ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/11/2020 - 08:57

ពិធី​ប្រ​ណាំ​ទូក​-ងនៅ​សុក​ត្រាំង​ និង​ត្រា​វិញ​ មាន​ភាព​ពុះ​ពោរ​និង​ស្វា​ហាប់

ពិធីប្រ​ណាំ​ងទូក​-ង​ដណ្តើម​ពាន​រង្វាន់​ស្រា​បៀ​សាយ​ហ្គង ខេត្ត​សុក​ត្រាំង​ឆ្នាំ​ ២០២០ បាន​បញ្ចប់​នៅ​លើ​ដង​ព្រែក​រំដេញ​ (Maspero) ក្រុង​សុក​ត្រាំង​។​ ពិធីប្រ​ណាំ​ងទូក​-ងនេះ​ ស្ថិត​ក្នុង​បរិយា​កាស​នៃ​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំងទូក​-ងខេត្ត​សុក​ត្រាំង​ឆ្នាំ​ ២០២០ ។​

គណៈ​ចាត់​តាំង​ជូន​ពាន​រង្វាន់​ដល់​ទូក​-ង ដែល​ទទួល​បាន​ជ័យ​លាភី​។​      រូប​៖ ម៉ាល័យ​

វគ្គ​ប្រ​ណាំ​ងយ៉ាង​ពុះ​ពោរ​និង​ស្វាហា​ប់។​ ​   រូប​៖ លីធាន​

ពិធី​ប្រ​ណាំ​ងទូក​-ងឆ្នាំ​នេះ​ បាន​ទាក់​ទាញ​ទស្សនិក​ជន​ចូល​រួម​ទស្សនា​និង​គាំ​ទ្រ​យ៉ាង​ច្រើន​កុះ​ករ​។​ ការ​អុំ​ប្រ​ណាំង​មាន​ភាព​ស្វា​ហាប់​បំ​ផុត​ នោះ​គឺទូក​-ងចំ​នួន​ពីរ​គូ ដែល​ជាទូក​-ងពូកែ​បំ​ផុត​របស់​ខេត្ត​សុក​ត្រាំង​ គឺ៖ ទូក​-ង​វត្ត​ពង​ទឹក​ចាស់​ (ស្រុក​ថាញ់​ទ្រី) និង​ទូក​-ងវត្ត​បឹង​ទន្សា (ស្រុក​ត្រឹង​ដេ); និង​ទូក​-ងវត្ត​អុងខ (ស្រុក​ថាញ់​ទ្រី)និង​ទូក​-ងវត្ត​ទំ​នប់​ ២ (ស្រុក​ចូវ​ថា​ញ់)។​ ភាព​ភ្ញាក់​ផ្ញើល​បាន​កើត​ឡើង​នៅ​វគ្គ​ ៨ ទូក​ ខណៈ​ពេល​ទូក​-ង​វត្ត​បឹង​ទន្សានិង​ទូក​-ង​វត្ត​ទំ​នប់​ ២ យក​ ឈ្នះ​លើ​ទូក​-ងដែល​ពូកែ​បំ​ផុត​ក្នុង​ខេត្ត​ គឺទូក​-ងវត្ត​ពង​ទឹក​ចាស់​និង​ទូក​-ងវត្ត​អុងខ។​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ថ្វី​ត្បិត​តែជា​ទូក​-ងថ្មី​ក៏​ពិត​មែន​ ប៉ុន្តែ​ ទូក​-ងវត្ត​ទំ​នប់​ ២ បាន​បង្ហា​ញ​យ៉ាង​ច្បាស់​ពី​សមត្ថ​ភាព​រ​បស់ខ្លួន​ និង​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក​។​ ចំ​ណែក​ខ្លឹម​សារ​អុំ​ប្រ​ណាំង​ផ្នែក​នា​រី ទូក​-ង​វត្ត​សិរី​គង្គាគ្រញូង​ (ខេត្ត​គៀង​យ៉ាង​) បាន​បញ្ចេញ​ថ្វៃដៃ​ដ៏​អស្ចារ្យ​យក​ឈ្នះ​លើ​ទូក​-ងវត្ត​ទំ​នប់​ ដណ្តើមបាន​រង្វាន់​លេខ​ ១ ។​ បង​ស្រី​សុខ​ន កីឡា​ការិ​នីខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ខណៈ​ពេល​ប្រ​ណាំង​ចុង​ក្រោយ​ជួប​នឹង​ទូក​-ង​វត្ត​ទំ​នប់​ យើង​ខ្ញុំ​មាន​ការ​បារម្ភ​ណាស់​ដែរ​ ពី​ព្រោះ​នេះ​ជា​ទូក​-ងពូកែ​ និង​ជាម្ចាស់​ជើង​ឯក​ ២ ឆ្នាំ​បន្ត​បន្ទាប់​។​ ឈាន​ចូល​ការ​ប្រ​ណាំ​ង យើង​ខ្ញុំ​លើក​ទឹក​ចិត្ត​គ្នា​គប្បី​តាំង​ចិត្ត​ឱ្យ​រឹង​ប៉ឹង​ សាម​គ្គី​និង​ប្រ​ណាំ​ងអស់​ពី​សមត្ថ​ភាព​ ម្ល៉ោះ​ហើយ​ទទួល​បាន​ជ័យ​ជម្នះ​”។​

