កីឡា - ទេសចរណ៍ ទេសចរណ៍

28/09/2020 - 16:40

ដំ​ណើរទេ​សចរ​ណ៍នៅ​វិញ​ឡុង​

ប្រ​សិនបើ​អ្នក​ចង់​ចៀស​វាង​ពី​ភាព​អ៊ូ​អរ​ លោក​អ្នក​អា​ច​ចំ​ណា​យ​ពេល​មួយ​ថ្ងៃ​ស្រូប​ខ្យល់​អា​កាស​ដ៏​បរិសុទ្ធ​ នៅ​ក្រោម​ម្លប់​ដើម​ឈើ​ធំ​ៗ​នៅ​តាម​ទីវ​ត្តខ្មែរ​នៅ​ខេត្ត​វិញ​ឡុង​។​

ជ្រុង​មួយ​នៃ​បរិវេណ​វត្ត​សង្ឃ​មង្គល​។​

កាលពី​មុន​ភ្ញៀវ​ទេ​សចរ​ភាគ​ច្រើន​មិន​បាន​ស្គាល់​វត្ត​មង្គល​បូរី​ទ្រនំសេក នៅ​ភូមិ​ដាយ-ថ ឃុំ​ឡងមី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ ដោយ​សារ​វត្ត​នេះ​មាន​ទីតាំង​កំ​បាំង​ចុះ​ទៅ​ឆ្ងាយ​ ហើយ​ផ្លូវ​ក៏​តូច​ចង្អៀត​។​ ប៉ុន្តែ​ប្រ​សិន​បើ​លោក​អ្នក​ស៊ូ​លំ​បាក​ប​ន្តិច​ដើរ​តាម​ផ្លូវ​ដ៏​សែន​មនោ​រម្យ​និង​ត្រជាក់​ មាន​ទាំង​ចម្ការ​ផ្លែ​ឈើ​ វាល​ស្រែ​ធំ​ល្វឹង​ល្វើយ​នៃ​ជន​បទ​មាន​ផ្លូវ​បត់បែន​ឆ្ពោះ​ទៅ​កាន់​វត្ត​។​ បន្ទាប់​ពី​ដើម​គគីរ​ក្នុង​វត្ត​មង្គល​បូរី​ទ្រនំ​សេក ត្រូវ​បាន​ទទួល​ស្គាល់​ជាដើម​ឈើ​កេរ​ដំ​ណែ​ល​កាល​ពី​ឆ្នាំ​ ២០១៦ ភ្ញៀវ​ទេ​សចរ​បាន​មក​ទស្សនា​វត្ត​កាន់​តែច្រើន​ឡើង​ៗ​។​ តាម​ប្រ​សាសន៍​ព្រឹទ្ធា​ចារ្យ​ជាច្រើន​បាន​ឱ្យ​ដឹង​៖ ដើម​ឈើ​នេះ​មាន​អា​យុ​កាល​ជាង​ ៤០០ ឆ្នាំ​ កំ​ពស់ប្រ​ហែល ៥០ ម៉ែត្រ និង​ចោល​ម្លប់​សាខា​ជិត​ ៥០០ ម៉ែ​ត្រការ៉េ​។​ ប្រ​សិ​នបើ​លោក​អ្នក​មាន​សំ​ណា​ង​បាន​ជួប​ព្រះ​សង្ឃ​ លោក​អ្នក​នឹង​បាន​ស្ដាប់​រឿង​រ៉ាវ​ដ៏​អា​ថ៌កំ​បាំង​ដែល​ទាក់​ទង​នឹង​ដើម​ឈើ​បុរាណនេះ​ ហើយ​កាន់​តែមាន​ចំ​ណាប់​អា​រម្ម​ណ៍ពិសេស​ចំ​ពោះ​ការ​លូត​លាស់​ដ៏​ខ្លាំង​ក្លា​ ព្រោះ​ថា​ដើម​ឈើ​នៅ​ទីនេះ​ធ្លាប់​ត្រូវ​អា​របំ​បែក​ជាពីរ ប៉ុន្តែ​នៅ​តែលូត​លាស់​ល្អ​ជាធម្ម​តា​។​

ដើម​គគីរ​ជាកេរ​ដំ​ណែ​ល​នៅ​វត្ត​មង្គល​បូរី​ទ្រនំសេក។​

ចាក​ចេញ​ពី​វត្ត​មង្គល​បូរី​ទ្រនំសេក ភ្ញៀវ​ទេ​សចរនឹង​ឆ្លង​ប្រ​ឡាយ​ត្រា​អូង​ ដោយ​សា​ឡាង​ចម្លង​ បន្ទាប់​មក​ដើរ​តាម​បណ្តោយ​ផ្លូវ​លំ​ជន​បទ​ដែល​មាន​ម្លប់​ក្រូច​ថ្លុង​ភូមិ​ត្រា​ម៉ង ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ដើម្បី​ទៅ​ដល់​វត្ត​សិរី​មង្គល​តា​ធាយ ដែល​មាន​ទីធ្លាម្លប់​ត្រ​ជាក់​ស្រួល​។​ ចំ​ណុច​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ពេល​មក​ទស្សនា​វត្ត​សិរី​មង្គល​តា​ធាយ គឺភ្ញៀវ​ទេ​សចរ​នឹង​បាន​ពិសា​រទឹក​ត្នោត​ ព្រោះ​ជុំ​វិញ​វត្ត​មាន​ដើម​ត្នោត​ជាច្រើន​កំ​ពុង​ចេញ​ផ្កា​ផ្លែ​។​  អង្គុយ​សម្រាក​ក្រោម​ម្លប់​ឈើ​ពិសា​រទឹក​ត្នោត​មួយ​កែវ​ដ៏​ផ្អែម​ត្រជាក់​ ធ្វើ​ឱ្យ​យើង​មាន​អា​រម្មណ៍​ស្រស់​ស្រាយ​៘

ប្រ​សិន​បើ​ថ្ងៃ​មិន​ទាន់​លិច សូម​លោក​អ្នក​ដើរ​តម្រង់​ទៅ​ឃុំ​ហីវថាញ់ តាម​ផ្លូវ​តូច​មួយ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​ ៥៣ ដើម្បី​ទៅ​វត្ត​សង្ឃ​មង្គល​ ឃុំ​ទ្រុង​ថា​ញ់ ស្រុក​វុងលីម។​ ក្រៅ​ពី​ដើម​គគីរ​ធំ​ៗ​ជុំ​វិញ​ព្រះ​វិហា​រ​ វត្ត​សង្ឃ​មង្គល​នៅ​ទាំង​មាន​ដើម​ឈើ​ទាល ដែល​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​។​ មក​វត្ត​នៅ​រដូវ​ផ្កា​ ឈើ​ទាលជ្រុះ​ ផ្កា​វា​ជ្រុះ​វិលៗ​តាម​ជំ​នោរ​ខ្យល់​ធ្វើ​ឱ្យ​យើង​មាន​អា​រម្ម​ណ៍រំភើប​រីក​រាយ ភ្ញៀវ​ទេ​សចរ​ នឹង​ធូរ​ស្បើយ​អា​រម្ម​ណ៍ដោយ​ទេ​សភា​ព​ធម្ម​ជាតិ​ជាពុំ​ខាន​៕​

                             ហា​ថា​ញ់-លេង​មី

ចែករំលែកអត្ថបទ