ផ្ដើមពីប្រភពចលនាខាងលើ រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ បានឧបត្ថម្ភអ្នកក្រសង់ផ្ទះនិងជួសជុលផ្ទះមហាសាមគ្គី ១២៧.៤២៧ខ្នង ឧបត្ថម្ភអ្នកក្ររាប់ពាន់នាក់មានលក្ខណសម្បត្តិអភិវឌ្ឍផលិតកម្ម; សិស្សានុសិស្ស ១.៣៧៦.២៤៥ លើកនាក់ បានឧបត្ថម្ភរៀនសូត្រ; ជួយអ្នកក្រ អ្នកមានស្ថានភាពលំបាកពិសេស ពិនិត្យ ព្យាបាលជំងឺ ៤.២៨០.៩២១ លើកនាក់; កសាងសំណង់សុខុមាលភាពប្រជាជនរាប់ពាន់ ដូចជា ស្ពាន ផ្លូវ បន្ទប់រៀន ដំណាក់សុខាភិបាល អាគារប្រជុំជីវភាពសហគមន៍ និងជំនួយដទៃទៀតដល់អ្នកក្រ។
នាយករដ្ឋមន្រ្តីង្វៀងស្វឹងភុក និងប្រធានរដ្ឋសភា ង្វៀងធីគឹមង៉ឺង រួមជាមួយនឹងអ្នកតំណាងទាំងឡាយចូលរួមកម្មវិធី ។
អញ្ជើញចូលរួម និងថ្លែងការណ៍ក្នុងកម្មវិធី នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក បានបញ្ជាក់៖ ការលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ តែងបានបក្ស រដ្ឋយើងកំណត់ជាគោលការណ៍មួយដ៏ធំ ជាភារកិច្ចដ៏សំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងជាកម្មវិធីខ្នាតជាតិ បង្ហាញពីប្រវេណីជួយគ្នាទៅវិញទៅមកដ៏ល្អប្រសើររបស់ប្រជាជាតិយើង។ មានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅនៃគោលការណ៍ឆ្ពោះទៅរកអ្នកក្រ បានក្លាយទៅជាសកម្មភាពជាក់ស្ដែង ត្រូវបានផ្សព្វផ្សាយនៅរាល់ថ្នាក់ រាល់ផ្នែក សាយសុសគ្រប់តំបន់នៃមាតុភូមិ។ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ កាលពីខែមិថុនាកន្លង រដ្ឋាភិបាលបានលើកជូនរដ្ឋសភាផ្ដល់សច្ចានុម័តិគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ -២០៣០ នេះជាកម្មវិធីទិសដៅជាតិទី៣-សំដៅអាទិភាពប្រភពធនធាននិងវិនិយោគចំណុចសំខាន់ៗ ជាមួយទិសដៅកាត់បន្ថយភាពក្រីក្រឆាប់រហ័សចំពោះជនរួមជាតិភាគតិចនិងតំបន់ភ្នំ។
ស្របក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តី បានអំពាវនាវនិងចូលរួមទឹកប្រាក់ដោយផ្ទាល់ សម្រាប់ជួយដល់ជនរួមជាតិនៅភូមិភាគកណ្ដាល រងផលប៉ះពាល់ដោយសារទឹកជំនន់។ ក្នុងឱកាសនេះ ក៏មានអង្គភាព អង្គការ បុគ្គលជាង ២២០ បានចូលរួមគាំទ្រ និងចុះកិច្ចសន្យាគាំទ្រមូលនិធិ “ដើម្បីអ្នកក្រ” និងកម្មវិធីសុខុមាលភាពសង្គមសរុបទឹកប្រាក់ជិត ២.៤០០ ពាន់លានដុង។ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង បានរួមវិភាគទានទឹកប្រាក់ ១១០ លានដុងរបស់គណៈកម្មាធិការជនជាតិចូលក្នុងមូលនិធិដើម្បីអ្នកក្រ៕
យោងតាម http://cema.gov.vn -ប្រែសម្រួល៖ ថាច់ធី