មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/10/2020 - 09:08

ប្តី​ប្រ​ពន្ធ​បង​ស្រី​សាឡាង ចាក​ផុត​ពី​ភាព​ក្រី​ក្រ

ប្តី​ប្រ​ពន្ធ​បង​ស្រី​ថា​ច់​ធីសាឡាង នៅ​ភូមិ​ធើយ​ត្រឿង ១ ឃុំ​ធើយ​ស្វឹង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រដោយ​សារ​ប្រើ​ប្រាស់​ដើម​ទុន​ជំ​នួយ​របស់​រដ្ឋ​មាន​ប្រ​សិទ្ធភាព​។​

 ​ បង​ស្រី​សាឡាង កំ​ពុង​ថែទាំ​គោ​។​

បងស្រី​ថាច់​ធីសាឡាង ឱ្យ​ដឹង​៖ “ប្តី​ប្រ​ពន្ធ​នាង ខ្ញុំ​ភាគ​ច្រើន​គឺធ្វើ​ការ​ឈ្នួល​ ម្ល៉ោះ​ហើយ​ពេល​ដែល​ផ្ទះ​ចាស់​ទ្រុឌទ្រោម​ យើង​ខ្ញុំ​គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ​ថ្មី​។​ ហេតុ​នេះ​រដ្ឋ​បាន​ជំ​នួយ​គ្រួ​សារ​នាង​ខ្ញុំ​សង់​ផ្ទះ​មហា​សាម​គ្គី​រឹង​មាំ ព្រម​ទាំង​ជំ​នួយ​គោ​ញី​មួយ​ក្បាល​ ដើម្បី​ចិញ្ចឹម​ទៀត​ផង​។​ ផ្តើម​ពី​គោ​មួយ​ក្បាល​ដំ​បូង​ សព្វ​ថ្ងៃ​គ្រួ​សារ​នាង​ខ្ញុំ​មាន​គោ​ចំ​នួន​ ៣ ក្បាល​។​ ប្តី​នា​ងខ្ញុំ​ក៏​បាន​រដ្ឋ​ជំ​នួយ​ដើម​ទុន​ទិញ​ធុង​បាញ់​ថ្នាំ​ ដើម្បី​ដើរ​ស៊ី​ឈ្នួល​បាញ់​ថ្នាំ​ស្រូវ​ ឬ​ដំ​ណាំ​ហូប​ផ្លែ​នៅ​ភូមិ​ស្រុក​។​ មាន​ផ្ទះ​សម្បែង​រឹង​មាំរស់​នៅ​មាន​លក្ខណៈ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​នា​ងខ្ញុំ​បាន​ផ្លាស់​ប្តូរ​ច្រើន​។​ ពិសេស​គឺកូន​ទាំង​ពីរ​នាក់​បាន​បន្ត​ការ​រៀន​សូត្រ​”។​

លទ្ធ​ផល​ខាង​លើ​ គឺបាន​មក​ពី​ការ​ប្រឹង​ប្រែង​ព្យា​យាម​ដោយ​ឥត​ឈប់​ឈរ​របស់​ប្តី​ប្រ​ពន្ធ​បង​ង្វៀន​វ៉ាន់​ហ្វាង​ និង​បង​ស្រី​សា​ឡាង ទោះ​បីមាន​ការ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​គាត់​តែង​ឧស្សាហ៍​ព្យា​យាម​ជានិច្ច​។​ បង​ហ្វាង​ ឱ្យ​ដឹង​៖ “ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​បាន​ប្រាក់​គ្រប់​តែ​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​។​ អា​ស្រ័យ​ហេតុ​នោះ​ ថ្ងៃ​ណា​គ្មាន​គេ​ជួល​ធ្វើ​ការ​ នោះ​នឹង​ត្រូវ​ខ្ចី​ប្រាក់​គេចាយ​ ពេល​ធ្វើ​ការ​មាន​ប្រាក់​ទើប​សង​គេវិញ​។​ កាល​នោះ​ មិន​ចេះ​ប្រិត​សំ​ចៃ​អ្វី​ឡើយ​ សព្វ​ថ្ងៃ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​នាំគ្នា​ប្រិត​សំ​ចៃ​ ទើប​សេស​សល់​បាន​ខ្លះ​ៗ​”។​

បង​ស្រី​យ័ញ​ធីហៀង ប្រ​ធាន​សខាសមាគម​នា​រី​ភូមិ​ធើយ​ត្រឿង​១ ឱ្យ​ដឹង​៖ “ដោយ​ឃើញ​ជីវ​ភាព​គ្រួ​សារ​បង​ស្រី​សា​ឡាង​ជួប​ការ​លំ​បាក​ ម្ល៉ោះ​ហើយ​ សាខា​សមាគម​បាន​ស្នើ​ថ្នាក់​លើ​ពិនិត្យ​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​ ជំ​នួយ​ដើម​ទុន​និង​គោ​ញី​ដើម្បី​ឱ្យ​គាត់​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។​ល។​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ខ្នះ​ខ្នែង​ព្យា​យាម​ ហើយ​បាន​ប្រើ​ប្រាស់​ដើម​ទុន​មាន​ប្រ​សិទ្ធ​ភាព​។​ ដើម​ទុន​ដែល​ជំ​នួយ​ បង​ហ្វាង​ បាន​ទិញ​ម៉ូតូ​សម្រាប់​រត់ឌុប​ភ្ញៀវ​ និង​ធុង​បាញ់​ថ្នាំ​។​ ពេល​មាន​ម៉ូតូ​ មាន​អ្នក​ខ្លះ​ហៅ​ទៅ​បាញ់​ថ្នាំ​នៅ​ឆ្ងាយ​ៗ​ ពេល​ខ្លះ​ទៅ​ដល់​ឃុំ​ធើយ​ហ៊ឹង​ បង​តែង​ទទួល​ជានិច្ច​។​ ឯបង​ស្រី​សាឡាង​នៅ​ផ្ទះ​គេជួល​អី​ធ្វើ​ហ្នឹង​។​ ក្រៅ​ពី​នោះ​ បង​ស្រី​ទៅ​កាត់​ស្មៅ​ឱ្យ​គោ​ ស៊ី​។​ គ្រួ​សារ​បង​ស្រី​សាឡាង បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រនិង​ធូរ​ធារ​ឈាន​ឡើង​”៕​

                                         ហា​ថាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​សាឡាង