ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/09/2020 - 16:21

រាជ​រដ្ឋា​ភិបាល​កម្ពុជា​ប្រ​គល់​ផែន​ទីឋាន​លេខាព្រំ​ដែន​គោក​កម្ពុជា​-វៀត​ណា​ម

យោង​តាម​អ្នក​យក​ព័ត៌​មាន​នៃ​ទីភ្នា​ក់ងារ​សារ​ព័ត៌​មាន​វៀត​ណាម ប្រ​ចាំ​នៅ​ប្រ​ទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​សីហា​ រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​  បាន​ធ្វើ​ពិ​ធីប្រ​គល់​ច្បាប់​ចម្លង​ផែន​ទីឋាន​លេខា​ព្រំ​ដែន​គោ​ករ​វាង​កម្ពុជា​-វៀត​ណាម មាត្រដ្ឋាន​ ១/២៥.០០០ ជូន​ស្ថាប័ន​ ក្រសួង​ ផ្នែក​ពាក់​ព័ន្ធ​ចំ​នួន​ ៣៥ របស់​កម្ពុជា​។​

 លោក​ ឡេហ្វាយ​ទ្រុង​ អនុរដ្ឋ​មន្ត្រី​ ក្រសួង​ការ​បរ​ទេ​ស​វៀត​ណា​ម និង​លោក​វ៉ាគឹម​ហុង​ ទេ​សរ​ដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​កម្ពុជា​ បាន​ប្រ​គល់​ ទទួល​ផែន​ទីឋានលេខា​ព្រំដែន​គោក មាត្រដ្ឋា​ន​ ១/២.៥០០ រវាង​ប្រ​ទេ​ស​ទាំង​ពីរ។ (រូប​៖ TTXVN)

ពិធីប្រ​គល់​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​វិមាន​សន្តិ​ភាព​ រាជ​ធានី​ភ្នំ​ពេញ​ ក្រោម​អធិបតី​ភាព​សម្តេច​ពិជ័យ​សេនា​ ទៀបាញ់​ ឧបនា​យក​រដ្ឋមន្ត្រី​ និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ។

ផែន​ទីឋាន​លេខា​ព្រំ​ដែន​គោ​ករ​វាង​កម្ពុជា​-វៀត​ណា​ម មាត្រដ្ឋា​ន​ ១/២.៥០០ បាន​បង្ហា​ញ​យ៉ាង​ពេញ​លេញ​នូវ​សមិទ្ធ​ផល​នៃ​កិច្ច​ការ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក (ប្រ​មាណ​៨៤%) និង​ជាឧបសម្ព័ន្ធ​ មិន​អាច​ផ្តាច់​ចេញ​បាន​ពី​ពិធី​សារ​ខណ្ឌ​សីមា​និង​បោះ​បង្គោ​លព្រំ​ដែន​គោ​ករ​វាង​កម្ពុជា​-វៀត​ណាម ដែល​ប្រ​ទេ​ស​ទាំង​ពីរបាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី ៥ ខែ​តុលា​ ឆ្នាំ​ ២០១៩ ព្រម​ជា​មួយ​នឹង​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំ​ណត់​ព្រំ​ដែន​ជាតិ​ឆ្នាំ​ ១៩៨៥ និង​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ឆ្នាំ​២០០៥។​

ថ្លែង​យោ​បល់​នៅ​ក្នុង​ពិធី​ប្រ​គល់​ផែន​ទីឋាន​លេខា​ព្រំ​ដែន​នៅ​វិមាន​សន្តិ​ភាព​ លោក​វ៉ាគឺម​ហុង​ ទេសរ​ដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​និង​ជាប្រ​ធាន​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែនគោក​កម្ពុជា​  មាន​ប្រ​សាសន៍​ ៖ “ផែន​ទីនេះ​ឆ្លុះ​បញ្ចាំង​សមិទ្ធ​ផល​ ៨៤% នៃ​កិច្ច​ការ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​រវាង​កម្ពុជា​និង​វៀត​ណាម”។​

