ប៉ុន្មានឆ្នាំកន្លង ការចលនាកសាងគ្រួសាររៀនសូត្រ វង្សត្រកូលរៀនសូត្រ លើភូមិសាស្រ្តស្រុកអ៊ូមិញ ខេត្តកាម៉ាវ តែងទទួលបានការចាប់អារម្មណ៍ លើកទឹកចិត្តពីគ្រប់ថ្នាក់ គ្រប់ផ្នែក ប្រជាជនគ្រប់ជាន់ស្រទាប់និងមានជំហានរីកចម្រើនខ្លាំងក្លា។ លទ្ធផលនៃការចលនា បានរួមចំណែកសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅទាំងក្នុងសាលារៀននិងសង្គមខាងក្រៅ។
សប្បុរសជន ជូនកង់ដល់សិស្សក្រីក្រលើភូមិសាស្រ្តស្រុក។
អនុប្រធានសមាគមជំរុញការសិក្សា ស្រុកអ៊ូមិញ វ៉ថាញ់ប៊ិញ ឱ្យដឹង៖ ចាប់តាំងពីមានគោលការណ៍កសាងគ្រួសាររៀនសូត្រ វង្សត្រកូលរៀនសូត្រ សមាគមជំរុញការសិក្សា បានជំរុញការផ្សព្វផ្សាយ បំផុសចលនាប្រឡងប្រណាំង ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច កសាងផែនការ ផ្សព្វផ្សាយញុាំងខ្ញុំចលនាកាន់តែរីកទូលំទូលាយ។ មកទល់សព្វថ្ងៃ ស្រុកបង្កើតបានវង្សត្រកូលរៀនសូត្រចំនួន ២ (ត្រកូលផាង នៅភូមិ ៨ ឃុំខាញ់ហោយ និងត្រកូលឌោ នៅឃុំខាញ់ហ្វា); មានគ្រួសារចំនួន ៥.៤៧៧ បានទទួលស្គាល់ជាគ្រួសាររៀនសូត្រ។ ក្រៅពីនោះ ស្រុកបង្កើតបានសាខាសមាគមជំរុញការសិក្សាចំនួន ១៣៩ ដោយមានសមាជិក១១.៩៤៤ នាក់; មានភូមិ ៩៥% អនុសង្កាត់ ១០០% សម្រេចកិត្តិនាម សហគមន៍រៀនសូត្រ; មានស្ថាប័ន អង្គភាព សាលារៀន អាជីវកម្មទាំង១០០% លើភូមិសាស្រ្ត សម្រេចកិត្តិនាមអង្គភាពរៀនសូត្រ។
លោកត្រាង៉ុកម៉េន ជាជនជាតិខ្មែរនៅភូមិ ៩ ឃុំង្វៀនភិត ជាគ្រួសារឆ្នើមមួយក្នុងចំណោមគ្រួសារជាច្រើននៃចលនានេះ។ លោកម៉េន ឱ្យដឹង៖ “ខ្ញុំរៀបការតាំងពីឆ្នាំ ១៩៧៩ មានកូន ៤ នាក់។ កាលនោះ គ្រួសារខ្ញុំជួបលំបាកយ៉ាងខ្លាំង ប៉ុន្តែដោយការប្រឹងប្រែងពលកម្មផលិត ដើម្បីរកប្រាក់ចិញ្ចឹមកូនៗរៀនសូត្រ”។
ដើម្បីអនុវត្តល្អការងារចលនាមូលនិធិជំរុញការសិក្សា សមាគមជំរុញការសិក្សាស្រុកបានចាត់តាំងការជួបជុំទំនាក់ទំនង ដោះដូរជាមួយអង្គភាពដែលនៅក្នុងនិងក្រៅស្រុក អ្នកមានស្រុកកំណើតអ៊ូមិញ នៅក្រុងកាម៉ាវនិងក្រុងហូជីមិញ ដើម្បីចលនាកសាងមូលនិធិសមាគម។ លទ្ធផលតាំងពីឆ្នាំ ២០១៦ មកទល់ឥឡូវ មានអង្គការ បុគ្គល ប្រជាជនគ្រប់ជាន់ស្រទាប់ចូលរួមឧបត្ថម្ភកំព្យូទ័រចំនួន ៤០ គ្រឿង បន្ទប់រៀនចំនួន ១៦ បន្ទប់ សម្ភារៈសាលារៀនគិតជាតម្លៃទឹកប្រាក់ជិត ៩ ពាន់លានដុង ព្រមជាមួយនោះ ឧបត្ថម្ភអាហារូបករណ៍ កង់ សៀវភៅសរសេរជូនសិស្សក្រីក្រ សរុបទឹកប្រាក់ជាង ២ ពាន់លានដុង។
លោកវ៉ថាញ់ប៊ិញ ឱ្យដឹង៖ ការចលនាកសាងគ្រួសាររៀនសូត្រ វង្សត្រកូលរៀនសូត្រ មិនត្រឹមតែមានឥទ្ធិពលដល់សកម្មភាពអប់រំនៅតាមសាលារៀនប៉ុណ្ណោះទេ នៅទាំងបង្កឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរបស់គ្រួសារ វង្សត្រកូលនីមួយៗទៀតផង។ កិច្ចការដែលគ្រួសារនីមួយៗ វង្សត្រកូលនីមួយៗមានស្មារតីចូលរួមការចលនាកសាងគ្រួសាររៀនសូត្រ វង្សត្រកូលរៀនសូត្រផ្សារភ្ជាប់នឹងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” “កសាងជនបទថ្មី” “កសាងក្រុងស៊ីវិល័យ”។ល។ ឆ្លងតាមរយៈនោះ ជាជំហានៗលើកកម្ពស់ជីវភាពវប្បធម៌ អភិវឌ្ឍសេដ្ឋកិច្ច បណ្ដុះបណ្ដាលធនធានមនុស្ស ដោះស្រាយការងារធ្វើ ផ្លាស់ប្ដូររបៀបគិត របៀបធ្វើរបស់ប្រជាជន ដើម្បីរួមគ្នាអនុវត្តជោគជ័យរាល់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ស្រុក៕
យោងតាម http://baocamau.com.vn- ថាច់ធី