ពិធីបុណ្យអកអំបុក ប្រណាំងទូក-ងសុកត្រាំង ឆ្នាំ ២០២០ ប្រព្រឹត្តឡើងចាប់ពីថ្ងៃ ២៦ ដល់ថ្ងៃ ៣១ ខែតុលា។ ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងពិធីបុណ្យនេះគឺ ពិធីប្រណាំងទូក-ង រួមមាន៖ ទូក-ងនារីអុំចម្ងាយ ១.០០០ ម៉ែត្រ រួមមានទូក-ងបុរស អុំចម្ងាយ ១.២០០ ម៉ែត្រ នៅដងព្រែករំដេញ (Maspero) ក្រុងសុកត្រាំង។ ពិធីប្រណាំងទាក់ទាញទូក-ងបុរសនិងនារីក្នុងនិងក្រៅខេត្តចូលរួមប្រមាណ ៤៧ ទូក ក្នុងនោះ ទូក-ងបុរស ៤២ ទូក-ងនារី ៥ ទូក។
ភ្ញៀវទស្សនាការតាំងពិព័រណ៍ផលិតផលនៅផ្សារណាត់។ រូបថត៖ លីធាន
ស្ថិតក្នុងចង្កោមព្រឹត្តិការណ៍ពិធីបុណ្យអកអំបុក ក៏មានរៀបចំសម្តែងបង្ហាញពិធីសំពះព្រះខែរបស់ជនរួមជាតិខ្មែរ អនុស្សាវរីយ៍ ១០០ ឆ្នាំកកើតនិងអភិវឌ្ឍសិល្បៈល្ខោនយូរកេរ ប្រកាសសេចក្តីសម្រេចទទួលស្គាល់កេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ផ្នែកភ្លេងពិណពាទ្យនិងចង្វាក់រាំវង់របស់ជនរួមជាតិខ្មែរសុកត្រាំង។ ពិធីប្រឡងសិល្បៈមហាជននិងបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីចិនខេត្តសុកត្រាំង លើកទី VIII ឆ្នាំ ២០២០ ផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសប្រចាំតំបន់របស់ខេត្តសុកត្រាំងឆ្នាំ ២០២០។ល។
*សប្តាហ៍វប្បធម៌ ទេសចរណ៍ - សមោសរម្ហូបអាហារណាមបូលើកទី II ភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ ២០២០ (ហៅកាត់ថាសប្តាហ៍វប្បធម៌) ប្រព្រឹត្តឡើងចាប់ពីថ្ងៃ ២៤ ដល់ថ្ងៃ ៣១ ខែតុលា។
ស្ថិតក្នុងក្របខណ្ឌនៃសប្តាហ៍វប្បធម៌មានសកម្មភាពសំខាន់ៗ ដូចជា៖ សមោសរម្ហូបអាហារ ណាមបូលើកទីII ខេត្តត្រាវិញឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននិងប្រកួតកីឡាអប់រំកាយខេត្ត។ តាំងពិព័រណ៍ “ទេសចរណ៍ភាគខាងកើតតំបន់វាលរាបទន្លេគឺវឡុង” ពិធីប្រកាសក្រមកំណត់ស្គាល់ ផ្លាកសញ្ញាទេសចរណ៍ នៅមជ្ឈមណ្ឌលសន្និសីទខេត្ត។ ផ្សារណាត់ពាណិជ្ជកម្មក្រោមបធានបទ “ជំរុញពាណិជ្ជកម្ម នាឱកាសបុណ្យអកអំបុក ឆ្នាំ ២០២០ ” នៅមជ្ឈមណ្ឌលវប្បធម៌ ខេត្តដោយមានអាជីវកម្មក្នុងនិងក្រៅខេត្តចូលរួមដាក់តាំងប្រមាណ ៣៥០ ស្តង់។ ពិធីប្រឡងបង្ហាញម៉ូដសម្លៀកបំពាក់ ប្រពៃណីខ្មែរ ខេត្តត្រាវិញលើកទី II ឆ្នាំ ២០២០ នៅមណ្ឌលវប្បធម៌ទេសចរណ៍គូស្រះស្រី។ល។
ស្ថិតក្នុងក្របខណ្ឌនៃសប្តាហ៍វប្បធម៌ នៅទាំងមានរៀបចំសកម្មភាពប្រកួតកីឡា មានដូច៖ កីឡាបាល់ទះ បាល់ទាត់ ផ្នែកបុរស ល្បែងប្រជាប្រិយ ដូចជា៖ ប៉េតង់ វាយឆ្នាំង រុញឈើ លោតការុង ទាញព្រ័ត្រ។ល។ ចំណែកពិធីប្រណាំងទូក-ងឆ្នាំនេះ ប្រព្រឹត្តឡើងក្នុងរយៈពេល ២ ថ្ងៃ នៅថ្ងៃ ២៩ និងថ្ងៃ ៣០ ខែតុលា ដោយមានទូក-ងចូលរួមប្រមាណ ៩ ទូក។ ក្នុងនោះ មានទូក-ងបុរសនិងនារីរួមគ្នាចំនួន ៤ ទូក មកពីស្រុក ទីរួមខេត្ត ក្រុង និងគណៈ ផ្នែក អង្គការមហាជនលើភូមិសាស្រ្តខេត្ត៕
លីធាន-មុនី