07/09/2020 - 16:21

ពិគ្រោះ

ផ្តល់​ប្រាក់​សោ​ធន​ដល់​គ្រូ​បង្រៀន​បាន​ចូល​និវត្ត​ន៍​ ដែល​មិន​ទាន់​បាន​ទទួល​របប​ប្រាក់​បំ​ណា​ច់​អតីត​ភាព​ការ​ងារ​នៃ​ប្រាក់​ចូល​និវត្ត​ន៍​

• សំ​ណួរ​៖ ខ្ញុំ​ចង់​ដឹង​ថា​ប្រាក់​សោ​ធន​ចំ​ពោះ​គ្រូ​បង្រៀនចូល​និវត្តន៍​ ដែល​មិន​ទាន់​បាន​ទទួល​របប​ប្រាក់​បំ​ណា​ច់​អតីត​ភាព​ការ​ងារ​នៃ​ប្រាក់​ចូល​និវត្ត​ន៍​ តើត្រូវ​បាន​គិត​ដូច​ម្តេច​ខ្លះ​?

• ចម្លើយ​៖   ស្ថាប័ន​ធានា​រ៉ាប់​រង​សង្គម​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖   

តាម​មា​ត្រា​ ៤​ នៃ​អនុក្រឹត្យ​លេខ ​១៤/២០២០ NĐ-CP ចុះ​ថ្ងៃ​ ២៤-១-២០២០ របស់​រដ្ឋា​ភិបាល​ បាន​កំ​ណត់​ពី​របប​ប្រាក់​សោ​ធន​ចំ​ពោះ​គ្រូ​បង្រៀន​ចូល​និវត្តន៍​ ហើយ​មិន​ទាន់​បាន​ទទួល​របប​នៃ​ប្រាក់​បំ​ណាច់​អតីត​ភាព​ការ​ងារ​នៃ​ប្រាក់​ចូល​និវត្ត​ន៍​ (មាន​សុពល​ភាព​ ចាប់​ពី​ថ្ងៃ​ ១៥-៣- ២០២០) បាន​ចែង​៖

កម្រិត​ប្រាក់​សោ​ធន​ផ្តល់​ជាទឹក​ប្រាក់តែម្តង​គត់​ ត្រូវ​បាន​គិត​ដូច​ខាង​ក្រោម​៖

ចំ​នួន​ប្រាក់​សោ​ធន​= (ប្រាក់​ចូល​និវត្ត​ន៍​ខែ​ x ១០%) x ចំ​នួន​ឆ្នា​ំ​ត្រូវ​បាន​គិត​ផ្តល់​ប្រាក់​សោ​ធន​។​

ក្នុង​នោះ​៖

- ប្រាក់​ចូល​និវត្ត​ន៍​ខែ​ គឺជា​កម្រិត​ប្រាក់​ដែល​ចូលនិវត្ត​ន៍​របស់​ខែ​ក្នុង​អំ​ឡុង​ពេល​ដែល​អនុក្រឹត្យ​នេះ​មាន​សុពល​ភាព​;

- ចំ​នួន​ឆ្នា​ំ​ដែល​ត្រូវ​បាន​គិត​ផ្តល់​ប្រាក់​សោ​ធន​ គឺជា​រយៈ​ពេល​ដែល​សាមីជន​បាន​បង្ហា​ត់​បង្រៀន​ អប់​រំ ធ្វើ​ការ​ណែ​នាំអនុវត្ត​នៅ​តាម​មូល​ដ្ឋាន​អប់​រំ រយៈ​ពេល​ចូល​រួម​បង្ហាត់​បង្រៀន​នៅ​តាម​ថ្នាក់​រៀន​ ត្រូវ​បាន​រៀប​ចំ​នៅ​តាម​អង្គ​ភាព​យុវ​ជន​ឈាន​មុខ​ ប្រ​សិនបើ​រយៈ​ពេល​មិន​ជាប់​ជានិច្ច​ទេ​ គឺត្រូវ​បូក​ប​ញ្ចូល​ មិន​គិត​រយៈ​ពេល​ដែល​បាន​ទទួល​ប្រាក់​បំ​ណាច់​អតីត​ភាព​ការ​ងារ​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ និង​ប្រាក់​បំ​ណា​ច់​អតីត​ភាព​ការ​ងារ​នៃ​វិស័យ​ផ្សេង​ៗ​ (ប្រ​សិ​នបើ​មាន​) ក្នុង​ប្រាក់​ចូល​និវត្ត​ន៍​។​

ចំ​ពោះ​ខែ​ខ្វះ​ ចាប់​ពី​ ៣ ខែ​រហូត​ដល់ ​៦ ខែ​ ត្រូវ​គិត​ជាកន្លះ​ឆ្នាំ​; លើ​សពី​ ៦ ខែ​រហូត​ដល់​ក្រោម​ ១២ ខែ​ត្រូវ​គិត​ជាមួយ​ឆ្នាំ​។​

ករ​ណីគ្រូ​បង្រៀន​គ្រប់​លក្ខណៈ​ទទួល​ប្រាក់​សោ​ធន​ តាម​សេច​ក្តី​កំ​ណត់​នៃ​អនុក្រឹត្យ​នេះ​ ទទួល​មរណភាព​ដោយ​មិន​ទាន់​បាន​ដោះ​ស្រាយ​តាម​របប​ ចាប់​ពី​ថ្ងៃ ​១-១ -២០១២ ទៅ​ក្រោយ​ទៀត​ គឺអ្នក​តំ​ណាង​ផ្ទេរ​សិទ្ធិ​ជាសាច់ញាតិ​ (រួម​មាន៖ ប្រ​ពន្ធ​ ប្តី​ ឪ​ពុក​ម្តាយ​បង្កើត​ ឪ​ពុក​ ម្ដាយ​ធម៌​ កូន​បង្កើត​ កូន​ធម៌​របស់​សាមីជន​) ធ្វើ​សំ​ណុំ​ឯក​សារ​និង​ទទួល​របប​ប្រាក់​សោ​ធន​តាម​ការ​កំ​ណត់​។​ អ្នក​តំ​ណា​ង​ផ្ទេរ​សិទ្ធិ​ជាសាច់ញាតិ​គ្រូ​បង្រៀន​ដែល​ទទួល​មរណភាព​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​អំ​ពី​សំ​ណុំ​ឯក​សារ​ និង​ទឹក​ប្រាក់សោ​ធន​ដែល​ទទួល​បាន​៕​

                             ចឹងហ៊ឹង​ -ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