ការ​ប្រ​ណាំង​ទូក​-ងឆ្នាំ​នេះ​ បាន​រក​ឃើញ​ជើង​ឯក​ថ្មី​ ២ ទូក​ នោះ​គឺទូក​-ង​វត្ត​ទំ​នប់​ ២ (ផ្នែក​បុរស) និង​ទូក​-ង​វត្ត​សិរី​គង្គា​គ្រ​ញូង​(ផ្នែក​នា​រី)។​ រង្វាន់​លេខ​ ២ លេខ​ ៣ និង​លេខ​ ៤ ផ្នែក​បុរស​បាន​ទៅ​លើ​ទូក​-ង​វត្ត​អំ​ពូយារ (ស្រុក​មី​ស្វៀង​) វត្ត​ពេជ្រ​ (ទីរួម​ខេត្ត​វិញ​ចូវ​) និង​វត្ត​បឹង​ទន្សា (ស្រុក​ត្រឹង​ដេ)។​ រីឯ​រង្វាន់​លេខ​ ២ ផ្នែក​នា​រី បាន​ទៅ​លើ​ទូក​-ងវត្ត​ទំ​នប់​ (ស្រុក​ចូវ​ថាញ់) លេខ​ ៣ ទូក​-ង វត្ត​កោះ​ធំ​ (ខេត្ត​បាក​លីវ​)។​ ដូច្នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​រង្វាន់​លេខ​ ១ ទូក​-ង​ផ្នែក​នា​រីចំ​នួនទឹក​ប្រាក់ ១០០ លាន​ដុង​ និង​លេខ​ ១ ទូក​-ងផ្នែក​បុរស​ចំ​នួន​ទឹក​ប្រាក់ ១៥០ លាន​ដុង​ ព្រម​ទាំង​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​។​

*ក្រោយ​រយៈ​ពេល​ ២ ថ្ងៃ ​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​លើ​ដង​ព្រែក​ឡុង​ប៊ិញ ក្រុង​ត្រា​វិញ​ ពិធីប្រ​ណាំង​ទូក​-ង​ប្រ​ពៃ​ណី​អំ​ណរ​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រា​វិញ​ ដណ្តើម​ពាន​រង្វាន់​ Sacombank លើក​ទីVII ឆ្នាំ​ ២០២០ ក៏​បាន​បញ្ចប់​។​

ឆ្លង​តាម​រយៈ​នោះ​ ការ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ៨០០ ម៉ែ​ត្រ​ផ្នែក​បុរស​ទូក​-ងស្រុក​កាង​ឡុង​ ឈ្នះ​រង្វាន់​លេខ​ ១ ទូក​-ងស្រុក​កូវ​កែ​លេខ​ ២ និង​ទូក​-ងស្រុក​ចូវ​ថាញ់​លេខ​ ៣ ។​ ចំ​ណែក​វគ្គ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ៦០០ ម៉ែ​ត្រផ្នែក​បុរស​ទូក​-ង​ស្រុក​កាង​ឡុង​ ឈ្នះ​រង្វាន់​លេខ​ ១ ស្រុក​ទីវ​កឹង​ លេខ​ ២ និង​ស្រុក​កូវ​កែ​ លេខ​ ៣ ។​ រីឯ​ការ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ៦០០ ម៉ែត្រ​ផ្នែក​បុរស នា​រីចម្រុះ​ទូក​-ង​ស្រុក​កូវ​កែ​ ឈ្នះ​រង្វាន់​លេខ​ ១ ;ទូក​-ង​ស្រុក​ចូវ​ថាញ់​លេខ​ ២ និង​ស្រុក​ទីវ​កឹង ​ លេខ​ ៣ ។​ ដូច្នេះ​ការ​ប្រ​ណាំ​ង​ទូក​-ងប្រ​ពៃ​ណី​ អំ​ណរ​ពិធី​បុណ្យ​អក​អំ​បុក​ខេត្ត​ត្រា​វិញ​ ដណ្តើម​ពាន​រង្វាន់​ Sacombank លើក​ទីVII ឆ្នាំ​២០២០ មាន​ទូក​-ង​ឆ្នើម​ៗ​ចំ​នួន​ ៩ ទូក​មក​ពី​ស្រុក​នា​នា​ ដូច​៖ កូវ​កែ​ ទីវ​កឹង​ យ្វៀង​ហាយ កូវ​ង៉ាង​ កាង​ឡុង​ ថ្កូវ​ ចូវ​ថាញ់ ក្រុង​ត្រា​វិញ​ និង​ទូក​-ងដែល​ជាភ្ញៀវ​អញ្ជើញ​មក​ពី​ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​។​ នេះ​គឺជា​សកម្ម​ភាព​តែង​ទាក់​ទាញ​ប្រ​ជា​ជន​រាប់​សិប​ពាន់​នាក់ ព្រម​ទាំង​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ខេត្ត​មក​ចូល​រួម​ទស្សនា​និង​គាំ​ទ្រ៕​

                       លីធាន​-ម៉ាល័យ​-លីសៀ ​ 

ចែករំលែកអត្ថបទ