ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/09/2020 - 16:10

ថ្នា​ក់​ដឹក​នាំក្រុង​កឹង​ធើ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តាឆ្នាំ​២០២០

(កឹង​ធើ) ស្រប​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​, ព្រះ​សង្ឃ​វត្ត​មុនី​រង្សី​ (ខណ្ឌ​និញកេវ​), វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​, ព្រះ​សង្ឃ​វត្ត​ពោធិ​សំ​រោង​ (ខណ្ឌ​អូរ​ម៉ូង​), ព្រះ​សង្ឃ​វត្ត​សេរី​វង្សា (ស្រុក​ថើយ​ឡាយ​) ព្រះ​សង្ឃ​វត្ត​ពិទូ​ឃោ​សរ​ង្សី​ (សង្កាត់​អាង​កឺ ខណ្ឌ​និញ​កេវ​), ព្រះ​សង្ឃ​វត្ត​សង្វរ​ពោធិ​ញាណ (សង្កាត់​ចូវ​វុាំង​លីម ខណ្ឌ​អូរម៉ូង​) និង​ព្រះ​សង្ឃ​វត្ត​សេតុត្តរ (ទីប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ)។​

 គណៈ​ប្រ​តិភូ​កម្មា​ភិបាល​ថ្នា​ក់​ដឹនាំ​ក្រុង​ ថត​រូប​អនុស្សារីយ៍ជាមួយ​ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ ប្រ​ធាន​គណៈ​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណា​មក្រុង​ សង្ឃ​នា​យក​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិសំ​រោង​។រូប​ថត​៖ ដុង​តឹម

ក្នុង​ឱកាស​ជួប​សំ​ណេះ​សំ​ណាល​ ថ្នា​ក់​ដឹក​នាំ​ក្រុង​បាន​សាក​សួរ​សុខ​ទុក្ខ​នឹង​ប្រ​សិទ្ធ​ពរដល់​មន្រ្តី​សង្ឃ​ ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ និង​ជន​រួម​ជាតិ​ខ្មែរ​ អំ​ណរ​បុណ្យ​សែន​ដូន​តាប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយនិង​សុភ​មង្គល​។​ ថ្នាក់​ដឹក​នាំ​ក្រុង​ ក៏​បាន​កត់​សម្គាល់​ការ​រួម​ចំ​ណែក​របស់​មន្រ្តី​សង្ឃ​ ព្រះ​សង្ឃ​ និង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​រួម​របស់​ក្រុង​។​ ទន្ទឹម​នឹង​នោះ​ ថ្នាក់​ដឹក​នាំ​ក៏​បាន​ផ្ញើ​ក្តី​សង្ឃឹម​ចំ​ពោះ​ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​និង​ជន​រួម​ជាតិ​ខ្មែរ​ ពង្រីក​ស្មារតី​ ស្រុះ​ស្រួល​ បង្កើន​ផែន​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ សាម​គ្គី​សាសនា​ គាំ​ទ្រ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ការ​ចលនា​អា​ស្រ័យ​ដោយ​រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ផុស។​ ពិសេស​ នា​ពេល​បច្ចុប្បន្ន​ ក្រុង​កំ​ពុង​ត្រៀម​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ក្រុង​លើក​ទី ១៤ អា​ណត្តិ​កាល​ ២០២០-២០២៥ ថ្នាក់​ដឹក​នាំ​ក្រុង​រំពឹង​ថា​ មន្រ្តី​សង្ឃ​នឹង​សកម្ម​ចូល​រួម​ផ្តល់​យោ​បល់​កសាង​បក្ស​ កសាង​រដ្ឋ​អំ​ណាច​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​កសាង​ក្រុង​កាន់​តែ​សម្បូរ​សប្បាយ​ និង​ស៊ី​វិល័យ​។​

មន្រ្តី​សង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត​នា​នា​ សម្តែង​សេច​ក្ដី​ត្រេក​អរ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​របស់​បក្ស​និង​រដ្ឋ​ ចំ​ពោះ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​។​ ព្រម​ជា​មួយ​នោះ​ ក៏​បាន​អះ​អាង​ថា​ នឹង​បន្ត​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោ​លមាគ៌ា​ គោល​ការណ៍​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​ ខិត​ខំ​រៀន​សូត្រ​ ពលកម្ម​ផលិត សាម​គ្គី​រួម​នឹង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រទាប់​ កសាង​មាតុ​ភូមិ​កាន់​តែសម្បូរ​សប្បាយ​៕​

                          ដុង​តឹម-ក្វឹ​កថា​យ-មុនី

ចែករំលែកអត្ថបទ