សមមិត្ត ឡេក្វាងម៉ាញ់ ត្រូវបានបោះឆ្នោតជ្រើសតាំងជាលេខានៃគណៈកម្មាធិការបក្សក្រុងកឹងធើ អាណត្តិកាល ២០២០-២០២៥
ទិដ្ឋភាពនៃអង្គសន្និបាត។ រូប៖ គីមស្វឹង
កឹងធើ - ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ ក្រុងកឹងធើបានរៀបចំមហាសន្និបាតតំណាងបក្ខភាគក្រុងកឹងធើ លើកទី ១៤ អាណត្តិកាល ២០២០-២០២៥ ។ ដោយមានតំណាងចូលរួមចំនួន ៣៤៧ នាក់ ដែលបានបោះឆ្នោតជ្រើសតាំងពីគណៈកម្មាធិការបក្សគ្រប់ថ្នាក់ តំណាងឱ្យឆន្ទៈ បំណងប្រាថ្នានិងកម្លាំងសាមគ្គីរបស់បក្ខជនជាង ៥២.០០០ នាក់ ក្នុងទូទាំងក្រុងកឹងធើ។
មហាសន្និបាតបានឯកភាពវាយតម្លៃ ក្នុងរយៈពេល ៥ ឆ្នាំកន្លង គណៈកម្មាធិការបក្សក្រុងកឹងធើ បានដឹកនាំចង្អុលការអនុវត្តសម្រេចនូវសមិទ្ធិផលនិងលើស ១៣/១៣ ភាគកំរិតសំខាន់ៗ តាមសេចក្តីសម្រេចនៃគណៈកម្មាធិការបក្សក្រុងកឹងធើ លើកទី ១៣ អាណត្តិកាល ២០១៥ -២០២០ ។ ផលិតផលសរុប (GRDP) កើនមធ្យម ៧,៥៣%/ ឆ្នាំ; តម្លៃ (GRDP) មធ្យមភាគលើមនុស្សម្នាក់សម្រេច ៩៧,២ លានដុង កើន ១,៦៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៥ ។ល។ ក្នុងនោះ មានផ្នែក វិស័យមួយចំនួនរបស់ក្រុងបន្តការអភិវឌ្ឍ រក្សាតួនាទីជាមជ្ឈមណ្ឌលរបស់តំបន់ មានដូច៖ សេវាកម្មហិរញ្ញវត្ថុ ធនាគារ ដឹកជញ្ជូន ធានារ៉ាប់រង អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មាននិងសារគមនាគមន៍ វិស័យទេសចរណ៍មានការអភិវឌ្ឍយ៉ាងទូលំទូលាយទាំងបរិមាណនិងគុណភាព ជាជំហានក្លាយជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ទីក្រុង។ វិស័យកសិកម្មមានការរីកចម្រើនទៅតាមទិសដៅកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មតាមរបៀបទីក្រុង កសិកម្មសរីរាង្គ។ គុណភាព តម្លៃផលិតផលត្រូវបានកើនឡើង ល្បឿនកំណើនតាមការប៉ាន់កើនមធ្យម ១,៩៤%/ឆ្នាំ... ដំណាច់ឆ្នាំ ២០១៩ ក្រុងបានសម្រេចគោលដៅឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន ៣៦/៣៦ រហូតមកទល់បច្ចុប្បន្ន មាន ស្រុក ៤/៤ សម្រេចបទដ្ឋានជនបទថ្មី។ រីឯវិស័យវប្បធម៌-សង្គម បន្តការអភិវឌ្ឍ; វិស័យមួយចំនួនដូចជា៖ អប់រំ សុខាភិបាល វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ និងកីឡា ជាជំហានបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់។ ការការពារប្រទេសត្រូវបានពង្រឹង; សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមត្រូវបានរក្សាលំនឹង ជាមួយនឹងទិសស្លោក “សាមគ្គី ច្នៃប្រតិដ្ឋ - វិន័យ - អភិវឌ្ឍន៍” មហាសន្និបាត តំណាងបក្ខភាគលើកទី ១៤ អាណត្តិកាល ២០២០ - ២០២៥ ក៏បានដាក់ចេញនូវគោលដៅ ៥ ឆ្នាំខាងមុខ គឺកសាងនិងអភិវឌ្ឍន៍ក្រុងកឹងធើជាក្រុងបៃតង អារ្យធម៌ និងទំនើបប្រកបដោយអត្តសញ្ញាណនៃតំបន់តីណាមបូ ។ ជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេ គឺវឡុង ខាងវិស័យឧស្សាហកម្ម និងសេវាកម្ម បម្រើឧស្សាហកម្មកែច្នៃនិងកសិកម្មអនុវត្តបច្ចេកទេសខ្ពស់។ ការអប់រំនិងបណ្តុះបណ្តាលសុខាភិបាលស៊ីជម្រៅ វិទ្យាសាស្ត្រនិងបច្ចេកទេសទេសចរណ៍ វប្បធម៌ និងកីឡា។ គឺជាទីក្រុងស្នូលនៃតំបន់វាលរាបទន្លេគឺវឡុង ។ ជីវភាព សម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានកើនឡើង។ អង្គការបក្សនិងប្រព័ន្ធនយោបាយស្អាតស្អំនិងរឹងមាំ។ វិស័យការពារប្រទេស សន្តិសុខត្រូវបានធានា។
ថ្លែងចង្អុលការក្នុងមហាសន្និបាត សមមិត្ត ង្វៀងធីកីមង៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា បានកត់សម្គាល់ លើកសរសើរនិងអបអរសាទរចំពោះសមិទ្ធិផលរបស់បក្ខភាគក្រុងកឹងធើក្នុងអាណត្តិកាលកន្លង ។ ប្រធានរដ្ឋសភាមានប្រសាសន៍ថា៖ បក្ខភាគក្រុងកឹងធើ ត្រូវបញ្រ្ជាបសេចក្តីសម្រេចលេខ ៥៩-NQ/TW ចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០ ស្តីពី “ការកសាងនិងអភិវឌ្ឍក្រុងកឹងធើដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដើម្បីកំណត់ទិសដៅ ភារកិច្ចនិងវិធានការដោយធានានូវការស្នងបន្តអភិវឌ្ឍន៍និងលទ្ធភាពខ្ពស់សម្រាប់អាណត្តិកាល ២០២០-២០២៥ និងដំណាក់កាលបន្តទៅមុខ ។ ដោយចង្អុលការអនុវត្តមានប្រសិទ្ធភាព បណ្តាដំណោះស្រាយ ខិតខំដើម្បីឆាប់បានសម្រេចគោលដៅកសាង និងអភិវឌ្ឍក្រុងកឹងធើជាទីក្រុងស្នូល ។ ជាទីក្រុងបៃតង អារ្យធម៌ និងទំនើបប្រកបដោយអត្តសញ្ញាណនៃតំបន់តីណាមបូ ។ គឺជាមជ្ឈមណ្ឌលនៃតំបន់លើវិស័យសំខាន់ៗ។
មហាសន្និបាត បានបោះឆ្នោតជ្រើសតាំងគណៈប្រតិបត្តិការបក្ខភាគក្រុងលើកទី ១៤ អាណត្តិ ២០២០-២០២៥ រួមទាំងសមាជិក ៥០ នាក់។ គណៈប្រតិបត្តិការបក្ខភាគលើកទី ១៤ បើកកិច្ចប្រជុំលើកទី ១ បោះឆ្នោតជ្រើសតាំងគណៈប្រចាំការនៃគណៈកម្មាធិការបក្សក្រុង លេខាបក្សក្រុង អនុលេខាបក្សក្រុង គណៈកម្មាធិការសើុបអង្កេត និងប្រធានគណៈកម្មាធិការសើុបអង្កេតបក្សក្រុង អាណត្តិកាលថ្មី ។ តាមនោះ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំង សមមិត្ត ឡេក្វាងម៉ាញ់ ជាលេខាបក្សក្រុងកឹងធើ អាណត្តិកាល ២០២០-២០២៥ ។ សមមិត្ត ផាមវ៉ាន់ហីវ និងសមមិត្ត ត្រឹងវៀតទ្រឿង បានបោះឆ្នោតជ្រើសតាំងជាអនុលេខានៃគណៈកម្មាធិការបក្សក្រុងកឹងធើ៕
ថាយយុង-វ៉ាន់តឹន