មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/10/2020 - 08:15

នា​រីសង្កាត់ ៩ ជាមួយ​នឹង​ការ​ចលនា​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​”

អនុវត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” សមាគម​សហព័ន្ធ​នារី​សង្កាត់ ៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ មាន​របៀប​ធ្វើ​ល្អ​ៗ​និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​។​ ការ​ចលនា​ទាំង​នោះ​ មាន​ឥទ្ធិពល​ ជាវិជ្ជ​មាន​ដល់​ការ​លើក​កម្ពស់​ជីវ​ភាព​សមាជិក​។​

សមាគម​សហព័ន្ធ​ន​ារីសង្កាត់​ ៩ ជូន​កំ​ប្រោង​ជ័រ​ដល់​គ្រួ​សារ​សមាជិក​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ប្លា​ស្ទិច។​

លោកស្រី​គឹម​ធីស្វឹង​ធ្វី ប្រ​ធាន​សមាគម​សហព័ន្ធ​នារីសង្កាត់​ ៩ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ សមាគម​សហព័ន្ធ​នារីសង្កាត់​ ៩ មាន​សមាជិក ​១.៤២៨ នាក់ ចូល​រួម​សកម្ម​ភាព​នៅ​តាម​សាខា​សមាគម​និងក្រុម​នា​រីចំ​នួន​ ១០ ។​ ក្នុង​សកម្ម​ភាព​ សមាគម​បាន​កំ​ណត់​ច្បាស់​ ការ​ងារ​ប្រ​ជា​ចលនា​មិន​ត្រឹម​តែសម​ស្រប​ជាមួយ​នឹង​សមត្ថ​កិច្ច​ភារ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជាកត្តា​រួម​ចំ​ណែក​ពង្រឹង​ កសាង​អង្គ​ការ​សមាគម​ស្អាត​ស្អំ​ រឹងមាំទៀត​ផង​។​ អា​ស្រ័យ​ហេតុ​នោះ​ ដើម្បី​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំ​ង “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” រយៈ​ពេល​កន្លង​ សមាគម​សហព័ន្ធ​នារីសង្កាត់​ ៩ តែងឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន​ ធ្វើ​ពិពិធ​កម្ម​រូប​ភាព​ផ្សព្វ​ផ្សាយ​ ដើម្បី​រីក​សាយ​ភាយនូវ​អត្ថ​ន័យ​នៃ​ការ​ចលនា​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​កម្មា​ភិបាល​ សមាជិក​ក្នុង​សមាគម​”។​

សមាគម​សហព័ន្ធ​នារី​សង្កាត់​ ៩ បាន​ចង្អុល​ការ​ដល់​សមាគម​មូល​ដ្ឋាន​ ជ្រើស​រើស​ចុះ​ឈ្មោះ​អនុវត្ត​នូវ​ទម្រង់​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចលនា​របស់​សមាគម​ ដូច​ជា​៖ ការ​ប្រ​ឡង​ប្រ​ណាំង “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” ផ្សារភ្ជាប់​នឹង​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​” ការ​ចលនា​ “នា​រីសកម្ម​រៀន​សូត្រ​ ពលកម្ម​ច្នៃ​ប្រ​តិដ្ឋ​ កសាង​គ្រួ​សារ​សុភ​មង្គល​” “ទូទាំង​ប្រ​ទេស​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិល័យ​” ការ​ចលនា​ “កសាង​គ្រួ​សារ​គ្មាន​ ៥ ស្អាត​ ៣ ”។​ល។​ ផ្តើម​ពី​នោះ​ សាខា​សមាគម​ក្រុម​នា​រីបាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ ចុះ​ឈ្មោះ​នូវ​ទម្រង់​ជាក់​ស្តែង​ ច្បាស់​លាស់​ សម​ស្រប​ជាមួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ ដូច​ជា​៖ ក្រុម​ប្រិត​សំ​ចៃហ៊ុន​ទុន​ នា​រី​ជាមួយ​នឹង​ការ​ងារ​ចលនា​មហា​ជន​ ក្រុម​ហ៊ុន​ទុន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ទម្រង់​ប្រិត​សំ​ចៃ​ ៥ យ៉ាង​ ក្លឹបនា​រីជាមួយ​នឹង​ច្បាប់​ និង​ក្រុម​នា​រីចិញ្ចឹម​ជ្រូក​ដី​ជាដើម​។​

បង​ស្រី​ឡឹម​ធីសុខ​ នៅ​សង្កាត់​ ៩ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០១៥ ខ្ញុំ​បាន​បង​ប្អូន​នា​រីចលនា​ចូល​រួម​ក្រុម​ប្រិត​សំ​ចៃ​ហ៊ុន​ទុន​ ក្នុង​មួយ​ខែ​បង់​ ២០ ពាន់​ដុង​។​ ខ្ញុំ​បាន​បង​ប្អូន​នា​រីអា​ទិភាព​ឱ្យ​ទទួលប្រាក់​ហ៊ុន​ទុន​មុន​ បាន​ចំ​នួន​ ៣ លាន​ដុង​ ខ្ញុំ​ទិញ​ត្រី​ បង្គា ក្ដាម​មក​លក់​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន​។​ ឆ្នាំ​ ២០១៨ ​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ភាព​ក្រី​ក្រ។​ បច្ចុប្បន្ន​ ខ្ញុំ​នៅ​តែចូល​រួម​ក្រុម​ប្រិត​សំ​ចៃ​ហ៊ុន​ទុន​ ដើម្បី​រួម​ចំ​ណែក​ឧបត្ថម្ភ​ដល់​បង​ប្អូន​នា​រីឯ​ទៀត​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ដូច​រូប​ខ្ញុំ​”៕​

                               សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