12/10/2020 - 16:29

តាម​ការ​គ្រោង​ទុក​នឹង​មាន​ទូក​-ងប្រ​មាណ​ ៦០ ទូក​ ចូល​រួម​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ងខេត្ត​សុក​ត្រាំង​ឆ្នាំ​២០២០

តាម​គណៈ​ចាត់​តាំង​ពិធីបុណ្យ​អក​អំ​បុក​ ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០២០ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ចុង​ខែ​តុលា​ ឆ្នាំ​២០២០។​ តាម​ការ​គ្រោង​ទុក​នឹង​មាន​ទូក​-ង​បុរស​ នា​រីប្រ​មាណ​ ៦០ ទូក​ នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ចូល​រួម​អុំ​ប្រ​ណាំង​ដណ្តើម​ពាន​រង្វាន់​។​

ពាន​រង្វាន់​ប្រ​ណាំ​ងទូក​-ង ខេត្ត​សុក​ត្រាំង​ ឆ្នាំ​ ២០២០ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ៣០ និង​ថ្ងៃ​៣១ ខែ​តុលា​។​

ពិធី​បើក​ពាន​រង្វាន់​ប្រ​ណាំង​ទូក​-ងខេត្ត​សុក​ត្រាំង​ ឆ្នាំ​ ២០២០ នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ៣០ និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែ​តុលា​ នៅ​វេទិកា​ប្រ​ណាំងទូក​-ង ក្រុង​សុក​ត្រាំង​។​ ទូក​-ង ផ្នែក​នា​រីអុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ ម៉ែ​ត្រ ចំ​ណែក​ទូក​-ង ផ្នែក​បុរស​អុំ​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​១.២០០ ម៉ែ​ត្រ។​ ចំ​ណែ​ក​ផ្នែក​ខាង​រង្វាន់ ​រួម​មា​ន៖ រង្វាន់​លេខ ១ សម្រាប់​ទូក​-ងនា​រី គឺទឹក​ប្រាក់ ១០០ លាន​ដុង​ លេខ​ ២ ចំ​នួន​ ៨០ លាន​ដុង​ លេខ ៣ ចំ​នួន​ ៦០ លាន​ដុង​ និង​លេខ​ ៤ ចំ​នួន​ ៥០ លាន​ដុង​។​ រង្វាន់​លេខ​ ១ សម្រាប់​ទូក​-ង បុរស​ គឺទឹក​ប្រាក់ ១៥០ លាន​ដុង​ លេខ​ ២ ចំ​នួន​ ១០០ លាន​ដុង​ លេខ​ ៣ ចំ​នួន​ ៨០ លាន​ដុង​ និង​លេខ​ ៤ ចំ​នួន​ ៦០ លាន​ដុង​។​ ក្រៅ​ពី​នោះ​ គណៈ​ចាត់​តាំង​នៅ​ទាំង​ជូន​រង្វាន់​ពី​ ២-៨​ លាន​ដុង​ដល់​ទូក​-ង ជាប់​ចំ​ណា​ត់​ថ្នាក់​លេខ​ ១ និង​លេខ​ ២ នៅ​ពូល​នីមួយ​ៗ​ទៀត​ផង​។​

សកម្ម​ភាព​ដទៃ​ទៀត​ ដូច​ជា​ពិធីសែន​ព្រះ​ខែ​ ខួប​អនុស្សាវ​រីយ៍ ១០០ ឆ្នាំ​កកើត​និង​អភិវឌ្ឍ​សិល្បៈ​ល្ខោន​យូរ​កេរ្តិ៍​ ប្រ​កាស​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​កេរ​ដំ​ណែល​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ ផ្នែក​ភ្លេង​ពិណ​ពាទ្យ​និង​ចង្វាក់​រាំវង់​របស់​ជន​ជាតិ​រួម​ជាតិ​ខ្មែរ​ ផ្សារ​ណា​ត់​ជំ​រុញ​ដំ​ណើរ​ការ​ពាណិជ្ជ​កម្ម​ ផលិត​ផល​ OCOP និង​ផលិត​ផល​ពិសេស​តំ​បន់​ភូមិ​ភាគ​ តាម​ការ​គ្រោង​ទុក​នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​នេះ​ផង​ដែរ​៕

​      លីធាន​-វិមាន​

 

ចែករំលែកអត្ថបទ