ឆ្នាំ២០០៤ សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានបង្កើតមូលនិធិអាហារូបករណ៍ ”លឿងឌិញកួ” ដោយការធ្វើហិរញ្ញប្បទានរបស់ក្រុមហុ៊នចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំង។ អាហារូបករណ៍នេះ ជួយសិស្ស និស្សិតក្រីក្ររៀនពូកែជាច្រើនសម្រេចនូវក្ដីប៉ងប្រាថ្នាលើវិថីសិក្សា។
លោកឡឹមវ៉ាន់ម៉ឹង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ជូនអាហារូបករណ៍“លឿងឌិញកួ” ដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រ។
មូលនិធិអាហារូបករណ៍ “លឿងឌិញកួ” បានក្រុមហុ៊នចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំង ធ្វើហិរញ្ញប្បទានជិត ២០ ពាន់លានដុង។ សំខាន់គឺឆ្នាំ ២០២០ ក្រុមហ៊ុនបានឧបត្ថម្ភអាហារូបករណ៍ដល់ ៣ ពាន់លានដុង/ឆ្នាំ ដើម្បីពង្រីកបន្ថែមកម្មវិធីផ្តល់អាហារូបករណ៍ “ជំរុញដំណើរប្អូនៗទៅកាន់សាលា” មានតម្លៃ ៥ លានដុង/ចំណែក ជូនដល់សិស្សានុសិស្សវិទ្យាល័យ និង ១៥ លានដុង/ចំណែកដល់សិស្សដែលទើបប្រឡងជាប់ចូលរៀនមហាវិទ្យាល័យ។
សមាគមជំរុញការសិក្សា ចាត់តាំងជូនអាហារូបករណ៍”លឿងឌិញកួ”ដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រលើភូមិសាស្រ្តខេត្ត។
ប្អូនត្រឹងធីកីមជី សិស្សថ្នាក់១២B នៃវិទ្យាល័យត្រឹងវ៉ាន់បៃ ស្រុកថាញ់ទ្រី បានសម្ដែងក្ដីរំភើប៖ “គ្រួសារប្អូនក្រ ម្ល៉ោះហើយខណៈពេលបានទទួលអាហារូបករណ៍”លឿងឌិញកួ” ប្អូនពិតជាមានក្ដីរំភើបរីករាយខ្លាំងណាស់ ហើយប្ដេជ្ញាចិត្តថានឹងខិតខំរៀនសូត្រឱ្យបានល្អ”។ ប្អូនលីធីឡង សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “ហេតុតែគ្រួសារប្អូនក្រលំបាកពេក បានជាឆ្នាំនេះឪពុកម្តាយគិតឱ្យប្អូនឈប់រៀន ប៉ុន្តែក្រោយពីបានឮដំណឹងថា ប្អូនបានទទួលអាហារូបករណ៍ “លឿងឌិញកួ” ឪពុកម្តាយក៏អនុញ្ញាតឱ្យប្អូនទៅរៀនបន្តទៀត។ អាហារូបករណ៍ ៣ លានដុងនេះ ពិតជាមានអត្ថន័យខ្លាំងណាស់ ជួយឱ្យប្អូនមានភាពនឹងនរឈានចូលឆ្នាំសិក្សាថ្មី។ អាស្រ័យហេតុនោះ ប្អូនសន្យាថានឹងខិតខំរៀនសូត្ររហូតដល់ប្រឡងបញ្ចប់កម្រិតវិទ្យាល័យនាពេលខាងមុខ”។
គ្រូបង្រៀនប្រជាជនឡឹមអែស ប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ឱ្យដឹង៖ “សមាគមមានមោទនភាពយ៉ាងខ្លាំង ខណៈពេលអង្គភាពបានរួមដំណើរជាមួយនឹងមូលនិធិដើម្បីរួមកម្លាំងគិតគូរដល់ការងារអប់រំរបស់ខេត្ត។ រយៈពេលខាងមុខ ខ្ញុំសង្ឃឹមថា អង្គភាពធ្វើហិរញ្ញប្បទាន នឹងបន្តឧបត្ថម្ភមូលនិធិអាហារូបករណ៍ “លឿងឌិញកួ” ដើម្បីឧបត្ថម្ភសិស្ស និស្សិតក្រីក្រ សិស្សខ្មែរនៅតំបន់ឆ្ងាយដាច់ស្រយាល បន្តសម្រេចបំណងប្រាថ្នាក្លាយជាបញ្ញវន្ត រួមចំណែកកសាងមាតុភូមិសុកត្រាំងកាន់តែសម្បូរណ៍រុងរឿង”៕
លីធាន-ថាច់ធី