21/09/2020 - 16:10

យុវសិស្ស​ចូល​ចិត្ត​អា​នសៀវ​ភៅ​

យឿងហ្វាង​យ្វី សិស្ស​ថ្នាក់​ទី ១២ A៣ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​ ត្រូវ​បាន​លោក​គ្រូ​ អ្នក​គ្រូ​និង​មិត្ត​ភ័ក្តិ​ស្រឡាញ់​រាប់​អា​ន មិន​ត្រឹម​តែជា​សិស្ស​រៀន​ពូកែ​ប៉ុណ្ណោះ​ទេ​ ប្អូន​នៅ​ទាំង​ទទួល​បាន​រង្វាន់​លេខ ១ ក្នុង​ចលនា​អាន​សៀវ​ភៅ​របស់​សាលា​ទៀត​ផង​។​

 ប្អូន​យឿងហ្វាង​យ្វី (ឈរ​ខាង​ស្តាំ​)ទទួល​រង្វាន់​លេខ​ ១​ ក្នុង​ចលនា​អា​នសៀវ​ភៅ​របស់​សាលា​។​

តាម​ប្រ​សាសន៍​លោក​គ្រូ​ថាច់​សុង នា​យក​លាលាវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ ការ​ចលនា​អាន​សៀវ​ភៅ​ត្រូវ​បាន​អនុវត្ត​ក្នុង​ឆ្នាំ​សិក្សា​ ២០១៩ -២០២០ ។​ នេះ​គឺជា​ចលនា​ថ្មី​មួយ​មាន​ប្រ​យោជន៍​ដល់​សិស្ស​ ម្ល៉ោះ​ហើយ​ គណៈ​នា​យក​ផ្តល់​ជារង្វាន់​យ៉ាង​ច្រើន ​(រង្វាន់​លេខ ១ ទឹក​ប្រាក់ ១ លាន​ដុង​) ដើម្បី​ទាក់​ទាញ​សិស្ស​ចូល​រួម​អាន​សៀវ​ភៅ​។​ បញ្ចប់​ឆ្នាំ​សិក្សា​ សិស្ស​ធ្វើ​មេរៀន​ប្រ​ឡង​ដោយ​វិធី​ដកស្រង់​សង្ខេប​សេច​ក្តី​ដែល​បាន​អាន​សៀវ​ភៅ​នា​នា​និង​ពី​តថ​ភាព​សង្គម​។​ ពោល​គឺសាលា​បាន​បង្កើត​ក្រុម​ពិនិត្យ​ពិន្ទុ​និង​វាយ​តម្លៃ​លទ្ធ​ផល​។​ ប្អូន​យឿងហ្វាង​យ្វី ជាសិស្ស​មួយ​រូប​ក្នុង​ចំ​ណោម​សិស្ស​ទាំង​ឡាយ​ដែល​ចូល​ចិត្ត​ក្នុង​ការ​អាន​សៀវ​ភៅ​ ព្រម​ទាំង​បាន​ដក​ស្រង់​សង្ខេប​ សេច​ក្តី​ក្នុង​អត្ថ​បទ​បាន​ល្អ​ ហើយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​ជិត​ដិត​នឹង​ភាព​ជាក់​ស្តែង​។​

