ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/10/2020 - 08:15

បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​សុក​ត្រាំង​ជំ​នួយ​ជិត ​២០០ លាន​ដុង​ដល់​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​កណ្តាល​ រង​គ្រោះ​ដោយ​ទឹក​ជំ​នន់​

បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ការ​អំ​ពាវ​នា​វការ​ចូល​រួម​បរិច្ចាគ​ទឹក​ប្រាក់ជំ​នួយ​ដល់​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​កណ្តាល​ រង​គ្រោះ​ដោយ​ទឹក​ជំ​នន់​។​ លោក​វរសេនីយ៍ឯក​ ឌោតៀង​សី ស្នង​ការ​នយោ​បាយ​នៃ​បញ្ជា​ការ​ដ្ឋាន​យោ​ធាខេត្ត​ បាន​អំ​ពាវ​នា​វដល់​កម្មា​ភិបាល​និង​យុទ្ធ​ជន​គ្រប់​រូប​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ គប្បី​ផ្តល់​មនោ​សញ្ចេត​នា​ដ៏​ជ្រាលជ្រៅ​និង​ភារ​កិច្ច​របស់​ខ្លួន​ ដើម្បី​រួម​កម្លាំង​ចែក​រំលែក​ការ​លំ​បាក​ជាមួយ​ជន​រួម​ជាតិ​ដែល​រង​គ្រោះ​ធម្ម​ជាតិ​ទឹក​ជំ​នន់​។​ សំ​ដៅ​ជួយ​ឱ្យ​មាមីង​នៅ​ភូមិ​ភាគ​កណ្តាល​ ឆ្លង​កាត់​ដំ​ណា​ក់​កាល​លំ​បាក​បណ្តាល​មក​ពី​ភ្លៀង​ព្យុះ​ ទឹក​ជំ​នន់​។​

អ្នក​តំ​ណា​ង​ចូល​រួម​បរិច្ចាគ​ទឹក​ប្រាក់ជំ​នួយ​ដល់​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ

​កណ្តាល​រង​គ្រោះ​ដោយ​ទឹក​ជំ​នន់​។​

បន្ទាប់​ពី​ការ​អំ​ពាវ​នាវ កម្មា​ភិបាល​និង​យុទ្ធ​ជន​គ្រប់​រូប​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​ បាន​ចំ​ណា​យ​ប្រាក់​បៀវត្ស​ម្នាក់មួយ​ថ្ងៃ​សម្រាប់​ជំ​នួយ​ សរុប​បាន​ជិត​ ២០០ លាន​ដុង​ ដើម្បី​ចែក​រំលែក​ការ​លំ​បាក​ជាមួយ​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​កណ្តាល​រង​គ្រោះ​ដោយ​ទឹក​ជំ​នន់​៕

ធាន​-សុផន

ចែករំលែកអត្ថបទ