07/09/2020 - 16:21

រៀប​ចំ​ពិធីបុណ្យ​សែន​ដូន​តាឆ្នាំ​ ២០២០ សមស្រប​នឹង​ស្ថាន​ភាព​នៃ​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ Covid - ១​៩​

ពិធីបុណ្យ​សែន​ដូន​តារបស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឆ្នាំ​ ២០២០ នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ ១៨ ខែ​កញ្ញា​។​ ទោះ​បីស្ថាន​ភាព​នៃ​ជំ​ងឺ​ Covid-19 កំ​ពុង​មាន​ការ​វិវត្ត​យ៉ាង​ស្មុគ​ស្មាញ​ក៏​ដោយ​ ក៏​ប៉ុន្តែ​មាន​តំ​បន់​ជាច្រើន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ម្ចាស់​ការ​រៀប​ចំ​ពិធីបុណ្យ​សែន​ដូនតាយ៉ាង​សមស្រប​ ធានា​សុវត្ថិ​ភាព​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​

ពិធីបុណ្យ​សែន​ដូន​តានៅ​វត្ត​មុនី​រង្សី​ក្រុង​កឹង​ធើ ឆ្នាំ​ ២០១៩។​

លោក​ ឡេត្រុងកៀង​  ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តារបស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឆ្នាំ​ ២០២០ គណៈ​ជន​ជាតិ​មាន​ផែន​ការ​រៀប​ចំ​គណៈ​ប្រ​តិភូ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ ៩០ ចំ​ណែក​ដល់​គ្រួ​សារគោ​លនយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ អ្នក​មាន​ប្រ​ជា​ប្រិយ​ (នៅ​តាម​បណ្ដាខណ្ឌ​ ស្រុក​); សមណ​សិស្ស​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ និង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណា​មបូ​។​ ទោះ​បីស្ថាន​ភាព​ជំ​ងឺ​ Covid-19 កំ​ពុង​វិវត្តន៍​យ៉ាង​ស្មុគស្មាញ​ក៏​ដោយ​ ប៉ុន្តែ​គណៈ​ជន​ជាតិ​ក៏​មាន​ផែន​ការ​ចំ​នួន​ ២ ពេល​វេលា​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​។​ ជម្រើស​ទី ១ ៖ គណៈ​ជន​ជាតិ​បាន​បង្កើត​គណៈ​ប្រ​តិភូ​ចំ​នួន​ ៣ ក្រុម​ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ចំ​នួន​ ៩០ ចំ​ណែ​ក​ដល់​ព្រះ​សង្ឃ​មួយ​ចំ​នួន​អង្គ​នៅ​ក្រុង​កឹង​ធើ កំ​ពុង​សិក្សា​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ណា​មបូ​;  សាលាមធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណា​មបូ​សុក​ត្រាំង​ គ្រួ​សារ​គោ​លនយោ​បាយ​ អ្នក​មាន​ប្រ​ជាប្រិយ​និង​គ្រួ​សារ​ក្រី​ក្រនៅ​ខណ្ឌ​  ស្រុក​ចំ​នួន​ ៩ ។​ ជម្រើស​ទី ២៖ ប្រ​សិនបើ​ជំ​ងឺ​ Covid-19 មាន​ភាព​ស្មុគ​ស្មាញ​ ហើយ​មាន​លិខិត​ណែ​នាំ​ថ្មី​របស់​ផ្នែក​សមត្ថ​កិច្ច​អំ​ពី​ការ​បង្ការ​និង​ប្រ​ឆាំង​រោគ​រាល​ដាល​ គណៈ​ជន​ជាតិ​នឹង​ផ្អាក​ការ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ គ្រាន់​តែផ្ញើ​អំ​ណោយ​ដល់​បុគ្គ​លដែល​បាន​ជ្រើស​រើស​តែប៉ុណ្ណោះ​។​ ក្រៅ​ពីនោះ​ គណៈ​ជន​ជាតិ​ក៏​បាន​ណែ​នាំដល់​ការិ​យាល័យ​ជន​ជាតិ​ ការិ​យាល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ - គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ​ ស្រុក​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ដើម្បី​រៀប​ចំ​អនុវត្ត​ និង​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​រៀប​ចំ​ពិធីបុណ្យ​សែន​ដូន​តានៅ​ភូមិ​ភាគ​នា​នា​។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ ក៏​បាន​ចេញ​ឯក​សារ​ណែ​នាំ​ដល់​ប្រ​ធាន​មន្ទីរ​ គណៈ​អង្គ​ការ​មហា​ជន​ថ្នាក់​ខេត្ត​; ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ក្រុង​កាម៉ាវ បាន​រៀប​ចំ​ពិធីបុណ្យ​សែន​ដូន​តារបស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឆ្នាំ​ ២០២០ សម​ស្រប​នឹង​ស្ថាន​ភាព​នៃ​ការ​បង្ការ​ ប្រ​ឆាំង​រោគ​រាល​ដាល​នា​បច្ចុប្បន្ន​។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ ក៏​បាន​ស្នើ​៖ មន្ទីរ​ គណៈ​ ផ្នែក​នា​នា​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​នៅ​តាម​បណ្តា​ស្រុក​ ក្រុង​កាម៉ាវ គប្បី​យោង​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​របស់​មូល​ដ្ឋាន​ដែល​ត្រូវ​ពិនិត្យ​ពិច័យ​ សម្រេច​រៀប​ចំ​គណៈ​ប្រ​តិភូ​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​គំ​រូ​ ឱ្យ​សមស្រប​នឹង​ស្ថាន​ភាព​នៃ​ការ​បង្ការ​ ប្រ​ឆាំង​រោគ​រាល​ដាល​ Covid - ១៩ នា​បច្ចុប្បន្ន​; ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​ស្មារ​តី​ប្រ​ឡង​ប្រ​ណាំ​ង​ស្នេហា​ជាតិ​ ខ្នះ​ខ្នែង​ពលកម្ម​ផលិត អនុវត្ត​ការ​ប្រិត​សំ​ចៃ​ប្រ​ឆាំង​ភាព​ខ្ជះ​ខ្ជាយ​; រួម​ចំ​ណែ​ក​កសាង​ជន​បទ​ថ្មី​និង​អនុវត្ត​យុទ្ធនា​ការ​ “ទូទាំង​ប្រ​ជា​ជន​រួម​គ្នា​កសាង​ជីវ​ភាព​វប្បធម៌​ ក្រុងសុីវិល័យ​” ៕

​                    ថា​ញឡុង​-ទីទុយ

ចែករំលែកអត្ថបទ