ប្អូន​ជា​សិស្ស​រៀន​ពូកែ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ និង​ចូល​ចិត្ត​អា​នសៀវ​ភៅ​ ម្ល៉ោះ​ហើយ​ ខណៈ​ពេល​ចលនា​នេះ​បាន​បង្កើត​ឡើង​ជាផ្លូវ​ការ​ក្រៅ​ពី​ម៉ោង​រៀន​នៅ​ក្នុង​ថ្នា​ក់​ ហ្វាង​យ្វី តែង​មាន​វត្ត​មាន​ក្នុង​បណ្ណា​ល័យ​របស់​សាលា​។​ ប្អូន​យឿងហ្វាង​យ្វី ឱ្យ​ដឹង​៖  “ការ​អាន​សៀវ​ភៅវ​មាន​ប្រ​យោជន៍​ច្រើន​យ៉ាង​ ដូច​បង្កើន​ចំ​ណេះ​ដឹង​ និង​ការ​យល់​ដឹង​របស់​សិស្ស​ពី​សង្គម​ជាដើម​។​ ក្រៅ​ពី​មាន​ចំ​ណេះ​ដឹង​ ការ​អាន​សៀវ​ភៅ​បាន​ជួយ​ឱ្យ​រៀន​បាន​ពូកែ​ស​មាយោគ​វិញ្ញា​សាវិទ្យា​សាស្រ្ត​សង្គម​ និង​សម្បូរ​ពាក្យ​ពេចន៍​សម្រាប់​ទំ​នាក់​ទំ​នង​”។​ ឆ្នាំ​នេះ​ ហ្វាង​យ្វី មិន​ត្រឹម​តែ​ជា​សិស្ស​រៀន​ពូកែ​ប៉ុណ្ណោះ​ទេ​ ប្អូន​ថែម​ទាំង​ទទួល​បាន​កិត្តិ​នាម​សិស្ស​រៀន​ពូកែ​វិញ្ញាសាអក្សរ​សាស្រ្ត​ទៀត​ផង​ ហ្វាង​យ្វី ឱ្យ​ដឹង​៖ “រៀន​នៅ​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ប្អូន​មិន​បាច់​បង់​ប្រាក់​សាលា​នៅ​ទាំង​បាន​ទទួល​របប​គោល​នយោ​បាយ​ បើ​រៀន​ពូកែ​នឹង​ទទួល​អា​ហា​រូប​ករណ៍ ម្ល៉ោះ​ហើយ​សម្រាល​បាន​បន្ទុក​ដល់​គ្រួ​សារ​ផង​។​ រៀង​រាល់​ថ្ងៃ​ ក្រៅ​ពី​រៀន​ក្នុង​ថ្នាក់​ រៀន​ជាក្រុម​ ប្អូន​តែង​ទៅ​កាន់​បណ្ណា​ល័យ​អាន​សៀវ​ភៅ​ ធ្វើ​លំ​ហាត់​សម្រាប់​សិស្ស​ពូកែ​ ធ្វើ​លំ​ហាត់​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​ឆ្នាំ​មុន​ៗ​។​  គោល​បំ​ណង​របស់​ប្អូន​ គឺប្រាថ្នា​ចូល​រៀន​មហា​វិទ្យា​ល័យ​សន្តិ​សុខ​ ដើម្បី​សម្រាល​បន្ទុក​ដល់​ឪ​ពុក​ម្តាយ​ ពី​ព្រោះ​ជីវ​ភាព​គ្រួ​សារ​ប្អូន​ក្រ​លំ​បាក​”។​

លោក​គ្រូ​ឌាំងថា​ញ់វ៉ូវ អនុលេខា​សម្ព័ន្ធ​យុវជន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “យ្វីជាសិស្ស​រៀន​ពូកែ​ ជាគំ​រូ​តែង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​សកម្ម​ភាព​ ចលនា​ ដែល​សម្ព័ន្ធ​យុវ​ជន​សាលា​បំ​ផុស​ឡើង​។​ ក្នុង​ប៉ុនា្មន​ថ្ងៃ​រំលឹក​មេ​រៀន​ ត្រៀម​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ហ្វាង​យ្វី តែង​ជួយ​គាំ​មិត្ត​ភក្តិ​រៀន​ខ្សោយ​ រៀន​មធ្យម​ រួម​គ្នា​ស្រាយ​លំ​ហា​ត់។​ ដោយ​ការ​ខិត​ខំ​រៀន​សូត្រ​ សង្ឃឹម​ថា​ប្អូន​នឹង​សម្រេច​នូវ​ក្តី​ប្រាថ្នា​ចូល​រៀន​មហា​វិទ្យា​ល័យ​សន្តិ​សុខ​”៕​    

លីធាន-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ថាច់​សុង