សាខាបក្ស ៥ នៃកាសែតកឹងធើ បានសហការជាមួយនឹងវិទ្យាល័យលឺវហឺវភឿក (ខណ្ឌអូរម៉ូង) ចាត់តាំងជូនអាហារូបករណ៍ និងសិក្ខូបករណ៍ដល់សិស្សសាលានេះ។
លោកថាច់ខេន អគ្គនិពន្ធនាយករងកាសែតកឹងធើជូនអាហារូបករណ៍
ដល់សិស្សវិទ្យាល័យលឺវហឺវភឿក។
អាហារូបករណ៍ ១០ ចំណែក (១ លានដុងក្នុងមួយចំណែក) បានជូនដល់សិស្សដែលមានស្ថានភាពលំបាកចំនួន ១០ នាក់ រៀនសូត្របានល្អ; ទន្ទឹមនឹងនោះ ក៏មានជូនសិក្ខូបករណ៍មួយចំនួនទៀត រួមមានកាបូបដល់សិស្សម្នាក់ ១ និងសៀវភៅសរសេរ ២០ ក្បាល។ អាហារូបករណ៍ អាស្រ័យបក្ខជនក្នុងសាខាបក្ស ៥ រួមចំណែកឧបត្ថម្ភ រីឯមជ្ឈមណ្ឌលភាសាបរទេសនៃសាកលវិទ្យាល័យកឹងធើ ឧបត្ថម្ភកាបូបសិស្សចំនួន ១០ និងសប្បុរសជននៃកាសែតកឹងធើឧបត្ថម្ភសៀវភៅសរសេរ ២០០ ក្បាល។
លោកឡេថាញ់ឡុង លេខាសាខាបក្ស៥ នៃកាសែតកឹងធើ ជូនអាហារូបករណ៍
ដល់ប្អូនថាច់តឹងផុង។
មុននោះ តំណាងគណៈកម្មាធិការសាខាបក្ស ៥ ក៏បានទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនប្រាក់ឧបត្ថម្ភ អាហារូបករណ៍ ( ១ លានដុង) និងកាបូបសិស្ស ១ សៀវភៅសរសេរ ២០ ក្បាលដល់ប្អូនថាច់តឹងផុង សិស្សថ្នាក់ ១២C នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ។ ប្អូនថាច់តឹងផុង បានសាខាបក្ស ៥ ទទួលគាំពារឧបត្ថម្ភប្រាក់សិក្សា (ក្នុងមួយខែ ៦០០.០០០ ដុង) រហូតដល់ប្អូនរៀនចប់វិទ្យាល័យ។ គ្រួសារប្អូនថាច់តឹងផុង មានស្ថានភាពលំបាក ប៉ុន្តែប្អូនតែងខិតខំរៀនសូត្រ និងលទ្ធផលឈរលេខ ១ ក្នុងថ្នាក់។ ឆ្នាំសិក្សា២០១៩-២០២០ ប្អូនផុងសម្រេចបានពិន្ទុមធ្យមភាគគឺ ៩,៣ ពិន្ទុ ឈរលេខ ១ ក្នុងថ្នាក់។
ការជូនអាហារូបករណ៍ សិក្ខូបករណ៍ ទទួលគាំពារសិស្សក្រីក្រសង្វាតរៀនសូត្រ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃកម្មវិធីជំនួយកម្លាំងទៅសាលាចំណុះទម្រង់ “ប្រជាចលនាប៉ិនប្រសប់” អាស្រ័យគណៈកម្មាធិការបក្ស គណៈរៀបរៀងកាសែតកឹងធើ បំផុសចលនាអនុវត្តជាយូរឆ្នាំមកហើយ។ ការងារនេះ បានទាក់ទាញការយកចិត្តទុកដាក់គាំទ្រ ធ្វើហិរញ្ញប្បទានពីសំណាក់ក្រុមហ៊ុន អាជីវកម្ម និងសប្បុរសជនជាច្រើន។ល។ ឆ្លងតាមរយៈនោះ រួមចំណែកអប់រំពីទឹកចិត្តមនុស្សធម៌ ស្មារតីជួយគ្នាទៅវិញទៅមកក្នុងកងជួរកម្មាភិបាល បុគ្គលិកកាសែតកឹងធើ៕
ថាញ់ឡុង-វិមាន