មុន​នោះ​ កាល​ពី​ថ្ងៃ​ទី ១ ខែសីហា​ គណ:ប្រតិភូ​វៀត​ណាម ដឹក​នាំ​ដោយ​លោក​ ឡេហ្វាង​ទ្រុង​ អនុរដ្ឋ​មន្ត្រី​ ក្រសួង​ការ​បរ​ទេស​ ប្រ​ធាន​គណ​:កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​រវាង​វៀត​ណាម-កម្ពុជា​ និង​គណៈ​ប្រតិភូ​កម្ពុជា​ ដឹក​នាំដោយ​លោក​វ៉ាគឹម​ហុង​ទេស រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំ​ដែន​ និង​ជាប្រ​ធាន​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោ​ករ​វាង​កម្ពុជា​-វៀត​ណាម បាន​ជួប​ពិភាក្សា​ការ​ងារ​ និង​ប្រ​គល់​ផែន​ទីឋាន​លេខា​ព្រំ​ដែន​គោក មាត្រដ្ឋាន​ ១/២៥.០០០ រវាង​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម និង​ព្រះ​រាជា​ ណាចក្រ​កម្ពុជា​ នៅ​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ម៉ុកបាយ ខេត្ត​តីនិញ។​

ភាគី​ទាំង​ពីរ​បាន​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ និង​ឯក​ភាព​លើ​ផែន​ទីឋាន​លេខា​ព្រំ​ដែន​ចំ​នួន​ ៥០០ ច្បាប់​ បាន​បោះ​ជា​សៀវ​ភៅ​ ក្នុង​នោះ​រួម​មាន៖ ភាសា​វៀត​-ខ្មែរ​ ២៥០ ច្បាប់​ និង​ភាសា​ខ្មែរ​-វៀត​ ២៥០ ច្បាប់​ និង​បាន​ចុះ​ហត្ថ​លេខា​គ្រប់​គ្រាន់​តំ​ណា​ង​ឱ្យ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​នៃ​ប្រ​ទេ​ស​ទាំង​ពីរ និង​បាន​ភាគី​ខាង​វៀត​ណា​មបោះ​ជាសៀវ​ភៅ​ (Album) មាំមួន​ ត្រូវ​តាម​លក្ខណៈ​បច្ចេកទេ​ស។​

លើ​មូល​ដ្ឋាន​ពិភាក្សា​និង​ឯក​ភាព​គ្នា​ ភាគី​វៀត​ណា​មបាន​ប្រ​គល់​ជូន​ភាគី​កម្ពុជា​នូវ​ផែន​ទីច្បាប់​ដើម​ចំ​នួន​ ២៥០ ច្បាប់​ ក្នុង​នោះ​ ភាសា​ខ្មែរ​-វៀត​ចំ​នួន​ ១៣០ ច្បាប់​ បាន​បោះ​ជាសៀវ​ភៅ​ និង​បោះ​គាប​ចំ​នួន​ ១០០ ច្បាប់​ (អា​ច​ដោះ​ចេញ​បាន​) និង​ភាសា​វៀត​-ខ្មែរ​ចំ​នួន​ ២០ ច្បាប់​ បោះ​ជាសៀវ​ភៅ​ ដើម្បី​បម្រើ​កិច្ច​ការ​ព្រំ​ដែន​ដី​គោ​ករ​វាង​ប្រ​ទេ​ស​ទាំង​ពី​រ។​

ភាគី​វៀត​ណា​មក៏​បាន​រក្សា​ផែន​ទីទុក​ចំ​នួន​ ២៥០ ច្បាប់​ផង​ដែរ​ រួមមាន​៖ ផែន​ទីភាសា​វៀត​-ខ្មែរ​ ២៣០ ច្បាប់​ និង​ផែន​ទីភាសា​ខ្មែរ​-វៀត​ ចំ​នួន​ ២០ ច្បាប់​។​

ប្រ​ការ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​កិច្ច​ការ​ប្រ​គល់​ ទទួល​ផែន​ទីឋាន​លេខា​ព្រំ​ដែន​គោ​ករ​វាង​វៀត​ណា​ម-កម្ពុជា​ គឺមូល​ដ្ឋាន​សំ​ខាន់​ជួយ​ជំ​រុញ​ពិធ​ីដោះ​ដូរ​ឯក​សារ​ផ្ដល់​សច្ចា​ប័នសន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ លើ​សន្ធិ​សញ្ញា​កំ​ណត់​ព្រំ​ដែន​ជាតិ​ឆ្នាំ​ ១៩៨៥ និង​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ ឆ្នាំ​ ២០០៥ និង​ពិធី​សារ​ខណ្ឌ​សីមា​និង​បោះ​បង្គោ​លព្រំ​ដែន​គោក​រវាង​ប្រ​ទេ​ស​ទាំង​ពី​រ ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃ​ទី ៥ ខែ​តុលា​ ឆ្នាំ​ ២០១៩ មាន​សុពល​ភាព​៕​

                                              យោ​ង៖ ត្រឹង​ឡុង​ (TTXVN)-វិមាន 

ចែករំលែកអត្ថបទ