោះ បានជួយឱ្យកម្មាភិបាលអនុវត្តល្អការងារធ្វើសេនាធិការ រៀបចំអនុវត្តត្រឹមត្រូវតាមមុខងារនិងភារកិច្ច។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបដិវត្តន៍ ធ្វើឱ្យបរាជ័យឧបាយកល “ប្រែប្រួលសន្តិភាព” បះបោរផ្តួលរំលំរបស់បច្ចាមិត្ត ការពាររឹងមាំមាតុភូមិក្នុងស្ថានភាពថ្មី៕
យ្វីអាញ់-វ៉ាន់តឹន