ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/09/2020 - 09:27

ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា

សុក​ត្រាំង​  - គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ក្នុង​ឱកាស​បុណ្យ​វូឡាង  និង​បុណ្យ​សែន​ដូន​តា ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។​

 ​ លោក​ឡឹម​វុាំងម៉ឹង អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​។​

លោកឡឹម​វុាំង​ម៉ឹង អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ បាន​ផ្ញើ​នូវ​បិយ​វាចា​សួរ​សុខ​ទុក្ខ​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​ចៅ​អធិ​ការ​នា​នា​វត្ត​ និង​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ និង​គណៈ​អភិបាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ ។​ ទន្ទឹម​នឹង​នោះ​ សមមិត្ត​ក៏​បាន​ផ្ញើ​នូវ​ក្តី​សង្ឃឹម​ចំ​ពោះ​ព្រះ​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ នឹង​បន្ត​ការ​ចលនា​ពុទ្ធ​សាស​និក​គោ​រពត្រឹម​ត្រូវ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​។​ អនុវត្តន៍​ល្អ​នូវ​វិធាន​ការ​បង្ការ​ និង​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ Covid-១៩ ជាពិសេស​គឺមិន​គប្បី​ប្រ​មូល​ផ្តុំ​គ្នា​ច្រើន​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា។​

បុណ្យ​សែន​ដូន​តាឆ្នាំ​ ២០២០ ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេនទេ​យ្យ​វត្ថុ​ចំ​នួន​ ២២ ចំ​ណែក​ដល់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ ព្រះ​ឧបជ្ឈាយ៍ ព្រះ​តេជគុណ​ ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្មែរ​នានា​; អ្នក​ម្ដាយ​វៀត​ណាម​វីរភាព​ គ្រួ​សារ​គោល​នយោ​បាយ​ កម្មា​ភិបាល​ចូល​និវត្តន៍​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​៕​

                      ដំ​ណឹង​និង​រូប​ថត​៖ ​  លីធាន

ចែករំលែកអត្ថបទ